• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[The Mirror News] - ក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី

2022-03-26 Go to the website published The Mirror News
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការក្រោមឱវាទ ក្រសួង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាង Energy Lab តំណាង SMMR/GIZ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហព័ន្ធសមាគមយានយន្តនៅកម្ពុជា វិស័យឯកជន និងក្រុមហ៊ុនយានយន្តអគ្គិសនីចំនួន១២ផងដែរ។ ពិធីនេះ រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ UNDP, Energy Lab និង SMMR/GIZ ដើម្បីបើកឡើងទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់កម្ពុជា ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃយានយន្តអគ្គិសនីសំដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ នាឱកាសនោះ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា៖ ចំនួនយានយន្តអគ្គិសនីដែលបានចុះបញ្ជីមានចំនួនតែ០២គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ និងចំនួន៦២គ្រឿងនៅឆ្នាំ ២០២១ ហើយនៅក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះពោលគឺ៖ ពីខែមករាដល់ខែមីនា ឆ្នាំ២០២២នេះ ការចុះ បញ្ជីយានយន្តអគ្គិសនីមានរហូតដល់៤៧គ្រឿង បើធៀបនឹងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា (ចំនួន០៧ គ្រឿងប៉ុណ្ណោះ) មានការកើនឡើង៦៧១% ដែលនេះគឺជាកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីមួយគួរឱ្យកត់សម្គាល់។ ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូន ដឹកនាំការងាររៀបចំ និងអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការចាំបាច់នានាដើម្បីឈានទៅ សម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្ត(ម៉ូតូ) អគ្គិសនីក្នុងអត្រា៧០% នៅឆ្នាំ២០៥០ ស្របតាមការកំណត់ទិសដៅជាក់លាក់ដែលមានចែងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពនៃការរួមចំណែករបស់ជាតិ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងសំដៅ សម្រេចបានអត្រាកាបូនសូន្យនៅឆ្នាំ២០៥០នៅកម្ពុជា (Long-term Strategy for Carbon Neutrality 2050) និង និន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីរបស់ពិភពលោក តំបន់ ក៏ដូចជាកម្ពុជាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ដើម្បីសម្រេចបានគោលដៅនេះ ទាមទារឱ្យមានការចូលរួមពី ក្រសួង-សា្ថប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំ និងអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការនានាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជំរុញការគាំទ្រ និងការលើកទឹកចិត្តដល់ការអភិវឌ្ឍ និងការប្រើប្រាស់យានយន្តអគ្គិសនី ដោយផ្តោតទៅលើយុទ្ធសាស្ត្រទាក់ទាញឱ្យមានកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី កំណើននៃការបង្កើតស្ថានីយបញ្ចូលថាមពលយានយន្ត អគ្គីសនី និងការគ្រប់គ្រង ការកែច្នៃ និងការបោះបង់សំណល់អាគុយប្រកបដោយសុវត្ថិភាព។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ ក្រសួងបានទទួលជំនួយពីអង្គការ UNDP នូវឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន០៤គ្រឿង ហើយក្រុមហ៊ុនឯកជនដែលជាដៃគូ បានសន្យាគាំទ្រលើការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយជំហានដំបូងសន្យាផ្តល់ឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០គ្រឿង។ ក្រៅពីនេះ ក្រសួងក៏បានជួបពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួន ដែលមានចំណាប់អារម្មណ៍លើការវិនិយោគស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងជំនឿយ៉ាងមុតមាំថា៖ ការតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនីនេះ នឹងជួយជំរុញឱ្យមានការចូលរួមអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាពិភពលោក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីវិស័យយានយន្ត