ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន នារាត្រីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រខែ
2023-11-26
ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន នារាត្រីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រខែ បងប្អូនដឹងទេថា! ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន រចនាឡើងបង្កប់នូវអត្ថន័យខ្លឹមសារអ្វីខ្លះ? ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូនមានអត្ថន័យបង្ហាញ អំពីការអភិវឌ្ឍរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយ និងសេវាដ៏សម្បូរបែបក្នុងវិស័យសាធារណការ និងដឹកញ្ជូន រួមមាន ការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ ប្រព័ន្ធភស្តុភារកម្ម និងប្រព័ន្ធចម្រោះទឹកកខ្វក់។ ទី១៖ រូបសញ្ញាក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅចំកណ្តាល ទ្រដោយក្បាច់ភ្ញីភ្លើង រំលេចពាក្យស្លោក “អរគុណសន្តិភាព” ពីខាងក្រោម និងអមដោយទង់ជាតិមួយគូជានិមិត្តរូប តំណាងឱ្យស្ថាប័នក្រសួងដែលមានសមត្ថកិច្ច និងបំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋា-ភិបាលកម្ពុជា ក្នុងបេសកកម្មដឹកនាំ និងគ្រប់គ្រងលើវិស័យសាធារណការ និងដឹកជញ្ជូន ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ រូប «ព្រះវិស្ណុ»ខាងក្នុង តំណាងឱ្យមហិទ្ធិឫទ្ធិតេជៈបារមីក្នុងវិស័យសំណង់វិស្វកម្មរបស់ជាតិក្នុងការរចនាប្លង់សាងសង់ ការពារថែរក្សានិងឃុំគ្រងឱ្យបានរឹងមាំ គង់វង្សនិងឋិតថេរយូរអង្វែងនូវស្នាដៃនិងសំណង់ស្ថាបត្យកម្ម វិស្វកម្ម វប្បធម៌ រូបិយ ព្រមទាំងសំណង់អច្ឆរិយៈនានារបស់ដូនតាខ្មែរដែលបានបន្សល់ទុកជាកេរ្តិ៍មរតកដ៏មានតម្លៃរបស់មនុស្សជាតិ។ ទី២៖ នាគក្បាលបី នៅសងខាងប្រទីប តំណាងឱ្យភាពត្រជាក់ត្រជុំ ជ័យជម្នះ និងសុខសុភមង្គល សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងជានិមិត្តរូបដ៏មានមហិទ្ធិឫទ្ធិ និងស័ក្តិសិទ្ធិ ក្នុងការថែរក្សា និងការពាប្រឆាំងនឹងខ្មាំងសត្រូវ ទាំងរូបិយ និងអរូបិយ កាពារនូវសំណង់ប្រាសាទ ធនធានទ្រព្យសម្បត្តិជាតិ ប្រជាពលរដ្ឋ និងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទី៣៖ ផ្លូវថ្នល់ តំណាងឱ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបាននិងកំពុងអភិវឌ្ឍរីកចម្រើន និងមានភាពប្រទាក់ក្រឡាខ្វាត់ខ្វែងនៅទូទាំងប្រទេស ទាំងនៅទីក្រុង និងទីជនបទ និងសមិទ្ធផលថ្មីៗ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជានិងបានកំពុងប្រើប្រាស់ រួមជាមួយនឹងផ្លូវល្បឿនលឿនសំខាន់ៗផ្សេងទៀត ដែលបាននិងកំពុងសាងសង់ និងត្រៀមអនុវត្តនាពេលអនាគតខាងមុខនេះ ដើម្បីរួមចំណែកក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ទី៤៖ រថភ្លើង តំណាងឱ្យសេវាដឹកជញ្ជូនតាមផ្លូវដែក ដែលត្រូវបានសាងសង់ ជួសជុល និងដាក់ឱ្យប្រើប្រាស់ឡើងវិញ បន្ទាប់ពីត្រូវបានទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ជាមួយគ្នានេះ រថភ្លើងល្បឿនលឿន ក៏ជានិមិត្តរូបតំណាងឱ្យផែនការអភិវឌ្ឍនាពេលអនាគត រួមមាន គម្រោងធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជាដែលមានស្រាប់ និងគម្រោងសាងសង់ផ្លូវដែកថ្មីក្នុងរាជធានីភ្នំពេញ និងតភ្ជាប់ទៅអាកាសយានដ្ឋានអន្តរជាតិថ្មី និងតំបន់ប៉ូលសេដ្ឋកិច្ចជាតិសំខាន់ៗ។ ទី៥៖ កប៉ាល់ដឹកទំនិញ តំណាងឱ្យការតភ្ជាប់តាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈការបង្កើនសមត្ថភាពកំពង់ផែ ដើម្បីបម្រើឱ្យការនាំចេញ-នាំចូលទំនិញគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាពនាពេលបច្ចុប្បន្ន និងអនាគត។ ទី៦៖ ស្ពានត្សឹបាសា ឬហៅថា ស្ពានអ្នកលឿង តំណាងឱ្យហេដ្ឋារចនាសម្ព័ន្ធស្ពានដែលវែងជាងគេនៅកម្ពុជា ឆ្លងកាត់ទន្លេមេគង្គ មានប្រវែង ២២១៥ម៉ែត្រ។ ស្ពាននេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េធំៗ និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូននៃរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់មហាអនុតំបន់មេគង្គដ៏មានសក្តានុពល។ ទី៧៖ អគារស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន តំណាងឱ្យច្រកព្រំដែនសេដ្ឋកិច្ចថ្មីមួយបន្ថែមទៀតរបស់កម្ពុជាដែលមានមុខងារសម្រួល និងបង្កើនទំហំពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ។ ច្រកទ្វារព្រំដែនអន្តរជាតិថ្មីនេះ គឺជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាអន្តរជាតិ និងតភ្ជាប់អាស៊ាន។ ទី៨៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តំណាងឱ្យគ្រឹះស្ថានបណ្តុះបណ្តាល អភិវឌ្ឍន៍ និងកសាងធនធានមនុស្សលើវិស័យសាធារណការ និងដឹកជញ្ជូន។ វិទ្យាស្ថាននេះបាននិងកំពុងធ្វើការបណ្តុះបណ្តាលសិស្ស និស្សិត និងមន្រ្តីរាជការ ដោយផ្តោតលើជំនាញបច្ចេកទេសសំខាន់ៗពាក់ព័ន្ធនឹងសំណង់ផ្លូវ-ស្ពាន សំណង់កំពង់ផែ និងការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូននិងភស្តុភារកម្ម។ https://facebook.com/590238303287168/posts/664898095821188
ក្រុងព្រះសីហនុ
ព្រះរាជពិធីបុណ្យអុំទូក
ផ្លូវល្បឿនលឿន
វិស័យសាធារណការ
ស្ពាន
ផ្លូវដែក
ជួសជុល
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90