• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[BTV] - ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីបើកការដ្ឋានសាងសង់​ស្ថានីយប្រព្រឹត្តកម្ម​ទឹកកខ្វក់​បឹងជើងឯក

2022-02-22 Go to the website published BTV
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុន​ប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកការដ្ឋានសាងសង់​ស្ថានីយប្រព្រឹត្តកម្មទឹក​កខ្វក់បឹងជើងឯក នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖ -សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន​ដែលបានផ្តល់ជំនួយឥតសំណង នូវការសាងសង់ស្ថានីយ​ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក និងសមិទ្ធផលជាច្រើនទៀតនាពេលកន្លងទៅ។ - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងមោទនភាពចំពោះកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែង និងការផ្តល់ជំនួយរបស់ជប៉ុន ដែលបានស្តារឡើងវិញទាំងសេដ្ឋកិច្ច ហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗ។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅឆ្នាំក្រោយនេះ គឺនៅឆ្នាំ២០២៣ កម្ពុជានឹងប្រារព្ធចំណង​មិត្តភាព​កម្ពុជា-ជប៉ុន លើកទី៧០ ដែលជាចំណង​មិត្តភាពប្រកប​ដោយមោទនភាព និងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ។ -​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ការរីកចំរើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់​ពីការរួមចំណែកពីប្រទេសជាមិត្តបាននោះឡើយ ដូចជាប្រទេសជប៉ុនជាដើម ដោយរហូតមកដល់​ពេលនេះជប៉ុន បានជួយដល់កម្ពុជាស្ទើតែគ្រប់វិស័យនោះ។ - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសជប៉ុនបានដើរតួនាទីជាសហប្រធាន ដើម្បីជួយស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលពេលនោះកម្ពុជាក៏បានយល់ និងដឹង កាន់តែខ្លាំងពីទឹកចិត្តរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកលើរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កំពង់ផែទឹកជ្រៅរបស់កម្ពុជា មិនមែនជាអន្ទាក់បំណុលរបស់ចិនដូចការអះអាង និងការវិភាគដ៏អគតិ​របស់ក្រុមមួយចំនួននោះទេ ។ អ្វីៗ និងសមិទ្ធផលកំពង់ផែកម្ពុជា គឺជាកិច្ចខិតខំប្រឹងរបស់ជប៉ុនផងដែរ មិនមែនតែចិននោះទេ។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អ្នកវិភាគខ្លះអន់ជាងតិរច្ឆានទៅទៀត។ តិរច្ឆាន គង់ចាំសំបុករបស់វា។ -សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនង​រវាងកម្ពុជា និងជប៉ុនកាន់តែរីកជ្រៅទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែកម្ពុជា​មិនត្រូវរងចាំតែជំនួយរបស់​រដ្ឋាភិបាលជប៉ុនប៉ុណ្ណោះទេ គឺត្រូវខិតខំប្រឹងប្រែងកែនអ្នកវិនិយោគជប៉ុន ឲ្យមកធ្វើការ​វិនិយោគនៅ​កម្ពុជាបន្ថែមទៀតផងដែរ។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយមោទនភាព​ចំពោះដំណើរទស្សនកិច្ច​របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅប្រទេសជប៉ុន ដែលជប៉ុនបានយកចិត្តទុកដាក់ និងផ្តល់អោយមានជំនួបជាច្រើននៅទីនោះ ក្នុងនោះមានជំនួយជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុនផងដែរ។ - សម្តេចតេជោ ហ៊ុន សែន បានរំលឹកអតីតកាល ក្រោយកម្ពុជាបែកពីជំនាន់ប៉ុលពត