ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Kampucheathmey] - ផ្លូវក្រវាត់ព្រំដែនជាង ១០០ គីឡូម៉ែត្រតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡាពីខេត្តត្បូងឃ្មុំ ដល់ខេត្តមណ្ឌលគិរី
2024-08-18
ទៅកាន់ទំព័រចុះផ្សាយក្នុង Kampucheathmey
អាជ្ញាធរមូលដ្ឋានក្នុងឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវក្រវាត់ព្រំដែនមួយខ្សែសាងសង់ឆ្លងកាត់ខេត្តក្រចេះតភ្ជាប់ពីស្រុកពញាក្រែកព្រំប្រទល់ខេត្តត្បូងឃ្មុំ ទៅស្រុកកែវសីមាខេត្តមណ្ឌលគីរី ផ្តល់លទ្ធភាពអាចឲ្យពលរដ្ឋធ្វើដំណើរពីតំបន់មួយទៅតំបន់មួយបានយ៉ាងងាយស្រួល។មេឃុំ ២ ធ្នូ លោក ទន់ គង់ បានគូសបញ្ជាក់ថា រដ្ឋាភិបាលបានស្ថាបនាផ្លូវក្រវាត់ព្រំដែនប្រវែងជាង ១០០ គីឡូម៉ែត្រចាប់ពីព្រំប្រទល់ខេត្តត្បូងឃ្មុំក្នុងស្រុកពញាក្រែក កាត់តាមស្រុកស្នួលខេត្តក្រចេះ បន្តរហូតដល់ស្រុកកែវសីមាព្រំប្រទល់ខេត្តមណ្ឌលគិរី។តាមរយៈផ្លូវក្រវាត់ព្រំដែនសាងសង់ក្រាលដោយក្រួសក្រហម បានសម្រួលដល់ការរស់នៅនិងការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់ពីតំបន់មួយទៅតំបន់បានយ៉ាងងាយស្រួល។ នៅលើខ្សែផ្លូវក្រវាត់ព្រំដែនប្រវែងជាង ១០០ គីឡូម៉ែត្រនេះ ក៏មានការសាងសង់ស្ពានមួយឆ្លងកាត់ព្រែកទីមាំងបន្តភ្ជាប់ជាមួយផ្លូវក្រួសក្រហម។ មេឃុំ ២ ធ្នូបានលើកឡើងថា តាមផ្លូវក្រវាត់ព្រំដែនបច្ចុប្បន្ន មានពលរដ្ឋរាប់រយគ្រួសារកំពុងតាំងទីលំនៅ ដោយប្រកបរបរធ្វើចម្ការ និងដាំដុះដំណាំផ្សេងៗ តាមរយៈដីសម្បទានសង្គមកិច្ចផ្តល់ពីរាជរដ្ឋាភិបាល។ ខេត្តក្រចេះបានបញ្ចប់ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមសរុបមានចំនួន ១៥៦ បង្កោល ដោយមានបង្គោលធំ ១២ និងបង្គោលតូចចំនួន ១៤៤។ លោក មេឃុំ ២ ធ្នូបានបញ្ជាក់ថា មូលដ្ឋានការពារទឹកដីសំខាន់គឺមានបង្គោលព្រំដែនច្បាស់លាស់ មានផ្លូវក្រវាត់ព្រំដែន រួមទាំងការចែកដីដល់ពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ដែលជាគ្រឹះរបងការពារទឹកដីយ៉ាងរឹងមាំ។ លោកបន្តដោយក្តីរំពឹងទុកថា នៅថ្ងៃខាងមុខតំបន់ព្រំដែននឹងកាន់តែរីកចម្រើនទៅមុខ តាមរយៈគោលនយោបាយជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតាមព្រំដែន ដែលនឹងជំរុញឲ្យពលរដ្ឋមករស់នៅកាន់តែច្រើន។ ក្នុងឱកាសចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហាររៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ផ្លូវក្រវាត់ព្រំដែនដែលកម្ពុជាបានសាងសង់ កន្លែងខ្លះមានចម្ងាយត្រឹម ១០ ទៅ ៣០ ម៉ែត្រពីបង្គោលព្រំដែនប៉ុណ្ណោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈផ្លូវក្រវាត់ព្រំដែន ពលរដ្ឋអាចជិះធ្វើដំណើរមើលឃើញបង្គោលព្រំដែនបានយ៉ាងកៀក ដែលកន្លែងខ្លះមានចម្ងាយត្រឹម ១០ ទៅ ៣០ ម៉ែត្រប៉ុណ្ណោះ។ប្រមុខដឹកនាំកម្ពុជាបានបន្តថា ក្នុងពេលជួបជជែកជាមួយប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកាលពីពេលថ្មីៗនេះ ពលរដ្ឋបានលើកពីការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ដែលពីមុនអត់ទាន់មានផ្លូវ ពលរដ្ឋចង់ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ត្រូវសុំផ្លូវចូលតាមទឹកដីប្រទេសវៀតណាម។ ប៉ុន្តែក្រោយមានផ្លូវក្រវាត់ព្រំដែន ពលរដ្ឋអាចធ្វើដំណើរពីភូមិមួយទៅភូមិមួយដោយមិនបាច់សុំផ្លូវចូលតាមប្រទេសវៀតណាមទៀតទេ។ ពលលរដ្ឋខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី នឹងត្រូវតភ្ជាប់គ្នាតាមរយៈផ្លូវក្រវាត់ព្រំដែន ខណៈដែលមេដឹកនាំកម្ពុជា បានចារឱ្យកងវិស្វកម្មខិតខំពុះពារបន្តស្ថាបនាផ្លូវក្រវាត់ព្រំដែនឱ្យទៅដល់តំបន់មុំ ៣ កន្ទុយនាគ។ នាយករដ្ឋមន្រ្តីកម្ពុជាក៏បង្ហាញវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រវាត់ព្រំដែនតាមបណ្តាខេត្តភាគឦសាន ដែលក្នុងនោះខេត្តក្រចេះបានស្ថាបនាផ្លូវក្រវាត់ព្រំដែនបញ្ចប់ទាំងស្រុង។ ខេត្តមណ្ឌលគិរីសាងសង់បានប្រវែង ១៥៥ គីឡូម៉ែត្រលើប្រវែងផ្លូវ ៣១៩ គីឡូម៉ែត្រ និងខេត្តរតនគីរីបានប្រវែង ៨៩ គីឡូម៉ែត្រលើប្រវែងផ្លូវ ២២០ គីឡូម៉ែត្រ និងកំពុងបន្តជំរុញសាងសង់ឲ្យដល់តំបន់កន្ទុយនាគ។ ទាក់ទងកិច្ចការពារបូរណភាពទឹកដី សម្តេចធិបតីបានបានគូសបញ្ជាក់ថា ត្រូវតែបោះបង្គោលព្រំដែនឲ្យបានច្បាស់លាស់។ សម្តេចបានលើកឡើងយ៉ាងដូច្នេះថា «បង្គោលព្រំដែនពីមុនក្នុងខេត្តភាគឦសានមិនមានទេ។ បង្គោលព្រំដែនមានតែពីកំពតទៅកំពង់ចាម ហើយពីកំពង់ចាមទៅកន្ទុយនាគខេត្តរតនគិរីអត់មានទេ មានតែព្រំដែនរដ្ឋបាល។ ប៉ុន្តែយើងបានបោះបង្គោលព្រំដែនពីឆ្នាំ ២០០៧ មក។ ការបោះបង្គោលដើម្បីកំណត់ព្រំប្រទេសនិងប្រទេស»។ នៅក្នុងរយៈពេល ២៥ ឆ្នាំ នៃការបោះបង្គោលព្រំដែននៅខេត្តភាគឦសានជាប់ជាមួយប្រទេសវៀតណាម ពីឆ្នាំ២០០៦ ដល់ ២០១៨ ខេត្តក្រចេះបានបោះបង្គោលព្រំដែនមេបានចំនួន ១១ បង្គោល និងបង្គោលព្រំដែនបំពេញបន្ថែមបានចំនួន ១៤៤ បង្គោល។ ខេត្តមណ្ឌលគិរី ពីឆ្នាំ ២០០៧ ដល់ ២០១៨ បានបោះបង្គោលមេបានចំនួន ៣៥ បង្គោល និងបង្គោលបំពេញបន្ថែមបានចំនួន ៣៧៥ បង្គោល និងបង្គោលតម្រុយបានចំនួន ១១ បង្គោល និងខេត្តរតនគិរី បោះបង្គោលមេបានចំនួន ៤០ បង្គោល បង្គោលបំពេញបន្ថែមបានចំនួន ១៥៣ បង្គោល និងបង្គោលតម្រុយបានចំនួន ៤ បង្គោល។សម្តេចថា បង្គោលរាប់រយដែលបានបោះមកនេះ ដើម្បីបញ្ជាក់ពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការពារបូរណភាពទឹកដី ដើម្បីអនាគតវែងឆ្ងាយសម្រាប់អ្នកជំនាន់ក្រោយ។ មិនត្រឹមតែបោះបង្គោលព្រំដែននោះទេ បើតាមនាយករដ្ឋមន្រ្តីកម្ពុជា រាជរដ្ឋាភិបាលក៏មានគោលនយោបាយអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន ដើម្បីលើកទឹកចិត្តនិងជំរុញឲ្យពលរដ្ឋឲ្យទៅរស់នៅកាន់តែច្រើន។ ឆ្លើយតបទៅសំនួររបស់កម្ពុជាថ្មីនៅក្នុងសន្និសីទពីវឌ្ឍនភាព ៥ ឆ្នាំរបស់ក្រសួងការពារជាតិនៅទីស្តីការគណៈរដ្ឋមន្រ្តីកន្លងទៅ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា «ឥលូវនេះយើងអាចធ្វើដំណើរមួយជុំស្រុកខ្មែរបាន។ បើយើងធ្វើដំណើរពីខេត្តកោះកុង អាចដើរមួយជុំប្រទេសតាមផ្លូវក្រវាត់ព្រំដែន គ្រាន់តែកន្លែងខ្លះផ្លូវរងការខូចខាតដោយអន្លើដែលត្រូវធ្វើការជួសជុល តែនិយាយរួមគឺ ៩០% យើងអាចធ្វើដំណើរបាន»។ លោក ឈុំ សុជាតិ បានបន្តថា ក្រៅពីការបំពេញការងារស្នូលលើកិច្ចការពារសន្តិសុខជាតិ កងយុទ្ធពលខេមរភូមិន្ទបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះបានស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមបន្ទាប់ព្រំដែនជាមួយប្រទេសជិតខាងបានរាប់រយគីឡូម៉ែត្រ។ កាលពីឆ្នាំ ២០០៩ រដ្ឋាភិបាលបានបញ្ចេញថវិកាជាតិក្នុងការស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់ពីខេត្តបន្ទាយមានជ័យរហូតដល់ខេត្តស្ទឹងត្រែងមានប្រវែងសរុប ១.២៨៧ គីឡូម៉ែត្រ ដែលបានដាក់សម្ពោធនៅឆ្នាំ ២០១២។ បើតាមលោក ឈុំ សុជាតិ ការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ជាយុទ្ធសាស្រ្តក្រៅពីជួយសម្រួលកងកម្លាំងឈរជើងការពារបូរណភាពទឹកដី និងបានចូលរួមលើកស្ទួយជីវភាពពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន៕
វិស័យសាធារណការ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90