ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[វិទ្យុជាតិកម្ពុជា] - ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាគំរូម៉ូឌែលហិរញ្ញប្បទានក្រោមទម្រង់កិច្ចសន្យាក្នុងការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនដទៃទៀត
2023-11-07
ទៅកាន់ទំព័រចុះផ្សាយក្នុង វិទ្យុជាតិកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាគំរូម៉ូឌែលហិរញ្ញប្បទានក្រោម ទម្រង់កិច្ចសន្យាភាពជាដៃគូរវាង រដ្ឋនិងឯកជន ដែលជាមូលដ្ឋាន ក្នុងការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនដទៃទៀត ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាព និងភាពងាយស្រួលនៃការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទី១ដំបូងបង្អស់ មិនធ្លាប់មាននៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៦ ហើយក៏ជាកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផងដែរ ដែលបានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះឡើង។ ឯកឧត្តម ប៉េង ពោធិ៍នា បានបន្តថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មជំរុញដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុនេះ ប្រកបដោយជោគជ័យ និងទទួលបានការកោតសរសើរពីមហាជន ចាប់តាំងពីដំណាក់កាល ការចរចា ការចុះហត្ថលេខាលើអនុស្សរណៈ និងកិច្ចព្រមព្រៀងនានា និងរហូតឈានទៅសម្រេចបានការប្រកាស បើកការដ្ឋាន និងសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីចុងឆ្នាំ២០២២កន្លងទៅ។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងនាមក្រសួងសាធារណការ សូមគាំទ្រ និងជំរុញលើក ទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិនដទៃទៀត ជាពិសេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ឱ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តាក់ទុនវិនិយោគលើគម្រោងជាអាទិភាពផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងពិនិត្យ និងពិភាក្សាត្រៀមដាក់ឱ្យអនុវត្តនាពេលឆាប់ៗខាងមុខ។ « គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺជាគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដ៏ធំទី១ ដែលបាននាំមកឱ្យរាជរដ្ឋាភិបាល ជាពិសេសក្រសួង សាធារណការ និងដឹកជញ្ជូន អាចយកធ្វើជាបទពិសោធន៍ និងជាគំរូម៉ូឌែលហិរញ្ញប្បទានក្រោមទម្រង់កិច្ចសន្យា ភាពជាដៃគូរវាងរដ្ឋ និងឯកជន(PPP) ឬទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការពិនិត្យលទ្ធភាពបន្តផ្តួចផ្តើមអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនដទៃទៀត ដូចជា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រួមទាំងគម្រោងវិនិយោគលើវិស័យផ្លូវដែក និងផ្លូវទឹកផងដែរ ដោយឈរលើសក្តានុពលនៃផលចំណេញផ្នែកសេដ្ឋកិច្ច (EIRR) និងផ្នែកហិរញ្ញវត្ថុ (FIRR) » ។ សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ផ្លូវល្បឿនលឿននេះ មានប្រវែងសរុប ១៨៧គីឡូម៉ែត្រ ដែលត្រូវបាន វិនិយោគសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ក្រោមទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) និងប្រើប្រាស់ ថវិកាវិនិយោគសរុបប្រមាណ ២ ០១៩ លានដុល្លារអាមេរិក។ អនុលោមតាមកិច្ចព្រមព្រៀង សម្បទានដែលក្រុមហ៊ុន វិនិយោគបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្លូវល្បឿនលឿននេះ មានរយៈពេល ប្រតិបត្តិការ ៥០ឆ្នាំ ដែលក្នុងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសម្បទាន និងសកម្មភាពប្រតិបត្តិការរបស់ ក្រុមហ៊ុនវិនិយោគ ទាំងទៅលើការផ្តល់សេវា ការថែទាំ ការគ្រប់គ្រងសុវត្ថិភាព-សណ្ដាប់ធ្នាប់ចរាចរណ៍ និងការដាក់ ចេញ នូវគោលការណ៍ណែនាំ ផ្សេងៗ ដើម្បីជំរុញប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចជាមួយ ក្រុមហ៊ុនវិនិយោគផងដែរ ក្នុងការកំណត់ការគិតកម្រៃសេវាប្រើប្រាស់ផ្លូវ (Toll Fee) ត្រឹម៨០%ប៉ុណ្ណោះ សម្រាប់រយៈពេល ០១ឆ្នាំដំបូងនៃការបើកឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕
ពិធីអបអរសាទរខួប១ឆ្នាំនៃការដាក់ឱ្យដំណើរការ
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90