ដែលកាលនោះ គឺជាការប្រឹងប្រែងរស់ដោយប្រដាបត្រដួសបំផុត។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាសំបូរគ្រប់យ៉ាង រួមទាំងអាហារហុបចុក ដែលនាំអោយកម្ពុជាមានវិបត្តិរឿងសំរាម និងសំណល់អាហារ ដែលទាមទារអោយយើង រកកន្លែងទុកដាក់វាអោយបានត្រឹមត្រូវ។ -សម្តេចតេជោ ហ៊ុន សែន រិះគន់ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនទទួលទានអាហារហើយ យកសំរាមបោះចោលពាសវាលពាសកាល ខណៈមានធុងសំរាមនៅក្បែរហើយ​។ - សម្តេចតេជោអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមអនាម័យ និងសំអាតបរិស្ថានទាំងអស់គ្នា ដើម្បីទីក្រុងស្អាត។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នាពេលខាងមុខនេះ សម្តេចនឹងក្លាយជាឪរបស់នាយករដ្ឋមន្ត្រី និងជាបន្តបន្ទាប់ ក្លាយជាជីតារបស់នាយករដ្ឋមន្ត្រី។ -សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើកូនសម្តេចប្រព្រឹត្តិនូវអំពើអាក្រក់ សម្តេចមិនគាំទ្រឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតនោះទេ ហើយសម្តេចមិនបណ្តោយឲ្យគណបក្សប្រជាជនកម្ពុជារលាយដោយសារតែកូនសម្តេចនោះដែរ។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ត្រង់នរណាបង្អាប់ បន្ទាបបន្ថោក កូនៗរបស់សម្តេចយ៉ាងណាក៏ដោយ តែសម្តេចមិនអាចមើលងាយ បន្ទាបបន្ថោកកូនៗនរណាឡើយ មានតែការលើកទឹកចិត្តអោយពួកគេមានការរីកចម្រើន ដើម្បីរួមគ្នាជួយអភិវឌ្ឍន៍ប្រទេសជាតិ។ -សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា មិនថាអ្នកណា ឬប្រទេសណានោះឡើយ ប្រសិនបើមកបញ្ចុះបញ្ចូលសម្តេចឲ្យមកបង្រួបបង្រួមគ្នាជាមួយអ្នកដែលចោទ និងប្រមាថសម្តេចរឿងប្រពន្ធកូនសម្តេចនោះ មិនអាចទៅរួចនោះឡើយ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មីមិនអត់អោនអោយនរណាក៏ដោយ ដែលប្រមាថប្រពន្ធកូនសម្តេច ថាជាប្រពន្ធកូនរបស់មេដឹកនាំវៀតណាម ដែលជាការប្រមាថដោយអគតិ និងអមនុស្សធម៌បំផុត អាក្រក់ធអាក្រីបំផុត។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ រួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុង ដែលរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ករណីស្លាប់បានកើតឡើងជាបន្តបន្ទាប់។ -សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នានេះកម្ពុជាយើងមាន​អ្នកស្លាប់ដោយសារមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងចំនួន៧នាក់ហើយ ខណៈអត្រានៃការឆ្លងក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរនោះ។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនមានតម្រូវការណាមួយដើម្បីបិទទីក្រុង ឬបិទគោលដៅណាមួយ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩នោះទេ ។ ការបិទកន្លងមកដោយសារកម្ពុជាមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់នៅឡើយ។ -សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទប់ស្កាតបាន ឬមិនបានចំពោះមេរោគកូវីដ១៩​មិនអាស្រ័យលើវិធានការរបស់រាជរដ្ឋាភិបាលតែឯកឯងនោះទេ គឺចាំបាច់បំផុតមាន​ការចូលរួមពីបងប្អូនប្រ ជាពលរដ្ឋគ្រប់រូប ដូច្នេះបងប្អូនទាំងអស់គប្បីបន្តចូលរួម​អនុវត្តន៍ឲ្យបានទាំងអស់គ្នា។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់លក់ថ្នាំពេទ្យ ដែលទទួលបានការអនុញ្ញាត​ពីក្រសួងសុខាភិបាល