• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[វិទ្យុជាតិកម្ពុជា] - ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាគំរូម៉ូឌែលហិរញ្ញប្បទានក្រោមទម្រង់កិច្ចសន្យាក្នុងការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនដទៃទៀត

2023-11-07 Go to the website published វិទ្យុជាតិកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាគំរូម៉ូឌែលហិរញ្ញប្បទានក្រោម ទម្រង់កិច្ចសន្យាភាពជាដៃគូរវាង រដ្ឋនិងឯកជន ដែលជាមូលដ្ឋាន ក្នុងការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនដទៃទៀត ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាព និងភាពងាយស្រួលនៃការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទី១ដំបូងបង្អស់ មិនធ្លាប់មាននៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៦ ហើយក៏ជាកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផងដែរ ដែលបានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះឡើង។ ឯកឧត្តម ប៉េង ពោធិ៍នា បានបន្តថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មជំរុញដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុនេះ ប្រកបដោយជោគជ័យ និងទទួលបានការកោតសរសើរពីមហាជន ចាប់តាំងពីដំណាក់កាល ការចរចា ការចុះហត្ថលេខាលើអនុស្សរណៈ និងកិច្ចព្រមព្រៀងនានា និងរហូតឈានទៅសម្រេចបានការប្រកាស បើកការដ្ឋាន និងសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីចុងឆ្នាំ២០២២កន្លងទៅ។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងនាមក្រសួងសាធារណការ សូមគាំទ្រ និងជំរុញលើក ទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិនដទៃទៀត ជាពិសេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ឱ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តាក់ទុនវិនិយោគលើគម្រោងជាអាទិភាពផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងពិនិត្យ និងពិភាក្សាត្រៀមដាក់ឱ្យអនុវត្តនាពេលឆាប់ៗខាងមុខ។ « គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺជាគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដ៏ធំទី១ ដែលបាននាំមកឱ្យរាជរដ្ឋាភិបាល ជាពិសេសក្រសួង សាធារណការ និងដឹកជញ្ជូន អាចយកធ្វើជាបទពិសោធន៍ និងជាគំរូម៉ូឌែលហិរញ្ញប្បទានក្រោមទម្រង់កិច្ចសន្យា ភាពជាដៃគូរវាងរដ្ឋ និងឯកជន(PPP) ឬទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការពិនិត្យលទ្ធភាពបន្តផ្តួចផ្តើមអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនដទៃទៀត ដូចជា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រួមទាំងគម្រោងវិនិយោគលើវិស័យផ្លូវដែក និងផ្លូវទឹកផងដែរ ដោយឈរលើសក្តានុពលនៃផលចំណេញផ្នែកសេដ្ឋកិច្ច (EIRR) និងផ្នែកហិរញ្ញវត្ថុ (FIRR) » ។ សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ផ្លូវល្បឿនលឿននេះ មានប្រវែងសរុប ១៨៧គីឡូម៉ែត្រ ដែលត្រូវបាន វិនិយោគសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ក្រោមទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) និងប្រើប្រាស់ ថវិកាវិនិយោគសរុបប្រមាណ ២ ០១៩ លានដុល្លារអាមេរិក។ អនុលោមតាមកិច្ចព្រមព្រៀង សម្បទានដែលក្រុមហ៊ុន វិនិយោគបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្លូវល្បឿនលឿននេះ មានរយៈពេល ប្រតិបត្តិការ ៥០ឆ្នាំ ដែលក្នុងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសម្បទាន និងសកម្មភាពប្រតិបត្តិការរបស់ ក្រុមហ៊ុនវិនិយោគ ទាំងទៅលើការផ្តល់សេវា ការថែទាំ ការគ្រប់គ្រងសុវត្ថិភាព-សណ្ដាប់ធ្នាប់ចរាចរណ៍ និងការដាក់ ចេញ នូវគោលការណ៍ណែនាំ ផ្សេងៗ ដើម្បីជំរុញប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចជាមួយ ក្រុមហ៊ុនវិនិយោគផងដែរ ក្នុងការកំណត់ការគិតកម្រៃសេវាប្រើប្រាស់ផ្លូវ (Toll Fee) ត្រឹម៨០%ប៉ុណ្ណោះ សម្រាប់រយៈពេល ០១ឆ្នាំដំបូងនៃការបើកឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕
ពិធីអបអរសាទរខួប១ឆ្នាំនៃការដាក់ឱ្យដំណើរការ ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ការពិនិត្យការសាងសង់បណ្តាញលូលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងគម្រោងឆ្នាំ២០២៥ និងកិច្ចប្រជុំពិនិត្យពិភាក្សាពីស្ថានភាពទូទៅពាក់ព័ន្ធនឹងប្រព័ន្ធទឹកកខ្វក់ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ផ្លូវជាតិលេខ៧១C គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ ប្រទាក់ក្រឡាយ៉ាងសំខាន់ និងបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវជាតិ និងផ្លូវមួយចំនួន ដូចជាផ្នែកខាងកើត តភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ ក្នុងទិសដៅទៅកាន់ទីតាំងភូមិសាស្ត្រផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា- វៀតណាម និងផ្នែកខាងលិចវិញតភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ។
សិក្ខាសាលាផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងពាក់ព័ន្ធការងារបរិស្ថាន និងសង្គម សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គា្ន (MoU) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ នៃសាធារណរដ្ឋតួកគី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់របៀងដឹកជញ្ជូនអន្តរជាតិ
កិច្ចប្រជុំផ្សព្វផ្សាយដល់មូលដ្ឋានលើការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខេត្តបាត់ដំបង
[វិទ្យុជាតិកម្ពុជា] - វីដេអូ ៖ ក្រសួងសាធារណការ ពន្លឿនក្រុមហ៊ុនសាងសង់ស្ពានមេគង្គដីឥដ្ឋ-ថ្មគរ ឱ្យចប់តាមការគ្រោងទុក
[វិទ្យុជាតិកម្ពុជា] - ក្រសួងសាធារណការ ពន្លឿនក្រុមហ៊ុនសាងសង់ស្ពានមេគង្គដីឥដ្ឋ-ថ្មគរ ឱ្យចប់តាមការគ្រោងទុក

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90