• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

អនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួន១១ ចំណុច ត្រូវបានផ្តល់ជូនដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង ទិសដៅការងារ ឆ្នាំ២០២៣

2023-02-16 ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
អនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួន១១ ចំណុច ត្រូវបានផ្តល់ជូនដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង ទិសដៅការងារ ឆ្នាំ២០២៣ ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង ទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិធីបិទអង្គសន្និបាតនាឱកាសនេះ ក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន​ បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសដ៏ថ្លៃថ្លានេះ។ ថ្លែងក្នុងរបាយការណ៍គោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងអង្គពិធីទាំងមូលនាឱកាសនោះ ឯកឧត្តមទេរសរដ្ឋមន្ត្រី បានជម្រាបឱ្យដឹងថា៖ អស់រយៈពេល ១ថ្ងៃពេញ កន្លងមកនេះ អង្គសន្និបាតដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាពសហគ្រាសសាធារណៈ និងមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានី-ខេត្ដ បានពិភាក្សាផ្លាស់ប្ដូរយោបល់ បទពិសោធន៍ការងារ ពិនិត្យវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ យ៉ាងផុលផុសប្រកបដោយភាពស្និទ្ធស្នាលនិងការទទួលខុសត្រូវខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរគួរជាទីគាប់ចិត្ត។ ជាមួយគ្នានេះដែរ តាមរយៈសមិទ្ធផលជាច្រើនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពប្រចាំឆ្នាំរបស់ក្រសួង ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានយកឱកាសនេះគោរពរាយការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី និងអង្គសន្និបាតទាំងមូលនូវលទ្ធផលការងារសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២២ ដែលកើតឡើងដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដ៏ពិតប្រាកដ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងលះបង់អស់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាញាណ ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ជាមួយនឹងវឌ្ឍនភាពការងារ និងកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់ក្រសួងដែលសម្រេចបាននាឆ្នាំកន្លងមកនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក៏បានឯកភាពរួមគ្នាផងដែរដោយកំណត់យកឆ្នាំ២០២៣ ជាឆ្នាំ “បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស”។ ការកំណត់យកប្រធានបទនេះមកធ្វើជាទិសដៅរួម គឺដើម្បីឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងយោងតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ, ដើម្បីតម្រង់ទិស និង ផ្តល់ជាធាតុចូល ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយបញ្ហាប្រឈមនានា ឱ្យទៅ ជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និង ពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដ៍ខ្ពង់ខ្ពស់ចំនួន ១១ ចំណុចធំៗ ដល់អង្គសន្និបាត ដែលមានខ្លឹមសារជាសង្ខេបដូចខាងក្រោម៖ ទី១.បន្តជំរុញកិច្ចសហការជិតស្និទ្ធ ជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា និងជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ទី២.ជំរុញការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលកំពុងដំណើរការសាងសង់ និងគម្រោងជាអាទិភាព និង ជាទិសដៅសម្រាប់អនុវត្តនៅក្នុងឆ្នាំ ២០២៣ ដើម្បីបញ្ចប់ឱ្យបានទាន់ពេលតាមផែនការគ្រោងទុក។ ទី៣.យកចិត្តទុកដាក់ពន្លឿននីតិវិធី ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការរួចហើយ លើកម្ចីសម្បទានជាមួយភាគីមិត្ត។ ទី៤.ជំរុញការសិក្សាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកអាទិភាព។ ទី៥.ជំរុញកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកសាង និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹកកខ្វក់ និង ទឹកភ្លៀង និង បន្តជំរុញពន្លឿនការរៀបចំ និង អនុម័តច្បាប់, ផែនការយុទ្ធសាស្ត្រ និង បទប្បញ្ញត្តិបច្ចេកទេសនានា។ ទី៦.ជំរុញការរៀបចំ និង អនុម័តគោលនយោបាយ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ សាធារណការ និង ដឹកជញ្ជូន ដោយប្រើប្រាស់យានយន្តអគ្គិសនី (EV)។ ទី៧.ជំរុញការអភិវឌ្ឍលើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក, ផ្លូវសមុទ្រ និង ការធ្វើអាជីវកម្មកំពង់ផែ ឱ្យកាន់តែល្អប្រសើរឡើង។ ទី៨.ជំរុញការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ទី៩.ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍នានា ដើម្បីពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក; ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង កំពង់ផែ; ច្បាប់ស្តីពីផ្លូវដែក; គោលនយោបាយ; យុទ្ធសាស្រ្ត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ទី១០.បន្តជំរុញការបណ្តុះបណ្តាល និង អភិវឌ្ឍន៍ធនធានមនុស្សថ្នាក់ឧត្តមសិក្សា និង វគ្គជំនាញបច្ចេកទេសសាធារណការ និង ដឹកជញ្ជូន តាមរយៈការបណ្តុះបណ្តាល នៅវិទ្យាស្ថានតេជោសែនសាធារណការ និង ដឹកជញ្ជូន រួមទាំងការពង្រឹងសមត្ថភាពផ្នែកពិសោធន៍ សំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមន្ទីរពិសោធន៍សំណង់ និង សាធារណការ ជាដើម។ និង ទី១១.បន្តលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែល្អប្រសើរជូនប្រជាជន និង បង្ខិតសេវាសាធារណៈ ឱ្យកាន់តែទៅជិតប្រជាជន ព្រមទាំងបន្តដាក់ចេញ និង អនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ផ្តល់សេវាសាធារណៈថ្មីៗ ដែលស្ថិតនៅក្រោមការ-គ្រប់គ្រងរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្ថែមទៀត។ មុននឹងបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានធ្វើការតម្លៃខ្ពស់ ចំពោះការរៀបចំ សន្និបាតបូកសរុបការងាររបស់ក្រសួងនាពេលនេះ ដែលបានផ្តល់ធាតុចូល និង ទិសដៅសំខាន់ៗ សម្រាប់បន្តលើកកម្ពស់ការអភិវឌ្ឍវិស័យសាធារណការ និង ដឹកជញ្ជូន នាឆ្នាំខាងមុខ ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់ ភាពប្រកួតប្រជែង, កំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សូមសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះទិសដៅការងារ ឆ្នាំ ២០២៣ ហើយខ្ញុំមានជឿជាក់យ៉ាងមុខមាំថា ក្រសួងនឹងបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាន នូវទិសដៅការងារ ឆ្នាំ ២០២៣ នេះ បានយ៉ាងពិតប្រាកដ៕
សន្និបាតក្រសួង​ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!
[PNN] - ខេត្តកោះកុង ៖ ផ្លូវមួយចំនួនត្រូវបានជន់លិចមិនអាចធ្វើដំណើរបាន ដោយសារតែចំនួនទឹកភ្លៀងខ្លាំង ស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ នៅក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ
[ក្រសួងព័ត៌មាន] - គម្រោងរេដបូកធ្វើផ្លូវក្រាលក្រួសក្រហមចំនួន៣នៅស្រុក ថ្មបាំង ខេត្ត កោះកុងជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំ ជីផាត កាន់តែប្រែប្រួលមុខមាត់ថ្មី
[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ
[Nokor Wat News] - មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ដោយសារអ្នកបើកបរល្មើសល្បឿន និងពិសាគ្រឿងស្រវឹង

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90