ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
“បញ្ញវន្តខ្មែរ ដែលបានទៅរៀននៅបរទេស មិនគួរមោទនភាពបរទេសហួសពេក រហូតភ្លេចខ្លួនឯងជាកូនខ្មែរ ជាពូជសាសន៍ដ៏អស្ចារ្យនោះឡើយ” ប្រសាសន៍របស់ ឯឧ នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ទៅកាន់សិស្ស និស្សិត ប្រមាណ ៣០០នាក់
2021-09-13
ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
“បញ្ញវន្តខ្មែរ ដែលបានទៅរៀននៅបរទេស មិនគួរមោទនភាពបរទេសហួសពេក រហូតភ្លេចខ្លួនឯងជាកូនខ្មែរ ជាពូជសាសន៍ដ៏អស្ចារ្យនោះឡើយ” ប្រសាសន៍របស់ ឯឧ នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ទៅកាន់សិស្ស និស្សិត ប្រមាណ ៣០០នាក់ ថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការ ជាមួយយុវជនស្ម័គ្រចិត្តដើម្បីអភិវឌ្ឍសង្គម បានរៀបចំសិក្ខាសាលាតាមអនឡាញមួយស្តីពី៖ "គន្លឹះ ទទួលបានអាហារូបករណ៍ជប៉ុន" ក្រោមអធិបតីភាពរបស់ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសឯកឧត្តម បណ្ឌិត វុទ្ធី មុនីរ័ត្ន បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតលើជំនាញធនធានទឹកក្រោមដីពីសាកលវិទ្យាល័យឈីបាប្រទេសជប៉ុនក្នុងឆ្នាំ២០១០ ព្រមទាំងសិស្សនិស្សិតដែលមានបំណងស្វែងយល់បន្ថែមពីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនផងដែរ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សនិស្សិតបានសិក្សាស្វែងយល់អំពី អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងលក្ខខណ្ឌនានាដែលសិស្សនិស្សិតអាចត្រៀមខ្លួនជាមុន ដើម្បីចូលរួមប្រកួតយកអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ក៏ដូចជាបណ្តាប្រទេសនានាផងដែរ។ ឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន វាគ្មិនកិត្តិយស បានចែករំលែកបទពិសោធន៍សំខាន់ៗមួយចំនួនដល់សិស្សនិស្សិតដូចជា៖ ១. ការរៀបចំខ្លួនដើម្បីទទួលបានអាហារូបករណ៍ ត្រូវមានព័ត៌មានគ្រប់ជ្រុងជ្រោយស្តីពីអាហារូបករណ៍) ២. ការរស់នៅប្រទេសជប៉ុន មានលក្ខណៈល្អប្រសើរ ដែលនិស្សិតមិនគួរមានការបារម្ភពេកនោះឡើយ ៣. បញ្ហាប្រឈមរបស់សិស្សនិស្សិតមានខ្លះៗ ពិសេសអ្នកដែលមិនធ្លាប់ចេញទៅក្រៅប្រទេស អាចមានាពិបាកបន្តិចបន្តួច ទាំងរបៀបរបប ទំលាប់ អាហារ និងវប្បធម៌ ជាដើម ៤. ក្រោយបញ្ចប់ការសិក្សាពីប្រទេសជប៉ុន និស្សិតភាគច្រើនមានឱកាសការងារល្អ ព្រោះអ្នកដែលបានបញ្ចប់ការសិក្សាពីប្រទេសនេះ ជាមនុស្សប្រកបដោយភាពជាអ្នកដឹកនាំ គុណធម៌ សីលធម៌ និងអាចធ្វើការជាមួយដទៃបាន។ ថ្លែងក្នុងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលានាឱកាសនោះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថាន ក្រៅពីឯកភាព និងគាំទ្រនូវការលើកឡើងរបស់វាគ្មិនកិត្តិយសខាងលើ ក៏បានផ្តល់ដំបូន្មានល្អៗ មួយចំនួនដល់និស្សិត ដែលមានបំណងចង់បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ ដោយឯកឧត្តមក៏ធ្លាប់ទទួលអាហារូបករណ៍ទៅសិក្សានៅបរទេសដែរនោះ បានចែករំលែកនូវចំណុចសំខាន់មួយចំនួនដូចខាងក្រោម÷ ជ្រុងទីមួយ÷ ឯកឧត្តមបានលើកឡើងពីគន្លឹះមួយចំនួន ដែលនិស្សិតត្រូវមាន ក្នុងការត្រៀមប្រកួតយកអាហារូបករណ៍ រួមមាន÷ ១) និស្សិតត្រូវមានចំណេះដឹងទូទៅល្អ ទាំងចំណេះដឹងមូលដ្ឋាន និងចំណេះដឹងសកល ដែលអាចជួយកំណត់គោលដៅខ្លួនឯងច្បាស់លាស់ផង និងដឹងថាតើសាលាចង់បានអ្វីខ្លះ ជាដើម ២) ត្រូវចេះភាសាអង់គ្លេស ដែលជាស្ពានចម្លងដ៏សំខាន់បំផុត និងជាជំនាញសកលដែលមិនអាចខ្វះបាន ៣) ត្រូវមានជំនាញ និងបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងមុខជំនាញ ដែលខ្លួនចង់សិក្សា (មានហេតុផលត្រឹមត្រូវ ដែលផ្អែកលើបទពិសោធន៍ នឹងក្លាយជាភស្តុតាងរឹងមាំក្នុងការទទួលបានអាហារូបករណ៍) ៤) ត្រូវមានសមត្ថភាពបង្ហាញពីហេតុផលច្បាស់លាស់ (ហេតុផលដែលសំខាន់ជាងប្រយោជន៍ផ្ទាល់ខ្លួន) ពោលគឺ៖ ចេះបកស្រាយបានពេញលេញលើហេតុផលនោះៗ និង ៥) ការដាក់ពាក្យប្រឡងបានត្រឹមត្រូវ ទាំងបច្ចេកទេស ទាំងឯកសារពាក់ព័ន្ធ និងពេលវេលាជាដើម។ ក្នុងន័យនេះ វិទ្យាស្ថានតេជោសែន មានបំណងចង់ឱ្យនិស្សិតយើងក្លាយជាមនុស្សសកល មានសមត្ថភាព ពេញលេញ អាចចាប់យកឱកាសផ្សេងៗបាន ដូច្នេះហើយទើបថ្នាក់បំប៉នភាសារអង់គ្លេស និងកម្មវិធីពង្រីកចំណេះដឹងផ្សេងៗជាច្រើនសម្រាប់សិស្សនិស្សិត ត្រូវបានបង្កើតឡើង។ ជ្រុងទីពីរ៖ ឯកឧត្តមបានបញ្ជាក់ថា យុវជនដែលទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស នឹងក្លាយជាបញ្ញវន្តតំណាងជាតិសាសន៍ខ្មែរ ដូច្នេះនិស្សិតគួរត្រៀមខ្លួន និងគួរបំពាក់ខ្លួនឯងនូវ៍ចំណេះដឹងស្តីពីជំនឿ ទំនៀមទម្លាប់ វប្បធម៌ សាសនា ប្រពៃណី សិល្បៈ អត្តសញ្ញាណ និងគុណតម្លៃផ្សេងៗទៀត ដែលតំណាងឱ្យពូជសាសន៍ខ្មែរនៅឯបរទេស។ ត្រូវធ្វើយ៉ាងណាកុំភ្លេចថាខ្លួនជាខ្មែរ មានភារកិច្ចជាប្រតិភូតំណាងជាតិដ៏ពេញលេញ និងគួរជាទីមោទនភាព បំផុតសម្រាប់ជាតិខ្មែរ និងកុំវង្វែង កុំស្រវឹងជាមួយវប្បធម៌បរទេស កុំយកខួរក្បាលបរទេសមកពាក់ ហើយតាំងខ្លួនឯងអស្ចារ្យ ជាងជាតិសាសន៍ខ្មែរខ្លួនឯងឱ្យសោះ យើងអស្ចារ្យ យើងខ្លាំង ព្រោះយើងជាកូនខ្មែរ។ កុំបានទៅរៀននៅបរទេស ពេលត្រឡប់មកខ្មែរវិញ ចេញឬកចេញរាងជាបរទេស ភ្លេចអស់វប្បធម៌ ទំនៀម ទម្លាប់ សាសនា អត្តសញ្ញានជាតិ និងគុណតម្លៃដ៏ល្អរបស់ខ្លួនឯងជាខ្មែរ សម្តែងឬទ្ធិបរទេសដាក់ពូជត្រកូលខ្លួនឯង។ យើងទៅរៀននៅបរទេស ដើម្បីបានចំណេះដឹង និងបទពិសោធន៍ល្អៗពីគេ តែត្រូវតម្កល់ភាវៈនៃខ្លួន ក្នុងនាមខ្មែរ ដែលមានទាំងអត្តចរិត ទំនៀមទម្លាប់ វប្បធម៌ សាសនាជាដើម។ ឯកឧត្តមបន្ថែមថា បញ្ញវន្តខ្មែរដែលបានទៅរៀននៅបរទេស មិនគួរមោទនភាពបរទេសហួសពេក រហូតភ្លេចខ្លួនឯង ជាកូនខ្មែរ ជាពូជសាសន៍ដ៏អស្ចារ្យនោះឡើយ។ រូបលោកផ្ទាល់មិនដែលមានមោទនភាពហួសពេកនោះឡើយ ទោះបីបានទៅសិក្សានៅសាលាដ៏ល្បីល្បាញមួយលើពិភពលោកក៏ដោយ ប៉ុន្តែលោកពិតជាមានមោទនភាពដែលបានកើតជាខ្មែរ និងមានឱកាសបានទៅសិក្សានៅបរទេស និងត្រឡប់មកបម្រើប្រទេសជាតិមាតុភូមិវិញក្នុងនាមកូនខ្មែរប្រកបដោយភាពជឿជាក់។ សូមជម្រាបជូនថា៖ និស្សិតជំនាន់ទី១ ចំនួន ១៩១នាក់ របស់វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន បាននឹងកំពុងសិក្សាលើមុខជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ចំនួន៣ រួមមាន៖ ១) ដេប៉ាតឺម៉ង់ សំណង់សាធារណការលើជំនាញផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធ ចម្រោះទឹកកខ្វក់ ២) ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្មលើមុខជំនាញសេដ្ឋកិច្ច និងគ្រប់គ្រង ដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និង៣) ដេប៉ាតឺម៉ង់នាវាចរណ៍៖ លើមុខជំនាញបរិបាលនាវា និងម៉ាស៊ីននាវា ដែលសិក្សាពេលពេញមួយថ្ងៃ (ព្រឹក-សៀល) ៥ថ្ងៃ/សប្តាហ៍ ព្រឹក ៧:០០-១១:០០ និងរសៀល ១:០០-៥:០០ និងថ្នាក់បំប៉នភាសាអង់គ្លេស ចន្ទ-ពុធ-សុក្រ ៥.៣០-៧.០០យប់៕
ឯឧ ហឿន សំនៀង
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
សិក្ខាសាលា
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90