• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Thmey Thmey] - រដ្ឋ ដាក់កាមេរ៉ាវាស់ល្បឿនតាមផ្លូវជាតិលេខ៣មុនគេ និងអាចឈានទៅដាក់នៅទូទាំងប្រទេសក្នុងថ្ងៃអនាគត

2021-11-04 ទៅកាន់ទំព័រចុះផ្សាយក្នុង Thmey Thmey
បំណងធំបំផុតនៃការបំពាក់កាមេរ៉ាវាស់ល្បឿន គឺដើម្បីចាប់ផាកពិន័យម្ចាស់យានយន្ត ដែលបើកបរលើសល្បឿនកំណត់ ហើយដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ ក្រសួង-ស្ថាប័នពាក់ព័ន្ធ បានជ្រើសរើសយកផ្លូវជាតិលេខ៣មុនគេបង្អស់ ដើម្បីបំពាក់កាមេរ៉ាវាស់ល្បឿន ឬហៅឲ្យត្រូវតាមឈ្មោះថា ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័ត។ តាមពិត កន្លងមក មានការដាក់កាមេរ៉ាវាស់ល្បឿននេះនៅតាមដងផ្លូវមួយចំនួនរួចមកហើយ តែមិនមែនដាក់ចាប់ពីរាជធានីភ្នំពេញ រហូតដល់ទីរួមខេត្តណាមួយ ដូចការដាក់លើដងផ្លូវជាតិលេខ៣ ដែលចាប់ពីរាជធានីភ្នំពេញ រហូតដល់ទីរួមខេត្តកំពតនោះទេ។ សម្រាប់ផ្លូវជាតិលេខ៣ គឺត្រូវការកាមេរ៉ាវាស់ល្បឿន២០គ្រឿង។ ក្រសួងសាធារណការ និង ដឹកជញ្ជូន រួមជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងសហការគ្នាក្នុងការរៀបចំដាក់កាមេរ៉ាវាស់ល្បឿនទាំង២០គ្រឿងនេះ នៅតាមដងផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ដល់ក្រុងកំពតនៃខេត្តកំពត។ ក្នុង១ទីតាំង ទំនងជាត្រូវដាក់កាមេរ៉ាវាស់ល្បឿន២គ្រឿង ដោយបែរមុខបញ្ច្រាសទិសគ្នា។ ទីតាំងទាំង១០លើដងផ្លូវជាតិលេខ៣ ដែលត្រូវដាក់កាមេរ៉ាវាស់ល្បឿន គឺស្ថិតនៅចំណុចគីឡូម៉ែត្រ១៨ ចំណុចគីឡូម៉ែត្រ៣៣ ចំណុចគីឡូម៉ែត្រ៤៣ ចំណុចគីឡូម៉ែត្រ៧៤ ចំណុចគីឡូម៉ែត្រ៨៦ ចំណុចគីឡូម៉ែត្រ១០២ ចំណុចគីឡូម៉ែត្រ១០៩ ចំណុចគីឡូម៉ែត្រ១៣៤ ចំណុចគីឡូម៉ែត្រ១៥១ និង ចំណុចគីឡូម៉ែត្រ១៦១។ កាមេរ៉ាវាស់ល្បឿន ត្រូវបានប្រើប្រាស់ ក្នុងទិសដៅធំ១ គឺចាប់ស្លាកលេខ និងវាស់ល្បឿនយានយន្ត។ កាមេរ៉ាវាស់ល្បឿន គឺអាចវាស់ដឹងដោយស្វ័យប្រវត្តិពីយានយន្ត ដែលមានល្បឿនលើសកំណត់។ បើយានយន្តណា មានល្បឿនលើសកំណត់ កាមេរ៉ាវាស់ល្បឿន នឹងផ្តល់ព័ត៌មានភ្លាមពីការលើសល្បឿននៃយានយន្តនោះ។ ចំណុចនេះហើយ ដែលផ្តល់ភាពងាយស្រួលដល់នគរបាលចរាចរណ៍ ក្នុងការចាប់យានយន្តនោះពិន័យនៅនឹងកន្លែង។ បើសមត្ថកិច្ច មិនបានចាប់យានយន្ត ដែលលើសល្បឿននៅនឹងកន្លែង តើនគរបាលចរាចរណ៍ នឹងត្រូវតាមចាប់ពិន័យម្ចាស់យានយន្តនោះ ដល់ទីតាំង ឬដល់ផ្ទះតែម្តង? លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្លើយជាមួយសារព័ត៌មានថ្មីៗថា នគរបាលចរាចរណ៍ នឹងជូនដំណឹងទៅម្ចាស់យានយន្ត ដើម្បីឲ្យចូលខ្លួនបង់ប្រាក់ផាកពិន័យ ឬទទួលខុសត្រូវលើពិន័យដទៃទៀត។ លោក បន្តថា នគរបាល នឹងកំណត់ពេលឲ្យម្ចាស់យានយន្ត ដែលបើកបរលើសល្បឿន ចូលខ្លួនដោះស្រាយ ហើយបើនៅតែមិនទៅតាមពេលកំណត់ នគរបាល នឹងកសាងសំណុំរឿងទៅតុលាការ។ បើតាមលោក ឆាយ គឹមខឿន បន្ទាប់ពីកាមេរ៉ាវាស់ល្បឿន ត្រូវបានបំពាក់រួចហើយនោះ កម្លាំងនគរបាលចរាចរណ៍នៅតាមដងផ្លូវជាតិលេខ៣ នឹងមិនត្រូវប្រើប្រាស់ច្រើនឡើយ។ លោក អះអាងថា ការរៀបចំដាក់កាមេរ៉ាវាស់ល្បឿន គឺត្រូវធ្វើជាជំហានៗ និងផ្អែកលើធនធាន ដែលមាន ហើយត្រូវពិនិត្យមើលលទ្ធផលនៃការអនុវត្តការងារថា មានប្រសិទ្ធភាពកម្រិតណា។ បើតាមសម្តីរបស់លោក រដ្ឋ មិនមែនរៀបចំដាក់កាមេរ៉ាវាស់ល្បឿនតែនៅតាមដងផ្លូវជាតិលេខ៣នោះទេ។ នគរបាលជាន់ខ្ពស់រូបនេះ បញ្ជាក់ថា៖«យើង មានផែនការសម្រាប់អនុវត្តមិនមែនតែប៉ុន្មានផ្លូវទេ អនាគត គឺអាចធ្វើដល់ទូទាំងប្រទេស»។ លោក យល់ឃើញថា ការជ្រើសរើសយកផ្លូវជាតិ៣មុនគេ ក្នុងការបំពាក់កាមេរ៉ាវាស់ល្បឿន គឺដោយសារផ្លូវនេះ មានយានយន្តធំៗជាច្រើន ដែលធ្វើចរាចរណ៍ ហើយការប្រព្រឹត្តបទល្មើសចរាចរណ៍លើផ្លូវនេះ មានច្រើនជាងគេ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ ប្រាប់ថា ការរៀបចំដំឡើងកាមេរ៉ាវាស់ល្បឿននៅតាមដងផ្លូវជាតិលេខ៣ គឺជិតរួចរាល់ហើយ។ បើតាមលោក ហ៊ាង យុទ្ធាយុត្តិ ក្រសួងសាធារណការ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ការដំឡើងកាមេរ៉ាវាស់ល្បឿននៅតាមដងផ្លូវជាតិលេខ៣ឲ្យរួចរាល់ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោក លើកឡើងថា ពេលដំឡើងរួចរាល់ទាំងស្រុងហើយ គឺត្រូវរង់ចាំការសម្រេចដាក់ឲ្យដំណើរពីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួមហាផ្ទៃ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសាធារណការសិន ទើបកាមេរ៉ាវាស់ល្បឿននេះ ចាប់ផ្តើមដាក់ឲ្យដំណើរការជាផ្លូវការ។ លោក បន្តថា បើការដាក់កាមេរ៉ាវាស់ល្បឿននៅតាមដងផ្លូវជាតិលេខ៣នេះ ដំណើរការល្អ និងទទួលបានលទ្ធផលល្អ ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ នឹងចាប់ផ្តើមដាក់កាមេរ៉ាវាស់ល្បឿននេះ នៅតាមដងផ្លូវជាតិផ្សេងទៀតជាបន្តបន្ទាប់។ អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«តាមពិត ក្នុងផែនការ យើង មានទៅផ្លូវផ្សេងៗទៀត ប៉ុន្តែមិនទាន់អាចរាយការណ៍ជូនបានទេ។ [ការដាក់កាមេរ៉ាវាស់ល្បឿននៅតាមដងផ្លូវជាតិលេខ៣] នេះ យើង ចាត់ទុកជាការសាកល្បង។ ចំពោះខ្ញុំ ខ្ញុំ មានជំនឿចិត្តថា ការសាកល្បងនេះ គឺលទ្ធផល [នឹង] ជោគជ័យ»។ កាមេរ៉ាវាស់ល្បឿន គឺត្រូវការភ្ជាប់ជាមួយអ៊ិនធឺណិត។ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សម្តេច ស ខេង បានសរសេរលិខិតទៅលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសុំឲ្យជួយផ្តល់សេវាអ៊ិនធឺណិត សម្រាប់ភ្ជាប់ជាមួយកាមេរ៉ាវាស់ល្បឿនទាំង២០គ្រឿង ដែលត្រូវដំឡើងនៅតាមដងផ្លូវជាតិលេខ៣។ សម្តេច បានជម្រាបលោក ជា វ៉ាន់ដេត ថា ការប្រើកាមេរ៉ាវាស់ល្បឿន គឺដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ សម្តេច ស ខេង ដែលមានតួនាទីជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា៖«ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តទាំងនេះ ត្រូវការជាចាំបាច់នូវសេវាអ៊ិនធឺណិត ដើម្បីបញ្ជូនរូបភាពយានយន្តល្មើស ដែលថតជាប់នៅតាមទីតាំងនីមួយៗ មកកាន់មជ្ឈមណ្ឌលបញ្ជា តាំងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់»។ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺជាកិច្ចការអាទិភាព១របស់រដ្ឋាភិបាល។ រដ្ឋាភិបាល ប្រឹងប្រើមធ្យោបាយផ្សេងៗ មានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ជាដើម ដើម្បីកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍។ ថ្វីបើរដ្ឋាភិបាល ប្រឹងប្រែងខ្លាំងយ៉ាងនេះក្តី តែគ្រោះថ្នាក់ចរាចរណ៍ ហាក់មិនទាន់បានថយចុះច្រើននោះទេ។ ជាមធ្យម ក្នុង១ថ្ងៃ មានមនុស្ស៥នាក់ ដែលបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕
ផ្លូវជាតិលេខ៣ កាមេរ៉ា ចាប់រថយន្ត បើកលើសល្បឿនកំណត់ ស្ថានីយ៍ជញ្ជីង

ព័ត៌មានសំខាន់ៗ

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ
[Fresh News] - បើកបរកុំល្មើសល្បឿនកំណត់! ស្លាប់២នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែមិថុនាម្សិលមិញ
១ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
[Fresh News] - រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំលើកទី៤ ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី
កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
កិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេស និងការដោះស្រាយផលប៉ះពាល់ក្នុងការអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ៧០បេ
កិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.)
សកម្មភាពការងារថ្ងៃទី២៣ - ២៤ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90