• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រសួងព័ត៌មាន] - រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ ការដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យាន​យន្ត​អគ្គិសនី នឹងជួយជំរុញលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី​នៅកម្ពុជា

2022-03-26 Go to the website published ក្រសួងព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើក​ឡើងថា ការ​តាំង​ពិព័រណ៍​យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​យាន​យន្តអគ្គិសនីនេះ នឹងជួយជំរុញឱ្យមានការចូលរួមអភិវឌ្ឍន៍ និងលើក​កម្ពស់ការប្រើប្រាស់​យានយន្តអគ្គិសនី​នៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជា​ពិភពលោក ក្នុងការ​កាត់បន្ថយ​ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីវិស័យ​យាន​យន្ត ដែលជាផ្នែក​មួយ​នៃការ​កើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ (GHG)បណ្តាលឱ្យមានការឡើង​កំដៅផែនដី បម្រែ​បម្រួល​អាកាស​ធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថាន។ ការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដីនេះ ក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និង​សម្ពោធដាក់ឱ្យប្រើ​ប្រាស់​ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី ដោយមាន​ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​នៃបណ្តា​ប្រទេសជាមិត្តប្រចាំព្រះរាជា ណាចក្រកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) តំណាង Energy Lab តំណាង SMMR/GIZ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាង​សហព័ន្ធសមាគមយានយន្តនៅកម្ពុជា វិស័យឯកជន និងក្រុមហ៊ុនយានយន្ត​អគ្គិសនី​ចំនួន១២ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្រសួងបានទទួលជំនួយ​ពី​អង្គការ UNDP នូវឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន០៤គ្រឿង ហើយក្រុម​ហ៊ុន​ឯកជន​ដែលជាដៃគូ បានសន្យាគាំទ្រលើការជំរុញការប្រើប្រាស់​យានយន្តអគ្គិសនី​នៅ​កម្ពុជា ដោយ​ជំហានដំបូងសន្យាផ្តល់ឧបករណ៍បញ្ចូលថាមពលយាន​យន្តអគ្គិសនីចំនួន​១០​គ្រឿង។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ UNDP, EnergyLab និងអង្គការ SMMR/GIZ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ដែលបាន​ជួយគាំទ្រនូវសកម្មភាពលើការអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់​យានយន្តអគ្គិសនីនៅ​កម្ពុជា តាមរយៈការជួបពិភាក្សា និងការរៀបចំសិក្ខាសាលាជាបន្តបន្ទាប់កន្លងមក និងបាន​សំណូមពរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់សហការគ្នាឱ្យកាន់តែប្រសើរថែមទៀតដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យយានយន្តអគ្គិសនីនៅកម្ពុជា ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹក​ជញ្ជូនក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូន ដឹកនាំការងាររៀបចំ និងអនុវត្តន៍គោល​នយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការចាំបាច់នានាដើម្បីឈានទៅ សម្រេចបាននូវ​ការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០ភាគរយ និងទោចក្រយានយន្ត(ម៉ូតូ) អគ្គិសនីក្នុង​អត្រា​៧០ភាគរយ នៅឆ្នាំ២០៥០ ស្របតាមការកំណត់ទិសដៅជាក់លាក់​ដែល​មាន​ចែងនៅ​ក្នុង​របាយការណ៍បច្ចុប្បន្នភាពនៃការរួមចំណែករបស់ជាតិ និងយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​រយៈ​ពេល​វែងសំដៅ សម្រេចបានអត្រាកាបូនសូន្យនៅឆ្នាំ២០៥០នៅកម្ពុជា (Long-term Strategy for Carbon Neutrality 2050) និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនី​របស់ពិភពលោក តំបន់ ក៏ដូចជាកម្ពុជាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ដើម្បីសម្រេចបាន​គោល​ដៅនេះ ទាមទារឱ្យមានការចូលរួមពី ក្រសួង-សា្ថប័ន និងភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បីរៀបចំ និងអនុវត្តន៍គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការនានាប្រកបដោយ​ប្រសិទ្ធ​ភាព និងប្រសិទ្ធផល ជំរុញការគាំទ្រ និងការលើក​ទឹកចិត្តដល់ការអភិវឌ្ឍ និងការប្រើប្រាស់​យាន​យន្តអគ្គិសនី ដោយផ្តោតទៅលើយុទ្ធ​សាស្ត្រ​ទាក់ទាញឱ្យមានកំណើននៃការប្រើប្រាស់​យានយន្តអគ្គិសនី កំណើននៃការបង្កើតស្ថានីយ​បញ្ចូលថាមពលយានយន្ត អគ្គីសនី និងការ​គ្រប់​គ្រង ការកែច្នៃ និងការបោះបង់សំណល់​អាគុយប្រកបដោយសុវត្ថិភាព។ សូមជម្រាបជូនថា ការតាំងពិព័រណ៍នេះបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ UNDP, Energy Lab និង SMMR/GIZ ដើម្បីបើក​ឡើង​ទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់កម្ពុជា ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃយានយន្តអគ្គិសនីសំដៅលើក​កម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ តាមរបាយការណ៍របស់ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ចំនួនយានយន្ត​អគ្គិសនី​ដែល​បានចុះបញ្ជីមានចំនួនតែ០២គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ និងចំនួន៦២គ្រឿង​នៅឆ្នាំ ២០២១។ ឯកឧត្ដមបន្ដថា នៅក្នុងរយៈពេលតែ៣ខែ​ប៉ុណ្ណោះពោលគឺ ពីខែមករា ដល់​ខែមីនា ឆ្នាំ២០២២នេះ ការចុះបញ្ជីយានយន្តអគ្គិសនីមានរហូតដល់៤៧គ្រឿង បើធៀបនឹង​ឆ្នាំ២០២១​ក្នុងរយៈពេលដូចគ្នា (ចំនួន០៧ គ្រឿងប៉ុណ្ណោះ) មានការកើនឡើង៦៧១ភាគរយ ដែលនេះ​គឺជាកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីមួយគួរឱ្យកត់សម្គាល់។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ក្រសួងសហការជា​មួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍន៍នានា បាននិងកំពុងធ្វើការងារមួយ​ចំនួន​ពាក់​ព័ន្ធទៅនឹងការអភិវឌ្ឍ និងការលើក​កម្ពស់​ការប្រើ ប្រាស់យានយន្តអគ្គិសនីដូចជាការរៀបចំ​សេចក្តី​ព្រាង​គោលនយោបាយជាតិ​ស្តីពីអភិវឌ្ឍន៍វិស័យដឹក ជញ្ជូនផ្លូវគោកដែលមានបញ្ចូល​នូវ​ចំណុចស្តីពីការលើកទឹក​ចិត្តដល់​ការប្រើប្រាស់យានយន្តអគ្គិសនី ការលើកទឹកចិត្តឱ្យមាន​ការបង្គុំដំឡើង និងការផលិតយាន​យន្តអគ្គិសនីនៅកម្ពុជា ការចងក្រងឯកសារគតិយុត្តដើម្បី​គាំទ្រដល់ការអភិវឌ្ឍ​យានយន្ត​អគ្គិសនី ការកំណត់យកបទដ្ឋានបច្ចេកទេស និងការរៀបចំ ផែនទីបង្ហាញផ្លូវ​ក្នុងការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាដើម។ ដើម្បីអនុវត្តន៍ការងារនេះ​កាន់​តែមានប្រសិទ្ធភាព វឌ្ឍនភាព និងអនុលោមតាមបទដ្ឋានអន្តរជាតិ និងផ្សព្វ ផ្សាយឱ្យបាន​ទូលំ​ទូលាយ ក្រសួងកំពុងស្វែករក​ជំនួយជាថវិកា និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ និងពីវិស័យ​​ឯកជន ជាពិសេសស្វែងរកការ​គាំទ្រ និងចូលរួមសហការពីបណ្តាក្រសួង​ស្ថាប័នពាក់ព័ន្ធ​ដើម្បី​រួមគ្នា​អភិវឌ្ឍន៍វិស័យ​យានយន្ត​អគ្គិសនីនៅកម្ពុជា រួមទាំងពិធីពិព័រណ៍យានយន្តអគ្គិសនី​នាថ្ងៃ​នេះផងដែរ។ បើតាមអ្នកជំនាញបានឱ្យដឹងថា ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត(CO2) ចេញពីយាន​យន្តគឺជាកត្តាដ៏ចំបងមួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់(GHG) ដែលនាំឱ្យផែនដីឡើង​កម្តៅ មានការប្រែប្រួលអាកាសធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថាន​ពិភពលោកទាំងមូល។ ឆ្លើយតបទៅនឹងបញ្ហាខាងលើ ប្រទេសនានានៅក្នុងពិភពលោក និង​តំបន់ បានផ្តោតការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់យានយន្ត អគ្គិសនី ដែលមានការ​កើន​ឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ៕ដោយ រិទ្ធី ប្រភព៖ ក្រសួងសាធារណការ
ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ មានផ្លូវបំបែកទៅខាងឆ្វេង
[oknha​ news] - រថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់តាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង ត្រូវបានលើកលែងកម្រៃសេវា
[Fresh News] - បើកបរមិនត្រូវល្មើសល្បឿនកំណត់ ជាដាច់ខាត! ស្លាប់៤នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៤ ខែធ្នូម្សិលមិញ
សារលិខិតជូនពរ គោរពជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧១ ឈានចូល ៧២ ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
[Fresh News] - ក្រុមហ៊ុនផ្លូវល្បឿនលឿន សម្រេចមិនយកកម្រៃសេវា ចំពោះរថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ទៅឧបត្ថម្ភតាមតំបន់ភៀសសឹក
[ក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)] - មិនចាំបាច់បង់ប្រាក់៖រថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់​​​ដែល​ធ្វើដំណើរ​​តាមផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្ដល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង
[Nokor Wat News] - ដំណឹងល្អ ! ក្រុមហ៊ុនផ្លូវល្បឿនលឿន សម្រេចមិនយកកម្រៃសេវា ចំពោះរថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ទៅឧបត្ថម្ភតាមតំបន់ភៀសសឹក

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90