ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Swift news daily] - រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ កំណត់ស្លាកលេខសម្គាល់យានជំនិះ មាន ៩ ប្រភេទ
2019-06-05
ទៅកាន់ទំព័រចុះផ្សាយក្នុង Swift news daily
(ភ្នំពេញ)៖ ក្នុងអនុក្រឹត្យ ស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានរាជរដ្ឋាភិបាល កំណត់ថា ស្លាកលេខសម្គាល់យានជំនិះ មាន ៩ ប្រភេទ រួមមាន៖ ព្រះបរមរាជវាំង ស្ថាប័នកំពូល ( ព្រឹទ្ធសភា រដ្ឋសភា… ) ក្រសួង ស្ថាប័នរដ្ឋ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ និងសម្រាប់យានជំនិះនាំចូលបណ្តោះអាសន្ន តាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន។ ស្លាកលេខសម្គាល់យានជំនិះ មាន ៩ ប្រភេទ រួមមាន៖ .ប្រភេទទី១៖ ស្លាកលេខមានផ្ទៃពណ៌បៃតង់ចាស់ អក្សរ និងលេខពណ៌ទឹកមាស សម្រាប់យានជំនិះរបស់ព្រះបរមរាជវាំង .ប្រភេទទី២៖ ស្លាកលេខមានផ្ទៃពណ៌បៃតងចាស់ អក្សរ និងលេខពណ៌ស សម្រាប់យានជំនិះរបស់ស្ថាប័នកំពូល .ប្រភេទទី៣៖ ស្លាកលេខមានផ្ទៃពណ៌បៃតងខ្ចី អក្សរ និងលេខពណ៌ស សម្រាប់យានជំនិះជាសម្បត្តិរដ្ឋ .ប្រភេទទី៤៖ ស្លាកលេខមានផ្ទៃពណ៌ខៀវខាងលើ និងពណ៌ក្រហមខាងក្រោម ចែកពាក់កណ្តាលស្មើ អក្សរ និងលេខពណ៌ស សម្រាប់យានជំនិះរបស់កងយោធពលខេមរភូមិន្ទ .ប្រភេទទី៥៖ ស្លាកលេខមានផ្ទៃពណ៌ស អក្សរ និងលេខពណ៌ក្រហម សម្រាប់យានជំនិះរបស់កងកម្លាំងនគរបាលជាតិ .ប្រភេទទី៦៖ ស្លាកលេខមានផ្ទៃពណ៌ស អក្សរ និងលេខពណ៌បៃតងចាស់ សម្រាប់យានជំនិះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត .ប្រភេទទី៧៖ ស្លាកលេខមានផ្ទៃពណ៌លឿង អក្សរ និងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះរបស់ស្ថានទូត និងស្លាកលេខមានផ្ទៃពណ៌ខៀវផ្ទៃមេឃ អក្សរ និងលេខពណ៌ស សម្រាប់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល .ប្រភេទទី៨៖ ស្លាកលេខមានផ្ទៃពណ៌ស អក្សរ និងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ .ប្រភេទទី៩៖ ស្លាកលេខមានផ្ទៃពណ៌លឿងទុំ អក្សរ និងលេខពណ៌ស សម្រាប់យានជំនិះ នាំចូលបណ្តោះអាសន្ន តាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន។ ក្នុងអនុក្រឹត្យ ស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ ត្រូវបានរាជរដ្ឋាភិបាល កំណត់ថា អនុក្រឹត្យនេះ មានគោលដៅ៖ ធានាឲ្យបានរឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ នៅកម្ពុជា។ ធានាធ្វើឲ្យការផ្តល់សេវាកម្មចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះបានឆាប់រហ័ស មានតម្លាភាព មានប្រសិទ្ធភាព