សូមកុំមានការដំឡើងថ្លៃស្រេចតែចិត្ត ហើយសម្តេចក៏សូមអំពាវនាវ​ដល់​ក្រសួងសុខាភិបាល ត្រូវចុះពិនិត្យកន្លែងលក់ថ្នាំពេទ្យ ដើម្បីកុំឲ្យ មានការលក់ថ្នាំក្លែងក្លាយ​ដល់ប្រជាពលរដ្ឋ។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់បណ្តាប្រទេសនានា រួមទាំងជប៉ុន ដែលបានគាំទ្រសម្តេចក្នុងដំណើរបេសកកម្មទៅកាន់សហភាពមីយ៉ាន់ម៉ា ដោយសម្តេចប្រកាសអំពាវនាវដល់គ្រប់ភាគីទាំងអស់នៅមីយ៉ានម៉ា សូមមានការអត់ធ្មត់ក្នុងកម្រិតខ្ពស់ ដើម្បីឈានទៅដល់ការនិយាយគ្នាដោយសន្តិវិធី និងសន្តិភាព។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងមិនអាចយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះឡើយ មានតែការចរចាតាមផ្លូវនយោបាយតែប៉ុណ្ណោះ ដែលជាបទពិសោធន៍ជាក់ស្តែងសម្រាប់ការស្វែងរកសន្តិភាពនៅកម្ពុជា ប្រកបដោយភាគជោគជ័យ។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការស្វែងរកសន្តិភាពសម្រាប់ជាតិសាសន៍មួយ វាមិនមែនជារឿងងាយស្រួល និងទៅព្រឹក បានផលល្ងាចនោះទេ។ កិច្ចការនេះជារឿងធំ ដែលទាមទារអោយយើងមានការអត់ធ្មត់ និងដោះស្រាយគ្នាប្រកបដោយ​ការយកចិត្ត​ទុកដាក់ខ្ពស់បំផុត។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យមានមន្ទីរពេទ្យជាក់លាក់មួយ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ទោះពេលខាងមុខស្ថានភាពកូវីដ-១៩ បានធូរស្រាលក៏ដោយ ដែលមន្ទីរពេទ្យនោះមានសមត្ថភាពព្យាបាលអ្នកជំងឺចំនួន ១ម៉ឺននាក់ និងរំដោះស្តាតអូឡាំពិកឲ្យកីឡាករហ្វិកហាត់ត្រៀមស៊ីហ្គេម២០២៣។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កូនសម្តេចម្នាក់ និងចៅៗសម្តេចចំនួន ៥នាក់ បានឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ខណៈដែលចៅទី២១របស់សម្តេច ដែលបានឆ្លងកន្លងមក បានជាសះស្បើយ និងបន្តជាសះស្បើយជាបន្តបន្ទាប់។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក អមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

Featured Posts

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបលោកស្រីនាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា វៀតណាម និងឡាវ
ផ្លូវខេត្តលេខ ១៤៦B គឺជាខ្សែផ្លូវវាងក្រុងដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ។
[SBM News] - ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន៣៣ភាគរយ
[KPT Economy] - មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ និងស្ពានខ្ពស់ជាងគេ ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់ជាផ្លូវការ។
[CNC] - ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ជិត ១០គីឡូម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានបើកការដ្ឋានសាងសង់ហើយ
[Bayon Radio] - [WATCH] ស្ពានអាកាសភ្លោះ «សម្តេចមហាបវរធិបតី» សម្រេចបាន៨០% ដោយនឹងដាក់ឱ្យដំណើរការស្របនឹងព្រលានយន្តហោះថ្មីដែរ
[CNC] - រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃទី១៥ ខែឧសភា ក្នុងអំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
[Khmer Note] - គិតត្រឹមថ្ងៃទី១៣ ខែឧសភា នេះគម្រោងការដ្ឋានកំណាត់ប្រឡាយលូ៥ សម្រេចបាន១០០%ហើយ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90