• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Fresh News] - អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកជំនួញ ចាត់ទុកគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា នឹងក្លាយជាផ្លូវគមនាគមន៍យុទ្ធសាស្រ្ត សម្រាប់រុញកំណើនសេដ្ឋកិច្ច

2023-05-23 ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(ភ្នំពេញ)៖ អ្នកជំនួញ អ្នកដឹកជញ្ជូន និងអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ​គម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា គឺជាគម្រោងប្រវត្តិសាស្រ្ត និងជាផ្លូវគមនាគមន៍យុទ្ធសាស្រ្តរយៈពេលវែង សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍​យ៉ាងច្រើន ជាពិសេសជំរុញឱ្យការដឹកជញ្ជូនទំនិញកាន់តែលឿន ​ផ្ទុកចំនួនបានច្រើន និងមានតម្លៃសមរម្យ​។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅ​ក្នុងកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​បានអនុញ្ញាតឱ្យសិក្សាស៊ីជម្រៅ​ ចំពោះគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែល​ជា​គ​ម្រោងដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញ ដោយគ្រោងចំណាយថវិកាប្រមាណ ១,៧០០លាន​ដុល្លារ និងចំណាយពេល៤ឆ្នាំ។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ​​ថា ការបង្កើតផ្លូវទឹក​តភ្ជាប់ពីទន្លេ ទៅកាន់សមុទ្រនេះ គឺជាផ្លូវទឹកប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញ ​ទៅកាន់ទីផ្សារអន្តរជាតិ។ លោកគូសបញ្ជាក់ថា គម្រោងផ្លូវទឹកថ្មីនេះ នឹងធ្វើឱ្យដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិ កាន់តែងាយស្រួល មានតម្លៃសមរម្យ ​ជួយដល់ការកាត់បន្ថយថ្លៃដើមទំនិញរបស់កម្ពុជា លក់នៅលើទីផ្សារអន្តរជាតិ​ ដែលធ្វើឱ្យទំនិញរបស់កម្ពុជា កាន់តែមានភាពប្រកួតប្រជែងនៅលើទីផ្សារ។ លោក​បញ្ជាក់បន្តថា «គម្រោងនេះនឹងផ្តល់ផលប្រយោជន៍សំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចរបស់កម្ពុជា។ វាជួយរក្សាបានទឹកសម្រាប់កសិកម្ម ការចិញ្ចឹមសត្វ ធ្វើស្រែចម្ការ និងជាផ្លូវដឹកជញ្ជូនដ៏សំខាន់ មិនត្រឹមតែផ្លូវទឹកទេ ខ្ញុំឃើញថាគម្រោងនេះក៏មានផ្លូវគោកអមជាមួយផ្លូវទឹកទៀត ដូច្នេះវាជាច្រកការដឹកជញ្ជូនដ៏សំខាន់មួយទៀត ទៅកាន់ច្រកអន្តរជាតិ ដោយកន្លងមកផ្លូវទឹករបស់យើងកាត់តាមទន្លេមេគង្គ ឆ្លងកាត់វៀតណាម មានការលំបាកច្រើន ចំណាយទាំងពេលវេលា ថវិកាច្រើន ក្នុងការធ្វើបែបបទ ឆ្លងកាត់ប្រទេសវៀតណាមទៅកាន់សមុទ្រ និងទីផ្សារអន្តរជាតិមានការលំបាក ដូច្នេះបើយើងមានផ្លូវទឹកនេះ នឹងជួយសម្រួលកាត់បន្ថយពេលវេលា និងថវិកាសម្រាប់ និងកាត់បន្ថយថ្លៃដើមបានយ៉ាងច្រើន ក្នុងការប្រកួតប្រជែងទីផ្សារអន្តរជាតិ សម្រាប់ទំនិញកម្ពុជា»។ ​លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់ បានលើកឡើងដែរថា នេះជាគម្រោងប្រវត្តិសាស្រ្តថ្មីមួយ សម្រាប់ប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍​ដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក​ ព្រមទាំងផ្តល់ផលចំណេញដល់វិនិយោគិន ម្ចាស់ឧស្សាហកម្ម សិប្បកម្ម និងរោងចក្រផ្សេងៗ​ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា​កាន់តែរីកចម្រើន។ លោកបន្តថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក គឺជាមធ្យោបាយដ៏ពេញពេញនិយម ក្នុងការប្រើប្រាស់ជាងគេនៅក្នុងពិភពលោក ដោយសារដឹកបានឆ្ងាយ ផ្ទុកទំនិញបានច្រើន និងមានតម្លៃសមរម្យ។ បន្ទាប់ពីកម្ពុជាមានផ្លូវទឹកភ្ជាប់ពីទន្លេទៅកាន់សមុទ្រនេះ នឹងធ្វើឱ្យដឹកជញ្ជូនទំនិញកាន់តែងាយស្រួល ​កាត់បន្ថយថ្លៃដឹកជញ្ជូនឱ្យទាបជាងបច្ចុប្បន្ន និងចំណេញពេលវេលាដឹកជញ្ជូន ខណៈបច្ចុប្បន្ននេះ ក្នុងការដឹកទំនិញទៅកាន់ទីផ្សារអន្តរជាតិត្រូវចំណាយពេលច្រើន។ ជាក់ស្តែងការដឹកជញ្ជូនទំនិញពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ត្រូវចំណាយច្រើនម៉ោងទម្រាំទំនិញបានទៅដល់កប៉ាល់ ប៉ុន្តែនៅពេលមានផ្លូវទឹកថ្មីនេះ ការដឹកជញ្ជូនត្រឹមតែខេត្តកណ្តាលប៉ុណ្ណោះ។ ​លោកបន្តថា «នៅពេលយើងមានផ្លូវទន្លេ កាត់ទៅសមុទ្រ បានតាមរយៈគម្រោងរបស់រាជរដ្ឋាភិបាលនេះ ​ប្រសិនសិក្សាបានជោគជ័យ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនកាន់តែខ្លាំង ព្រោះថាវាផ្តល់ភាពងាយស្រួលខ្លាំងមែនទែន សម្រាប់ការដឹកជញ្ជូន ដោយសារយើងមានដងទន្លេ ដែលតភ្ជាប់បានជាមួយសមុទ្រ ដែលធ្វើឱ្យការដឹកជញ្ជូន មិនថាវិស័យកសិកម្ម វិស័យវាយណភណ្ឌកាត់ដេរ និងការដឹកជញ្ជូនទំនិញផ្សេងៗនឹងអាចផ្តល់ភាពងាយស្រួល មានតម្លៃល្អ ​ព្រមទាំងងាយស្រួលក្នុងការបំពេញបែបបទផ្សេងៗ»។ ​លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានឱ្យដឹងថា គម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ជាគម្រោងដ៏អស្ចារ្យមួយមិនធ្លាប់មាននៅកម្ពុជា និងជាផ្លូវគមនាគមន៍យុទ្ធសាស្រ្ត រយៈពេលវែងសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ លោកលើកឡើងថា តាមរយៈផ្លូវទឹកថ្មីនេះ នឹងជំរុញនូវកំណើនការដឹកជញ្ជូនតាមផ្លូវទឹក ​ដោយជំនួសនូវការដឹកជញ្ជូនតាមផ្លូវគោក ដែលចំណាយពេល និងថវិកាច្រើន រួមទាំងធ្វើឱ្យខូតខាតផ្លូវដែលត្រូវចំណាយថវិកាជាតិច្រើន ក្នុងការជួសជុស និងកែលម្អ។ មិនតែប៉ុណ្ណោះ គម្រោងផ្លូវទឹកនេះ ថែមទាំងបានជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់បរិស្ថាន​ ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់វិស័យកសិកម្មផងដែរ សម្រាប់ប្រជាកសិករដែលមានដីជាប់ដងព្រែកនេះ។ ជាមួយគ្នានេះ គម្រោងនេះ ក៏ចូលរួមចំណែកជួយដល់កំណើនវិស័យទេសចរណ៍ផងដែរ តាមរយៈការទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលពួក​គេចូលចិត្តធ្វើដំណើរកម្សាន្ត និងបទពិសោធន៍ថ្មី តាមរយៈការធ្វើដំណើរតាមដងព្រែក​នេះ។ លោកបន្តថា «ចំណុចមួយទៀត អាចនឹងមានកំណើននៃការវិនិយោគមួយចំនួនដែរ មានន័យថាអ្នកវិនិយោគមួយចំនួន ដែលមានឧបនិស្ស័យក្នុងការវិនិយោគលើវិស័យកសិកម្ម ​វិស័យឧស្សាហកម្ម ឬវិស័យផ្សេងៗ​ដែលជាប់ពាក់ព័ន្ធនឹងការជញ្ជូន ដែលជួយសម្រួលដល់ពួកគាត់ ក្នុងការដឹកជញ្ជូនចេញយកទៅលក់​ ដែលមិនចាំ​បាច់ប្រើប្រាស់ការដឹកជញ្ជូនតាមរថយន្ត ឬរថភ្លើង ។ ចំណុចមួយទៀត ក្រៅពីការទាក់ទាញវិនិយោគទុន ក៏នឹងធ្វើតម្លៃអចនទ្រព្យ នៅតាមដងព្រែកនេះឡើងថ្លៃផងដែរ»។ សូមជម្រាបថា គម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជាត្រូវបានដាក់ឈ្មោះថា «គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារ​កម្ម​ទន្លេ​បាសាក់»។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ មាន​គោល​បំណង​ពង្រីក​នូវវិសាល​ភាពនៃការប្រើប្រាស់សក្ដានុពលលើការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក សំដៅចូលរួមលើក​កម្ពស់​សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីក​ចម្រើន​ឈានទៅមួយ​កម្រិត​ថែមទៀត និងផ្ដល់ជាដំណោះស្រាយសមស្រប​លើ​បញ្ហា​ប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលបាននិងកំពុង​តែជួប​ប្រទះនាពេលបច្ចុប្បន្ន។ ​​​ការសិក្សាសមិទ្ធិលទ្ធភាព​គម្រោង​ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្ម​ទន្លេ​បាសាក់នេះ ត្រូវបានបែងចែកជាពីរ​ដំណាក់កាល ដែលប្រើប្រាស់​រយៈពេល​សរុប ២៦ខែ រួមមាន៖ ដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល ១៤ខែ និង​ដំណាក់កាលទី២ ការសិក្សាសមិទ្ធិ​លទ្ធ​ភាព ប្រើរយៈពេល ១២ខែ៕
គម្រោងសិក្សាប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុ វិស័យដឹកជញ្ជូនផ្លូវទឹក

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!
[PNN] - ខេត្តកោះកុង ៖ ផ្លូវមួយចំនួនត្រូវបានជន់លិចមិនអាចធ្វើដំណើរបាន ដោយសារតែចំនួនទឹកភ្លៀងខ្លាំង ស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ នៅក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ
[ក្រសួងព័ត៌មាន] - គម្រោងរេដបូកធ្វើផ្លូវក្រាលក្រួសក្រហមចំនួន៣នៅស្រុក ថ្មបាំង ខេត្ត កោះកុងជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំ ជីផាត កាន់តែប្រែប្រួលមុខមាត់ថ្មី
[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ
[Nokor Wat News] - មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ដោយសារអ្នកបើកបរល្មើសល្បឿន និងពិសាគ្រឿងស្រវឹង

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90