• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Kampucheathmey] - ផ្លូវក្រវាត់ព្រំដែនជាង ១០០ គីឡូម៉ែត្រតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡាពីខេត្តត្បូងឃ្មុំ ដល់ខេត្តមណ្ឌលគិរី

2024-08-18 Go to the website published Kampucheathmey
អាជ្ញាធរមូលដ្ឋានក្នុងឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវក្រវាត់ព្រំដែនមួយខ្សែសាងសង់ឆ្លងកាត់ខេត្តក្រចេះតភ្ជាប់ពីស្រុកពញាក្រែកព្រំប្រទល់ខេត្តត្បូងឃ្មុំ ទៅស្រុកកែវសីមាខេត្តមណ្ឌលគីរី ផ្តល់លទ្ធភាពអាចឲ្យពលរដ្ឋធ្វើដំណើរពីតំបន់មួយទៅតំបន់មួយបានយ៉ាងងាយស្រួល។មេឃុំ ២ ធ្នូ លោក ទន់ គង់ បានគូសបញ្ជាក់ថា រដ្ឋាភិបាលបានស្ថាបនាផ្លូវក្រវាត់ព្រំដែនប្រវែងជាង ១០០ គីឡូម៉ែត្រចាប់ពីព្រំប្រទល់ខេត្តត្បូងឃ្មុំក្នុងស្រុកពញាក្រែក កាត់តាមស្រុកស្នួលខេត្តក្រចេះ បន្តរហូតដល់ស្រុកកែវសីមាព្រំប្រទល់ខេត្តមណ្ឌលគិរី។តាមរយៈផ្លូវក្រវាត់ព្រំដែនសាងសង់ក្រាលដោយក្រួសក្រហម បានសម្រួលដល់ការរស់នៅនិងការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់ពីតំបន់មួយទៅតំបន់បានយ៉ាងងាយស្រួល។ នៅលើខ្សែផ្លូវក្រវាត់ព្រំដែនប្រវែងជាង ១០០ គីឡូម៉ែត្រនេះ ក៏មានការសាងសង់ស្ពានមួយឆ្លងកាត់ព្រែកទីមាំងបន្តភ្ជាប់ជាមួយផ្លូវក្រួសក្រហម។ មេឃុំ ២ ធ្នូបានលើកឡើងថា តាមផ្លូវក្រវាត់ព្រំដែនបច្ចុប្បន្ន មានពលរដ្ឋរាប់រយគ្រួសារកំពុងតាំងទីលំនៅ ដោយប្រកបរបរធ្វើចម្ការ និងដាំដុះដំណាំផ្សេងៗ តាមរយៈដីសម្បទានសង្គមកិច្ចផ្តល់ពីរាជរដ្ឋាភិបាល។ ខេត្តក្រចេះបានបញ្ចប់ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមសរុបមានចំនួន ១៥៦ បង្កោល ដោយមានបង្គោលធំ ១២ និងបង្គោលតូចចំនួន ១៤៤។ លោក មេឃុំ ២ ធ្នូបានបញ្ជាក់ថា មូលដ្ឋានការពារទឹកដីសំខាន់គឺមានបង្គោលព្រំដែនច្បាស់លាស់ មានផ្លូវក្រវាត់ព្រំដែន រួមទាំងការចែកដីដល់ពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ដែលជាគ្រឹះរបងការពារទឹកដីយ៉ាងរឹងមាំ។ លោកបន្តដោយក្តីរំពឹងទុកថា នៅថ្ងៃខាងមុខតំបន់ព្រំដែននឹងកាន់តែរីកចម្រើនទៅមុខ តាមរយៈគោលនយោបាយជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតាមព្រំដែន ដែលនឹងជំរុញឲ្យពលរដ្ឋមករស់នៅកាន់តែច្រើន។ ក្នុងឱកាសចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហាររៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ផ្លូវក្រវាត់ព្រំដែនដែលកម្ពុជាបានសាងសង់ កន្លែងខ្លះមានចម្ងាយត្រឹម ១០ ទៅ ៣០ ម៉ែត្រពីបង្គោលព្រំដែនប៉ុណ្ណោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈផ្លូវក្រវាត់ព្រំដែន ពលរដ្ឋអាចជិះធ្វើដំណើរមើលឃើញបង្គោលព្រំដែនបានយ៉ាងកៀក ដែលកន្លែងខ្លះមានចម្ងាយត្រឹម ១០ ទៅ ៣០ ម៉ែត្រប៉ុណ្ណោះ។ប្រមុខដឹកនាំកម្ពុជាបានបន្តថា ក្នុងពេលជួបជជែកជាមួយប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកាលពីពេលថ្មីៗនេះ ពលរដ្ឋបានលើកពីការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ដែលពីមុនអត់ទាន់មានផ្លូវ ពលរដ្ឋចង់ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ត្រូវសុំផ្លូវចូលតាមទឹកដីប្រទេសវៀតណាម។ ប៉ុន្តែក្រោយមានផ្លូវក្រវាត់ព្រំដែន ពលរដ្ឋអាចធ្វើដំណើរពីភូមិមួយទៅភូមិមួយដោយមិនបាច់សុំផ្លូវចូលតាមប្រទេសវៀតណាមទៀតទេ។ ពលលរដ្ឋខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី នឹងត្រូវតភ្ជាប់គ្នាតាមរយៈផ្លូវក្រវាត់ព្រំដែន ខណៈដែលមេដឹកនាំកម្ពុជា បានចារឱ្យកងវិស្វកម្មខិតខំពុះពារបន្តស្ថាបនាផ្លូវក្រវាត់ព្រំដែនឱ្យទៅដល់តំបន់មុំ ៣ កន្ទុយនាគ។ នាយករដ្ឋមន្រ្តីកម្ពុជាក៏បង្ហាញវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រវាត់ព្រំដែនតាមបណ្តាខេត្តភាគឦសាន ដែលក្នុងនោះខេត្តក្រចេះបានស្ថាបនាផ្លូវក្រវាត់ព្រំដែនបញ្ចប់ទាំងស្រុង។ ខេត្តមណ្ឌលគិរីសាងសង់បានប្រវែង ១៥៥ គីឡូម៉ែត្រលើប្រវែងផ្លូវ ៣១៩ គីឡូម៉ែត្រ និងខេត្តរតនគីរីបានប្រវែង ៨៩ គីឡូម៉ែត្រលើប្រវែងផ្លូវ ២២០ គីឡូម៉ែត្រ និងកំពុងបន្តជំរុញសាងសង់ឲ្យដល់តំបន់កន្ទុយនាគ។ ទាក់ទងកិច្ចការពារបូរណភាពទឹកដី សម្តេចធិបតីបានបានគូសបញ្ជាក់ថា ត្រូវតែបោះបង្គោលព្រំដែនឲ្យបានច្បាស់លាស់។ សម្តេចបានលើកឡើងយ៉ាងដូច្នេះថា «បង្គោលព្រំដែនពីមុនក្នុងខេត្តភាគឦសានមិនមានទេ។ បង្គោលព្រំដែនមានតែពីកំពតទៅកំពង់ចាម ហើយពីកំពង់ចាមទៅកន្ទុយនាគខេត្តរតនគិរីអត់មានទេ មានតែព្រំដែនរដ្ឋបាល។ ប៉ុន្តែយើងបានបោះបង្គោលព្រំដែនពីឆ្នាំ ២០០៧ មក។ ការបោះបង្គោលដើម្បីកំណត់ព្រំប្រទេសនិងប្រទេស»។ នៅក្នុងរយៈពេល ២៥ ឆ្នាំ នៃការបោះបង្គោលព្រំដែននៅខេត្តភាគឦសានជាប់ជាមួយប្រទេសវៀតណាម ពីឆ្នាំ២០០៦ ដល់ ២០១៨ ខេត្តក្រចេះបានបោះបង្គោលព្រំដែនមេបានចំនួន ១១ បង្គោល និងបង្គោលព្រំដែនបំពេញបន្ថែមបានចំនួន ១៤៤ បង្គោល។ ខេត្តមណ្ឌលគិរី ពីឆ្នាំ ២០០៧ ដល់ ២០១៨ បានបោះបង្គោលមេបានចំនួន ៣៥ បង្គោល និងបង្គោលបំពេញបន្ថែមបានចំនួន ៣៧៥ បង្គោល និងបង្គោលតម្រុយបានចំនួន ១១ បង្គោល និងខេត្តរតនគិរី បោះបង្គោលមេបានចំនួន ៤០ បង្គោល បង្គោលបំពេញបន្ថែមបានចំនួន ១៥៣ បង្គោល និងបង្គោលតម្រុយបានចំនួន ៤ បង្គោល។សម្តេចថា បង្គោលរាប់រយដែលបានបោះមកនេះ ដើម្បីបញ្ជាក់ពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការពារបូរណភាពទឹកដី ដើម្បីអនាគតវែងឆ្ងាយសម្រាប់អ្នកជំនាន់ក្រោយ។ មិនត្រឹមតែបោះបង្គោលព្រំដែននោះទេ បើតាមនាយករដ្ឋមន្រ្តីកម្ពុជា រាជរដ្ឋាភិបាលក៏មានគោលនយោបាយអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន