ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[AMS ECONOMY] - សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ
2026-06-22
ទៅកាន់ទំព័រចុះផ្សាយក្នុង AMS ECONOMY
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ក្រោយពីបានពិភាក្សាយ៉ាងល្អិតល្អន់តាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ជាឯកច្ឆន្ទក្នុងសំឡេង ១១៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ សេចក្តីព្រាងច្បាប់នេះជាសំណើបន្ទាន់ និងមានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ជាការធ្វើវិសោធនកម្មចំនួន១៥ មាត្រាលើច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាតិ។មាត្រាទាំង១៥ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មនាពេលនេះមាន មាត្រា២៥ មាត្រា២៦ មាត្រា៤៨ មាត្រា៤៩ មាត្រា៥០មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦០ មាត្រា៦១ មាត្រា៦៦ មាត្រា៦៧ មាត្រា៦៨ និងមាត្រា៦៩។ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាតំណាងរាជរដ្ឋាភិបាលមកការពារសេចក្តីព្រាងច្បាប់បានថ្លែងថា៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពរខាងវិស័យឯកជន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។ ការធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីកែសម្រួលកម្រិតទម្ងន់អតិបរមាលើបណ្តាញផ្លូវថ្នល់ ព្រមទាំងពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិចំពោះបទល្មើសនឹងការកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់។សូមជម្រាថា៖ ការធ្វើវិសោធនកម្មលើច្បាប់ស្តីពីផ្លូវថ្នល់នាពេលនេះ ត្រូវបានធ្វើឡើងក្នុងបរិបទដែលកម្ពុជាកំពុងពន្លឿនការកសាងបណ្តាញផ្លូវល្បឿនលឿន ផ្លូវជាតិ និងផ្លូវលំជនបទ។ គោលដៅចម្បងៗរួមមាន៖ការធ្វើបច្ចុប្បន្នភាពគតិយុត្ត៖ បន្ស៊ីការគ្រប់គ្រងផ្លូវថ្នល់ទៅនឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធដឹកជញ្ជូនទំនើប។ការបង្កើនប្រសិទ្ធភាពថែទាំ៖ កំណត់យន្តការច្បាស់លាស់ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាមូលហេតុចម្បងធ្វើឱ្យផ្លូវឆាប់ខូច។សុវត្ថិភាពចរាចរណ៍៖ បន្ថែមបទប្បញ្ញត្តិស្តីពីស្តង់ដារបច្ចេកទេសផ្លូវថ្នល់ និងការរៀបចំសម្បទារួមផ្សំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ក្នុងរយៈពេល៦អាណត្តិកន្លងមកនិងបន្តដល់នីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង បន្តបោះជំហានទៅមុខជាមួយនឹងការរីកចម្រើនលើគ្រប់វិស័យនិយាយជារួម និងនិយាយដោយឡែក ការកសាង និងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីមួយឆ្នាំទៅមួយឆ្នាំ បណ្តាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទជាច្រើន ខ្សែត្រូវបានស្ដារលើកកម្រិត និងសាងសង់ជាបន្តបន្ទាប់ទូទាំងប្រទេសប្រកបដោយភាពប្រទាក់ក្រឡា ដែលស្របទៅ នឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានកំណត់អាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូននិងឡូជីស្ទីក ជាអាទិភាពគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ សម្រាប់ជាមូលដ្ឋាននាំទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្នល់គិតត្រឹមដំណាច់ឆ្នាំ២០២៥ រាជរដ្ឋាភិបាល ដែលមាន ក្រសួងចំនួន ២ ជាសេនាធិការ ក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងធ្វើការគ្រប់គ្រងស្ថាបនា ជួសជុល និងថែទាំផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៨៤ខ្សែ មានប្រវែងសរុប ២០ ៧៣៣,៩១គ.ម. ដោយបានក្រាលកៅស៊ូ និងបេតុងសរុបចំនួន១២ ៤៣៩,៤៨គ.ម. ស្មើនឹង៦០%នៃប្រវែងផ្លូវសរុប។ ជាមួយគ្នានេះផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុប្រវែង ១៨៧,០៥គ.ម. បានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២២ និងកំពុងដំណើរការសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀតពីភ្នំពេញទៅក្រុងបាវិត ប្រវែង ១៣៥,១០គ.ម.។ ចំណែកផ្លូវជនបទដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍ជនបទមានប្រវែង៥០ ៦៤២ គ.ម. ស្មើនឹង ១៦ ៧៥០ ខ្សែ។ ក្នុងចំណោមផ្លូវជនបទទាំង៥០ ៦៤២ គ.ម. រួមមានផ្លូវក្រាលកៅស៊ូ និងបេតុងមាន ប្រវែង៩ ០៤៧ គ.ម. ស្មើនឹង ១៨% និងផ្លូវល្បាយគ្រួសនិងផ្លូវដីមានប្រវែង៤១ ៥៩៥គ.ម.ស្មើនឹង ៨២%។ ដោយឡែក ពាក់ព័ន្ធនឹងយានយន្ត គិតត្រឹមខែមេសា ឆ្នាំ២០២៦ ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះបញ្ជី យានយន្តសរុបចំនួន៨ ៤២០ ៨៥៥គ្រឿង ក្នុងនោះយានយន្តអគ្គិសនីមានចំនួន១៧ ៤៤៤គ្រឿង។ ស្របពេលជាមួយគ្នានេះ ដើម្បីទប់ស្កាត់រាល់ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រាជរដ្ឋាភិបាល បានរៀបចំឱ្យមានច្បាប់ស្តីពីផ្លូវថ្នល់ ដែលនៅក្នុងច្បាប់នេះត្រង់មាត្រា៤៣ បានកំណត់ឱ្យមានមន្ត្រីអធិការកិច្ចផ្លូវថ្នល់ ដើម្បីពិនិត្យតាមដាននិងជំរុញការអនុវត្តច្បាប់ស្តីពីផ្លូវថ្នល់ ព្រមទាំងកំណត់ឱ្យមានគណៈកម្មាធិការដឹកនាំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមមាត្រា២៥នៃច្បាប់នេះ។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានរៀបចំស្ថានីយ ជញ្ជីងអចល័តថ្លឹងយានយន្តដឹកជញ្ជូនចំនួន ៣៤ទីតាំង និងមានអនុស្ថានីយចំនួន១០ទីតាំង ព្រមទាំងក្រុមការងារ ចល័តចម្រុះចំនួន១ក្រុម ដើម្បីការពារ បង្ការ និងទប់ស្កាត់រាល់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការស្នើសុំពីវិស័យឯកជននៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យសិក្សាអំពីលទ្ធភាពធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងសិក្សាពីបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ប្រភេទរថយន្ត និងប្រភេទផ្លូវដែល អាចប្រើប្រាស់បាន សម្រាប់ការដំឡើងកម្រិតទម្ងន់រថយន្តដឹកទំនិញពី ៤០តោន ទៅដល់ ៤៥តោន។ បន្ទាប់ពី ទទួលបានការសម្រេចពីរាជរដ្ឋាភិបាលតាមរយៈលិខិតលេខ១៧៧ សជណ.កបច ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញសេចក្តីណែនាំលេខ០០២ សក.សណន ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការអនុវត្តជាបណ្តោះអាសន្នសម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉កដែលមាន ភ្លៅ៦ឡើង អាចដឹកជញ្ជូនដល់ទម្ងន់៤៥តោន៕
ច្បាប់ផ្លូវថ្នល់
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90