ដែលជាផ្នែកមួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ (GHG)បណ្តាលឱ្យមានការឡើងកំដៅផែនដី បម្រែបម្រួលអាកាសធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថាន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ UNDP, EnergyLab និងអង្គការ SMMR/GIZ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ដែលបានជួយគាំទ្រនូវសកម្មភាពលើការអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា តាមរយៈការជួបពិភាក្សា និងការរៀបចំសិក្ខាសាលាជាបន្តបន្ទាប់កន្លងមក និងបានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់សហការគ្នាឱ្យកាន់តែប្រសើរថែមទៀតដើម្បីអភិវឌ្ឍ និងលើកកម្ពស់វិស័យយានយន្តអគ្គីសនីនៅកម្ពុជា ។ សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍន៍នានា បាននិងកំពុងធ្វើការងារមួយចំនួនពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ និងការលើកកម្ពស់ការប្រើ ប្រាស់យានយន្តអគ្គិសនីដូចជាការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីអភិវឌ្ឍន៍វិស័យដឹក ជញ្ជូនផ្លូវគោកដែលមានបញ្ចូលនូវចំណុចស្តីពីការលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តអគ្គិសនី ការលើកទឹកចិត្តឱ្យមានការបង្គុំដំឡើង និងការផលិតយានយន្តអគ្គិសនីនៅកម្ពុជា ការចងក្រងឯកសារគតិយុត្តដើម្បីគាំទ្រដល់ការអភិវឌ្ឍយានយន្តអគ្គិសនី ការកំណត់យកបទដ្ឋានបច្ចេកទេស និងការរៀបចំ ផែនទីបង្ហាញផ្លូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាដើម។ ដើម្បីអនុវត្តការងារនេះកាន់តែមានប្រសិទ្ធភាព វឌ្ឍនភាព និងអនុលោមតាមបទដ្ឋានអន្តរជាតិ និងផ្សព្វ ផ្សាយឱ្យបានទូលំទូលាយ ក្រសួងកំពុងស្វែករកជំនួយជាថវិកា និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ និងពីវិស័យឯកជន ជាពិសេសស្វែងរកការគាំទ្រ និងចូលរួមសហការពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីរួមគ្នាអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា រួមទាំងពិធីពិព័រណ៍យានយន្តអគ្គិសនីនាថ្ងៃនេះផងដែរ។ គួរកត់សម្គាល់ថា៖ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត(CO2) ចេញពីយានយន្តគឺជាកត្តាដ៏ចំបងមួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់(GHG) ដែលនាំឱ្យផែនដីឡើងកម្តៅ មានការប្រែប្រួលអាកាសធាតុ ការ ធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថានពិភពលោកទាំងមូល។ ឆ្លើយតបទៅនឹងបញ្ហាខាងលើ ប្រទេសនានានៅក្នុងពិភពលោក និងតំបន់ បានផ្តោតការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់យានយន្ត អគ្គិសនី ដែលមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ៕
ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ឆៀកចល័ត នៅខេត្តឧត្តរមានជ័យ ព្រៃវែង ស្ទឹងត្រែង ត្បូងឃ្មុំ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ១៩ ធ្នូ ២០២៥
សកម្មភាពការងារថ្ងៃទី១២ - ១៤ ធ្នូ ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៦-២០២៨ និងការបណ្តុះបណ្តាលមន្ត្រីបង្គោលលើការរៀបចំគម្រោងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន បានជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក គ្រួសារកងទ័ព សរុបចំនួន៣១៩គ្រួសារ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
[CambodiaMyHome] - ក្រុមហ៊ុនផ្លូវល្បឿនលឿន លើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង
[Popular Magazine] - ឡានដឹកស្បៀងជូនជនភៀសសឹកទៅ កោះកុង សូមទាក់ទងទៅលេខនេះភ្លាមៗ ដើម្បីធ្វើដំណើរលើផ្លូវល្បឿនលឿន ដោយឥតគិតថ្លៃ
[Phnom Penh Reporter] - ផ្លូវល្បឿនលឿនសម្រេចមិនយកកម្រៃសេវាចំពោះរថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគនិងសម្ភារប្រើប្រាស់ទៅឧបត្ថម្ភតាមតំបន់ភៀសសឹក

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90