• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Post] - ផ្ទះ​រាប់រយ​ខ្នង​ស្ពាន​ជាច្រើន​កន្លែង​ និង​ផ្លូវ​ជាច្រើន​ខ្សែ​ត្រូវ​ទឹកជំនន់​ជន់លិច

2020-09-23 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ពោធិ៍សាត់/បាត់ដំបងៈ ផ្ទះ​ប្រជាពលរដ្ឋ​រាប់រយ​ខ្នង​នៅក្នុង​ខេត្តពោធិ៍សាត់ ត្រូវ​បាន​ទឹកជំនន់​ជន់លិច ខណៈ​ស្ពាន​ជាច្រើន​កន្លែង និង​កំណាត់​ផ្លូវ​ជាច្រើន​ខ្សែ នៅក្នុង​ខេត្ត​នេះ និង​ខេត្ត​ផ្សេង​ទៀត​ត្រូវ​បាន​ទឹកហូរ​ច្រោះ​កាត់ផ្តាច់​ធ្វើឲ្យ​ខូចខាត បន្ទាប់ពី​មេឃ​បាន​ធ្លាក់ភ្លៀង​ជា​បន្តបន្ទាប់​នៅ​តាម​តំបន់​ជួរ​ភ្នំ និង​ខ្ពង់រាប​នៃ​ខេត្ត​ភាគពាយព្យ និង​ភាគឧត្តរ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ លោក​ ចាប នាង អភិបាល​ក្រុង​ពោធិ៍សាត់​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ថា ជំនន់​ទឹកស្ទឹង​ពោធិ៍សាត់​បាន​ជន់លិច​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ២០០ ​ខ្នង និង​វត្ត​ចំនួន​ ២ ក្នុង​នោះ​ក៏មាន​វត្តហ្លួង​ក្នុង​សង្កាត់​លលកស​ផងដែរ​។ លោក​បញ្ជាក់ថា​៖ «​ទន្ទឹម​ជាមួយ​គ្នា​នេះ​អាជ្ញាធរ​បាន​ត្រៀម​ជាស្រេច​ហើយ​នូវ​ទីទួល​សុវត្ថិភាព​សម្រាប់​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​ប្រឈម​ការជន់លិច​ដោយ​ជំនន់​នៃ​​ស្ទឹង​ពោធិ៍សាត់​នេះ​»​។ លោក​ អ៊ុង រដ្ឋា អភិបាលរង​ស្រុក​វាលវែង​ក៏​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា ស្ពានឈើ​ចំនួន​ ២ ស្ថិត​ក្នុង​ឃុំ ក្រពើ​២ និង​ឃុំ​ប្រមោយ ត្រូវ​បាន​ទឹក​ហូរ​កួច​ដាច់​ខូចខាត​ទាំងស្រុង ហើយ​កំណាត់​ផ្លូវលំ​ចំនួន​ ៧ ​ខ្សែ​ក្នុង​ឃុំ​ទាំង​​ ២ ​នេះ​ក៏​ត្រូវ​បាន​ទឹក​ហូរ​ច្រោះ​កាត់ផ្ដាច់​ជាច្រើន​កន្លែង មិន​អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​។ លោក​ថ្លែងថា​៖ «​រហូត​មក​ទល់​ពេលនេះ យើង​នៅ​តែ​បារម្ភ​អំពី​បញ្ហា​ជំនន់​ទឹកភ្លៀង ព្រោះ​វា​មិន​គ្រាន់តែ​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជាតិ​មួយ​ចំនួន​ថែមទៀត ហើយ​ក្នុង​ខណៈ​នេះ​អាកាសធាតុ​នៅតែ​បន្ត​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​មក​ច្រើន​នៅឡើយ​»​។ លោក ឃុត ឧសុភា នាយក​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ២១ កញ្ញា​ ថា​៖ «​នៅពេល​នេះ​កំណាត់​ផ្លូវជាតិ​លេខ​ ៥៥ ជាច្រើន​កន្លែង​ក្នុង​ភូមិសាស្ត្រ​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​ត្រូវ​បាន​ទឹក​ជន់លិច ហើយ​ស្ពាន​កំពង់ល្វា​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​សាលាបឋមសិក្សា​សំរោង​ធ្វើ​ពី​ឈើ​ប្រវែង​ជាង​ ៦០ ​ម៉ែត្រ តភ្ជាប់​ឃុំ​សំរោង និង ឃុំ​លាច​នៃ​ស្រុក​ភ្នំក្រវាញ ត្រូវ​បាន​ទឹក​ហូរ​កួច​បាក់​ទាំងស្រុង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​»​។ ក្រៅពីនេះ​ជំនន់​ទឹកភ្លៀង​ក៏​បាន​ជន់លិច​តំបន់​មួយចំនួន​នៃ​ជួរ​ភ្នំ និង​ខ្ពង់រាប ភាគពាយព្យ និង​ភាគឧត្តរ​នៃ​ប្រទេស​កម្ពុជា​ផងដែរ​។ អាជ្ញាធរខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​ ២០ ខែ​ កញ្ញា ឆ្នាំ​ ២០២០ បាន​ចេញ​សេចក្ដី​ជូនដំណឹង​បន្ទាន់​មួយ ដោយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ទឹកជំនន់​តាម​ដងស្ទឹង ដែល​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ចាក់​ពី​តំបន់ភ្នំ និង​ខ្ពង់រាប​នៃ​ខេត្ត​នេះ​។ លោក មូល ធន នាយក​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា នៅពេល​នេះ​លំនៅឋាន​ពលរដ្ឋ​មួយ​ចំនួន និង​កំណាត់​ផ្លូវ​មួយចំនួន​ទៀត ក្នុង​ឃុំ​ព្រៃជីក និង​ឃុំ​បាសាក់ ស្រុក​រុក្ខគិរី កំពុង​រង​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​នៅ​មិនទាន់​មាន​ផលប៉ះពាល់​​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​។ លោក អ៊ុច អ៊ុំភីនី ស្សារ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​ចេញ​សេចក្ដីណែនាំ​ឲ្យ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​នូវ​រមណីយដ្ឋាន​មួយ​ចំនួន ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ជ្រលង​ភ្នំ ដងស្ទឹង និង​បឹងបួ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ពី​បញ្ហា​នានា ដែល​អាច​កើតមាន​ជាយថាហេតុ​។ លោក​បន្តថា​៖ «​អ្នកផ្ដល់​សេវា​លើ​វិស័យ​ដំណើរ​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​ទាំងនេះ​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ត្រូវ​ណែនាំ​ដល់​ភ្ញៀវទេសចរ​របស់ខ្លួន​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​កុំ​ព្យាយាម​លេង​ទឹក​ក្នុង​តំបន់​រមណីយដ្ឋាន​ទាំងនេះ​ក្នុង​គ្រា​កំពុងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​»​។ ជាមួយ​គ្នា​នេះ​លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលា​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ភ្លៀង​បាន​ធ្លាក់​គ្របដណ្ដប់​ទូទាំង​ខេត្ត​ក្នុង​កម្រិត​ពី​ ៧០ ​ទៅ​ ១០៥ ​មិល្លីម៉ែត្រ​ ធ្វើឲ្យ​កម្ពស់​ទឹក​តាម​ដងស្ទឹង និង​ប្រព័ន្ធ​អូរ​នានា នៅក្នុង​ខេត្ត​នេះ​បាន​ជន់​ឡើង​យ៉ាងគំហុក​។ ដំណាំ​រួមផ្សំ​របស់​ប្រជាកសិករ រួមមាន ម្នាស់ ដំឡូងមី និង​ពោត ជាច្រើន​ហិកតា និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ក្នុង​ឃុំ​ស្ទឹងត្រង់ និង​ឃុំ​ស្ទឹងកាច់​នៃ​ស្រុក​សាលា​ក្រៅ​បាន​រង​ការជន់លិច​យ៉ាងដំណំ​។ លោក​ថា​៖ «​នៅពេល​នេះ​អាជ្ញាធរ​កំពុង​ចុះ​ស្រង់​ស្ថិតិ និង​ជួយ​អន្តរាគមន៍​ផ្ដល់​អាហារ​បម្រុង​មួយចំនួន​ដល់​ក្រុមគ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​តំបន់​ទាំងនោះ​»​។ ចំណែក​លោក ជា ពិសិដ្ឋ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ឧត្តរមានជ័យ​ក៏​ឲ្យ​ដឹង​ដែរ​ថា នៅពេល​នេះ​អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់ ស្ពាន​អូរជីក ឬ​ស្ពាន​តាម៉ុក ស្ថិត​ក្នុង​ភូមិ​អូរចិញ្ចៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​ជា​បណ្ដោះអាសន្ន ដោយសារ​ស្ថានភាព​ទឹក​ហូរ​កាត់​ស្ពាន​មាន​កម្រិត​ខ្លាំង​។ លោក​បន្តថា ស្ថានភាព​ទឹក​នៅ​ស្ពាន​តាម៉ុក​ក្នុងស្រុក​អន្លង់វែង​បាន​ហក់​ឡើង​លើសពី​កម្រិត​ប្រកាសអាសន្ន​ ២៥ ​ស.ម (​កម្រិត​ប្រកាសអាសន្ន​កម្ពស់ ៤,២០ ​ម៉ែត្រ​)​។ លោក​បាន​បញ្ជាក់ថា​៖ «​ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​កន្លងមក​នេះ​បាន​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ និង​ដំណាំ​រួមផ្សំ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ ៤ ​ក្រុង-ស្រុក​នៃ​ខេត្ត​ឧត្តរមានជ័យ​​រួមមាន ក្រុង​សំរោង ស្រុក​អន្លង់វែង ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​បន្ទាយអម្ពិល​។ ប៉ុន្តែ​យើង​នៅ​មិនទាន់​មាន​ការវាយតម្លៃ​ពី​ទំហំ​នៃ​ការខូចខាត​នៅ​​ឡើយ​ទេ​»​។ បើ​តាម​ការព្យាករ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅពេល​នេះ​ប្រទេស​កម្ពុជា ​នៅតែ​បន្ត​ស្ថិតក្រោម​ឥទ្ធិពល​នៃ​ប្រព័ន្ធ​វិសម្ពាធ​ទាប និង​ខ្យល់​មូសុង​និរតី​នៅឡើយ ដែល​ធ្វើឲ្យ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​៕
ស្ពាន​តាម៉ុក ស្ពាន​អូរជីក ទឹកជំនន់ធ្វើឱ្យខូចផ្លូវ ផ្លូវជាតិលេខ៥៥ វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
អបអរសាទរថ្ងៃទី២ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥
[UYFC-PWT] - អបអរសាទរ! ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥
សារលិខិតជូនពរ គោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧៩ ឈានចូល ៨០ ឆ្នាំ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប នឹងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥
ចំណុចគួរយល់ដឹងបន្ថែមទាក់ទងនឹងសុវត្ថិភាពក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ
សកម្មភាពការងារថ្ងៃទី៣១ តុលា - ២ វិច្ឆិកា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[AMS Central] - ដំណឹងរីករាយ៖ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យចរាចរមុនបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៦

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90