• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Khmer Press] - ពលរដ្ឋសាទរមានផ្លូវបេតុងឡើងភ្នំគូលែន តែស្នើឱ្យពិចារណារឿងយក​លុយ​ពីសំណាក់ក្រុមហ៊ុននគរគោកធ្លក

2023-07-25 Go to the website published Khmer Press
(សៀមរាប)៖ ភ្នំគូលែន ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ទាក់​ទាញមួយសម្រាប់អ្នកទេសចរ។ ពីមុនការឡើងលើភ្នំគូលែន គឺអាចឡើងបានតែ​ខាង​បន្ទាយស្រីជាមួយផ្លូវដីគ្រួសក្រហម ដោយឡែកនៅបែកខាងស្វាយលើ គេមិនអាចធ្វើដំណើរឡើងលើភ្នំគូលែនបាននោះឡើយ។ នៅលើភ្នំគូលែន ក៏មានប្រជាពលរដ្ឋរស់នៅជាច្រើនផងដែរ។ ប្រជាពល​រដ្ឋ​រស់​នៅលើភ្នំគូលែននេះ គឺស្ថិតក្រោមរដ្ឋបាលគ្រប់គ្រងរបស់ស្រុកស្វាយលើ។ ក្រៅ តែពីមិនមានផ្លូវសម្រាប់ចុះមកខាងស្រុកស្វាយលើហើយនោះ នៅលើភ្នំ​នោះ​​ទៀតសោត ក៏ពួកគេមិនមានផ្លូវសម្រាប់ធ្វើដំណើរផងដែរ។ ប្រជាពលរដ្ឋនៅលើភ្នំនេះ បើមានការត្រូវចុះពីលើភ្នំ ដើម្បីរកសេវាផ្សេងៗពី​អាជ្ញា​ធរ​​ស្រុក​ស្វាយលើ គឺតម្រូវឱ្យធ្វើដំណើរចុះទៅខាងស្រុកបន្ទាយស្រី ហើយ​ធ្វើ​ដំណើរ​ទៅកាន់ស្រុកស្វាយលើ ដែលមានចម្ងាយជិត១០០គីឡូម៉ែត្រ។ បញ្ហា​​គ្មាន​ផ្លូវនេះ បាននាំឱ្យប្រជាពលរដ្ឋជួបការលំបាកជាខ្លាំងក្នុងការរស់នៅ និង​ការ​ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ លោក សាត ពៅ អភិបាលរងស្រុកស្វាយលើ បានប្រាប់ Fresh News ថា ពីមុនប្រជាពលរដ្ឋនៅលើភ្នំគូលែន ជួបការលំបាកខ្លាំងនៅពេលគាត់ចង់ចុះមក​ស្រុកស្វាយលើ ដោយសារមិនមានផ្លូវចុះមកនោះឡើយ។ ការចុះមកអាចធ្វើ​ដំណើរបានតាមថ្មើរជើងប៉ុណ្ណោះ បើជិះម៉ូតូ គឺត្រូវជិះទៅចុះខាងបន្ទាយស្រី ហើយជិះទៅស្វាយលើ ដែលមានចម្ងាយរហូតទៅជាង ៨០គីឡូម៉ែត្រ។ មិនត្រឹមតែប្រជាពលរដ្ឋនោះទេ មន្ត្រីដែលត្រូវឡើងទៅដោះស្រាយបញ្ហា ឬ​ផ្តល់​សេវាផ្សេងៗក៏លំបាក ព្រោះត្រូវជិះវាងឆ្ងាយ។ លោក ហន ហូន ពលរដ្ឋរស់នៅលើខ្នងភ្នំគូលែន បានរៀបរាប់ឱ្យដឹងថា តាំងពី​លោកដឹងក្តីមកលើខ្នងភ្នំគូលែនមិនដែលមានផ្លូវសម្រាប់ធ្វើដំណើរ និងសម្រាប់​ចុះទៅខាងស្រុកស្វាយលើនោះឡើយ។ ប្រជាពលរដ្ឋចង់ចុះទៅខាងស្រុក​ស្វាយ​​លើ គឺអាចធ្វើដំណើរដោយថ្មើរជើង ដោយប្រើពេលយូរ។ បើមានទិញ​ចំណី​អាហារហូបចុក ឬរបស់ប្រើប្រាស់ផង គឺមានតែរែក ឬពុនតែប៉ុណ្ណោះ។ ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋនៅលើភ្នំគូលែនបែបនេះហើយទើបរាជរដ្ឋាភិបាល​ បានសម្រេចសាងសង់ផ្លូវបេតុងមួយខ្សែសម្រាប់ប្រជា​ពល​រដ្ឋ​ធ្វើដំណើរ។ ការដ្ឋានសាងសង់ផ្លូវនេះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៧។ ផ្លូវបេតុងនេះ សាងសង់ចាប់ពីទីប្រជុំជនស្រុកស្វាយលើឡើងទៅលើភ្នំ ហើយ​កាត់តាមភូមិរបស់ប្រជាពលរដ្ឋតែម្តង។ បច្ចុប្បន្នផ្លូវបេតុងនេះ បានសង់ទៅ​ដល់ព្រះអង្គធំលើខ្នងភ្នំគូលែន ដែលមានប្រវែងប្រមាណជា ២៣គីឡូម៉ែត្រ។ តាមគម្រោងរបស់រាជរដ្ឋាភិបាលផ្លូវនេះ គ្រោងនឹងសាងសង់បន្តពី​ព្រះអង្គ​ធំ​ចុះ​ទៅខាងស្រុកបន្ទាយស្រីផងដែរ។ បន្ទាប់ពីផ្លូវត្រូវបានសាងសង់រួចរាល់ ប្រជា​ពល​​រដ្ឋលែងជួបការលំបាកទៀតហើយ។ ក្រៅតែពីសាងសង់ផ្លូវបេតុងរួចរាល់​ហើយនោះ អាជ្ញាធរក៏បានរត់បណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋនៅលើភ្នំ បាន​ប្រើប្រាស់ផងដែរ។ ប្រជាពលរដ្ឋលើភ្នំគូលែនដែលធ្លាប់តែជួបការលំបាកព្រោះគ្មានផ្លូវធ្វើដំណើរនោះ បានបង្ហាញការរីករាយសប្បាយចិត្តជាខ្លាំងក្រោយពេលមានផ្លូវ​សម្រាប់​ធ្វើ​ដំណើរឡើងចុះលើភ្នំបានលឿនរហ័ស។ ក្រោយពីមានផ្លូវបេតុងភ្ជាប់ពីទីរួមស្រុកស្វាយលើ ទៅកាន់លើភ្នំហើយនោះ ភ្នំគូលែនមិនមានសភាពស្ងប់ស្ងាត់ដូចមុនទៀតនោះឡើយ។ ប្រជាពលរដ្ឋនៅ​ជើងភ្នំ ក៏ដូចជាអ្នកទេសចរជិតឆ្ងាយតែងនាំគ្នាទៅលេងភ្នំគូលែន។ ទន្ទឹមនឹងការមានផ្លូវងាយស្រួលធ្វើដំណើរហើយនោះ ប្រជាពលរដ្ឋក៏បាន​សំណូមពរឱ្យរាជរដ្ឋាភិបាលពិនិត្យលើការយកលុយអ្នកឡើងទៅលេងភ្នំគូលែនពីសំណាក់ក្រុមហ៊ុននគរគោកធ្លករបស់អ្នកឧកញ៉ា សៀង ណាំ ផងដែរ។ ក្រុមហ៊ុននគរគោកធ្លករបស់អ្នកឧកញ៉ា សៀង ណាំ បានដាក់ប៉ុស្តិ៍យកលុយ​ពីអ្នកឡើងទៅលេងលើភ្នំគូលែនយូរឆ្នាំមកហើយ។ កាលពីពេលមុនក្រុមហ៊ុន​ដាក់​ប៉ុស្តិ៍តែនៅលើផ្លូវឡើងពីខាងស្រុកបន្ទាយស្រីប៉ុណ្ណោះ តែបច្ចុប្បន្នក្រុម​ហ៊ុនក៏បានដាក់ប៉ុស្តិ៍យកលុយលើផ្លូវបេតុងពីខាងស្រុកស្វាយលើផងដែរ។ មានអ្នកទេសចរឡើងលើភ្នំគូលែនជាច្រើន បានយល់ច្រឡំថា ថ្លៃសំបុត្រនោះ គេយកជាថ្នូរនឹងការសាងសង់ផ្លូវបេតុង។ លោក សាត ពៅ អភិបាលស្រុក​ស្វាយ​លើបានគូសបញ្ជាក់ថា ផ្លូវបេតុងនោះ ជាគម្រោងរបស់រាជរដ្ឋាភិបាល​សាង​សង់ជូនប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនតម្រូវឱ្យបង់លុយសម្រាប់ឆ្លង​កាត់​នោះឡើយ។ បើតាមបុគ្គលិកក្រុមហ៊ុននគរគោកធ្លក បានប្រាប់ Fresh News ថា លុយ​ដែល​ក្រុមហ៊ុនយកនោះមិនមែនជាថ្លៃសម្រាប់ឆ្លងកាត់ផ្លូវនោះឡើយ ជាលុយ​សម្រាប់ការចូលទស្សនារមណីយដ្ឋានភ្នំគូលែន សម្រាប់ការថែទាំអនាម័យ និងការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខ។ បើតាមបុគ្គលិករូបនេះ បានឱ្យដឹងថា ថ្លៃសំបុត្រសម្រាប់ការចូលទៅកម្សាន្តនៅ​រមណីយដ្ឋានភ្នំគូលែនសម្រាប់ជនបរទេសក្នុងមួយនាក់តម្លៃ ២០ដុល្លារ។ ដោយ​ឡែកប្រជាពលរដ្ឋខ្មែរ​ក្នុងមួយរថយន្ត សម្រាប់រថយន្តធំ ៥ពាន់រៀល រថយន្តគ្រួសារ ៣ពាន់រៀល ហើយសម្រាប់ម៉ូតូមួយគ្រឿង ១,៥០០រៀល។ ប្រជាពលរដ្ឋហាក់មិនសូវជាសប្បាយចិត្តនោះឡើយចំពោះការយកលុយ និងសំណូមពរឱ្យរាជរដ្ឋាភិបាលមានការកែសម្រួលលើការយកលុយនេះ។ មិនសប្បាយចិត្តនោះ ព្រោះថា ក្រុមហ៊ុនបានដាក់ប៉ុស្តិ៍យក​លុយនៅលើ​ផ្លូវ​ធ្វើ​ដំណើរឆ្លងកាត់តែម្តង ដូច្នេះអ្នកដំណើរខ្លះគ្រាន់តែធ្វើដំណើរឆ្លងកាត់លើភ្នំ ក៏ត្រូវបង់លុយដែរ ទោះពួកគេមិនបានចូលលេងនៅរមណីយដ្ឋានភ្នំគូលែន​ក៏​ដោយនោះ។ ប្រជាពលរដ្ឋចង់ឱ្យមានកែសម្រួលទីតាំងដាក់ប៉ុស្តិ៍យកលុយមិនគួរដាក់នៅលើផ្លូវ​ឆ្លងកាត់នោះឡើយ គួរតែដាក់នៅទីតាំងដែលចូលទៅលេងកម្សាន្ត។ បើមិន​ដូច្នោះប្រជាពលរដ្ឋដែលឆ្លងកាត់លើផ្លូវ ត្រូវចំណាយលុយ​រាល់ពេល​ពួក​គាត់​ឆ្លង​កាត់៕
ផ្លូវបេតុង វិស័យសាធារណការ

Featured Posts

[CPP Org.] - ទេសចរសម្រុកមកលេងស្ពានទី២៨ នៃគម្រោងផ្លូវជាតិលេខ១០ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ខណៈថ្មីៗនេះត្រូវបានប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖«ស្មារតីជាតិនិយមពេលនេះ យើងមិនងាយបានឃើញទេ ...[]ខ្ញុំធ្លាប់ឃើញបែបនេះប៉ុន្មានដង ក្នុងនោះមានព្រឹត្តិការណ៍អំឡុងឆ្នាំ២០០៨ និងពេលដែលយើងមូលគ្នារុញធ្វើព្រែកជីកហ្វូណនតេជោ»។
[Kampucheathmey] - បណ្តាញផ្លូវជាតិជាច្រើនខ្សែ សាងសង់ខ្វាត់ខ្វែងតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡាក្នុងខេត្តព្រះវិហារ
[Business Cambodia] - ស្ពានចំនួន ២ នឹងលេចរូបរាងឆ្លងកាត់ទន្លេមេគង្គក្រោម បណ្ដោយផ្លូវជាតិលេខ១
[Nokor Wat News] - សមត្ថកិច្ចជំនាញ បន្តផាកពិន័យលើយានយន្តល្មើសចំនួន ២០៣គ្រឿង នៅទូទាំងប្រទេសនាថ្ងៃទី២២ មិថុនា!
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ! ស្លាប់៤នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ
[Kampucheathmey] - អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរភូមិ ឃុំ បន្តដាំដើមឈើតាមដងផ្លូវ
[Fresh News] - ទេសចរសម្រុកមកលេងស្ពានទី២៨ នៃគម្រោងផ្លូវជាតិលេខ១០ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ខណៈថ្មីៗនេះត្រូវបានប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90