និងធ្វើឲ្យមានភាពងាយស្រួលជូនប្រជាពលរដ្ឋ កំណត់ និងផ្តល់កម្មសិទ្ធិស្របច្បាប់ជូនម្ចាស់យានជំនិះ រួមចំណែកប្រមូលប្រាក់ពន្ធអាករ និងកម្រៃផ្សេងៗ តាមបទប្បញ្ញត្តិជាធរមាន និងទប់ស្កាត់នូវអំពើរត់គេចពន្ធ និងការក្លែងបន្លំផ្សេងៗ ឲ្យមានប្រសិទ្ធភាព ព្រមទាំងបែងចែកច្បាស់លាស់នូវប្រភេទស្លាកលេខយានជំនិះ និងក្រុមម្ចាស់កម្មសិទ្ធិយានជំនិះ។ ក្នុងអនុក្រឹត្យ បានកំណត់ពីយានជំនិះ ត្រូវបានចែកចេញជា ៦ក្រុម រួមមាន៖ .ក្រុមទី១៖ ទោចក្រយានយន្ត ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងម៉ូតូកង់បួន .ក្រុមទី២៖ រថយន្តគ្រួសារ និងរថយន្តធុនស្រាល .ក្រុមទី៣៖ រថយន្តធុនធ្ងន់ និងក្បាលរថយន្តសណ្តោង .ក្រុមទី៤៖ រ៉ឺម៉ក និងសឺមីរ៉ឺម៉ក .ក្រុមទី៥៖ យានយន្តុបករណ៍ .ក្រុមទី៦៖ ត្រាក់ទ័រ និងយានយន្តកសិកម្មកែច្នៃ រីឯម្ចាស់គ្រប់គ្រង និងម្ចាស់កម្មសិទ្ធិយានជំនិះ ក៏ត្រូវបានអនុក្រឹត្យដដែល កំណត់ ចែកចេញជា ៩ក្រុម រួមមាន៖ .ក្រុមទី១៖ ព្រះបរមរាជវាំង .ក្រុមទី២៖ ស្ថាប័នកំពូល .ក្រុមទី៣៖ ក្រសួង ស្ថាប័នរដ្ឋ .ក្រុមទី៤៖ កងយោធពលខេមរភូមិន្ទ .ក្រុមទី៥៖ កងកម្លាំងនគរបាលជាតិ .ក្រុមទី៦៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត .ក្រុមទី៧៖ ស្ថានទូត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលបរទេស និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក .ក្រុមទី៨៖ ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ .ក្រុមទី៩៖ រូបវន្តបុគ្គល ឬនីតិបុគ្គល តាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន។ ក្នុងអនុក្រឹត្យដដែល ក៏បានកំណត់ថា ម្ចាស់យានជំនិះ អាចធ្វើស្លាកលេខពិសេស ទៅតាមការចង់បានរបស់ខ្លួន និងអាចប្រើប្រាស់ស្លាកលេខផ្ទាល់ខ្លួននេះ ជាបន្តបន្ទាប់ នៅពេលដែលប្តូរយានជំនិះថ្មី។ ស្លាកលេខយានយន្តពិសេសនេះ ត្រូវសរសេរអក្សរខ្មែរ បញ្ជាក់ថា «កម្ពុជា» ពីខាងលើ ហើយ ផ្នែកកណ្តាលជាលេខចុះបញ្ជី មានលេខឬ/និងអក្សរឡាតាំង មិនលើសពី ៨ខ្ទង់ និងផ្នែកខាង ក្រោម សរសេរអក្សរឡាតាំង «CAMBODIA» នៅពីក្រោមបន្ទាប់ផ្តេក។ លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ត្រូវបង់កម្រៃសេវាសាធារណៈតាម ការកំណត់ក្នុងប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាមលទ្ធផលនៃការលក់ ឬដេញថ្លៃជាសាធារណៈ។ នីតិវិធីនៃការប្រមូលចំណូលពីលេខចុះបញ្ជីពិសេស លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងការ គ្រប់គ្រងចំណូល ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕
ស្លាកលេខយានយន្ត
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90