ដើម្បីលើកទឹកចិត្តនិងជំរុញឲ្យពលរដ្ឋឲ្យទៅរស់នៅកាន់តែច្រើន។ ឆ្លើយតបទៅសំនួររបស់កម្ពុជាថ្មីនៅក្នុងសន្និសីទពីវឌ្ឍនភាព ៥ ឆ្នាំរបស់ក្រសួងការពារជាតិនៅទីស្តីការគណៈរដ្ឋមន្រ្តីកន្លងទៅ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា «ឥលូវនេះយើងអាចធ្វើដំណើរមួយជុំស្រុកខ្មែរបាន។ បើយើងធ្វើដំណើរពីខេត្តកោះកុង អាចដើរមួយជុំប្រទេសតាមផ្លូវក្រវាត់ព្រំដែន គ្រាន់តែកន្លែងខ្លះផ្លូវរងការខូចខាតដោយអន្លើដែលត្រូវធ្វើការជួសជុល តែនិយាយរួមគឺ ៩០% យើងអាចធ្វើដំណើរបាន»។ លោក ឈុំ សុជាតិ បានបន្តថា ក្រៅពីការបំពេញការងារស្នូលលើកិច្ចការពារសន្តិសុខជាតិ កងយុទ្ធពលខេមរភូមិន្ទបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះបានស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមបន្ទាប់ព្រំដែនជាមួយប្រទេសជិតខាងបានរាប់រយគីឡូម៉ែត្រ។ កាលពីឆ្នាំ ២០០៩ រដ្ឋាភិបាលបានបញ្ចេញថវិកាជាតិក្នុងការស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់ពីខេត្តបន្ទាយមានជ័យរហូតដល់ខេត្តស្ទឹងត្រែងមានប្រវែងសរុប ១.២៨៧ គីឡូម៉ែត្រ ដែលបានដាក់សម្ពោធនៅឆ្នាំ ២០១២។ បើតាមលោក ឈុំ សុជាតិ ការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ជាយុទ្ធសាស្រ្តក្រៅពីជួយសម្រួលកងកម្លាំងឈរជើងការពារបូរណភាពទឹកដី និងបានចូលរួមលើកស្ទួយជីវភាពពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន៕
វិស័យសាធារណការ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
កិច្ចប្រជុំពិភាក្សា ស្ដីពីលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង ក្រោមក្របខ័ណ្ឌគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន(3CEP)
ផ្លូវជាតិលេខ១១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរណ៍ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។
កិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងនាយកដ្ឋានក្រោមចំណុះនៃក្រសួងសាធារណការ និងដឹកជញ្ជូន
[Tnn News] - គិតត្រឹមពាក់កណ្តាលខែសីហា ២០២៥នេះស្ពានឆ្លងទន្លេបាសាក់ សាងសង់បាន ៤១% នឹងត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ខាងមុខ
[TVK] - គិតត្រឹមពាក់កណ្តាលខែសីហា ២០២៥នេះស្ពានឆ្លងទន្លេបាសាក់ សាងសង់បាន ៤១% នឹងត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ខាងមុខ
[KBN News] - ក្រសួង ប្រកាសផ្អាកចរាចរណ៍លើមហាវិថី "ស៊ី ជីនពីង" រយៈពេល៣០ខែ
[Koh Santepheap Daily] - ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះបើកឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្លងកាត់៣ថ្ងៃ (២៧-២៩ សីហា ២០២៥)

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90