• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[TVK] - ឯកឧត្តម ផន រឹម៖ គម្រោងព្រែកជីកហ្វូណនតេជោចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ

2025-10-22 Go to the website published TVK
(ភ្នំពេញ)÷អ្នកនាំពាក្យក្រសួងសាធារណការ និងដឹក ជញ្ជូន ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗ។ ព្រែកជីកនេះ នឹងចាប់ផ្តើមជីក នៅពេលទឹក ស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។ តាមរយៈបណ្តាញសង្គមការងារផ្លូវការ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្តថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាស់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។ ឯកឧត្តម បន្ថែមថា ពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃប្រជាពលរដ្ឋរងផលប៉ះពាល់ព្រមទាំងបានរៀប ចំវេទិកាពិភាក្សា និងការសម្របសម្រួលជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់។ បើមិនមានការប្រែប្រួលទេ គម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។ តាមឯកឧត្តម អ្នកនាំពាក្យ «គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកជាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព។ គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បានគ្រប់ជ្រុង ជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។ នៅពេលគម្រោងនេះបញ្ចប់ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិនិងអន្តរជាតិ, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ គម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍រួមមាន៖ ការជំរុញ និងអភិវឌ្ឍន៍ វិស័យគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម នគរូបនីយកម្ម សំណង់ និងការវិនិយោគសំខាន់ៗ ហើយគម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានប្រាក់ខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈការបង្កើនផលិតភាពកសិកម្មសួនឧស្សាហកម្ម ទេសចរណ៍ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងឡូជីស្ទីក បង្កើនការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ បង្កើតការងារថ្មីៗជាច្រើនជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ និងវិនិយោគពហុវិស័យសម្រាប់តំបន់នានាតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។ គម្រោងដ៏ធំសម្បើម និងមានអត្ថន័យជាប្រវត្តិសាស្រ្តនេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យយុទ្ធសាស្រ្តវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ គម្រោងនេះបានបន្តយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព និងថាមពល ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយយូរអង្វែងបន្តទៀត»៕
អ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
[TVK] - ឯកឧត្តម ផន រឹម៖ គម្រោងព្រែកជីកហ្វូណនតេជោចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ
[Fresh News] - ស្រវឹងសូមកុំបើកបរ អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៩នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែតុលាម្សិលមិញ
[Fresh News] - អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ ស្ថាបនាប្រព័ន្ធលូ​ប្រវែង១៥០០ម៉ែត្រ ដើម្បីរំដោះពីការជន់លិច
សិក្ខាសាលាផ្សព្វផ្សាយ "ផែនការសកម្មភាពបញ្ជ្រាបយេនឌ័រក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្នាំ ២០២៦-២០២៨" និងពិធីបិទគម្រោង "លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងអភិបាលកិច្ចនៃវិស័យដឹកជញ្ជូនកម្ពុជា ដំណាក់កាលទី២"
ផ្លូវជាតិលេខ២១ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ សម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។
និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសអូស្ត្រាលី ទទួលអនុសាសន៍ផ្តាំផ្ញើល្អៗ មុនចេញដំណើរទៅបន្តការសិក្សា
[CC Time] - ក្រុមហ៊ុនចិនផ្នែកសាជីវកម្មរចនាផ្លូវដែក ជួបជាមួយក្រសួងសាធារណការម្ដងទៀត ដើម្បីពិនិត្យលទ្ធផលស្រាវជ្រាវបណ្តាញផ្លូវដែកនៅកម្ពុជា

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90