• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[SBM News] - ព្រែកជីកហ្វូណន ជាផ្លូវដង្ហើមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា និងអាចនាំទំនិញទៅកាន់ទីផ្សារពិភពលោកដោយខ្លួនឯង មិនចាំបាច់ពឹងវៀតណាម

2026-07-09 ទៅកាន់ទំព័រចុះផ្សាយក្នុង SBM News
រាជធានីភ្នំពេញ៖ នៅពាសពេញតំបន់ទំនាបនៃដីសណ្ដរបស់ប្រទេសកម្ពុជា គម្រោងផ្លូវទឹកជាប្រវត្តិសាស្ត្រមួយ កំពុងត្រូវបានគូសវាស និងជីកខ្វាត់ខ្វែងតម្រង់បាញ់ឆ្ពោះទៅកាន់លម្ហសមុទ្ទ។ នេះមិនមែនគ្រាន់តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធម្មតាដែលមានតម្លៃ ១,៧ពាន់លានដុល្លារអាម៉េរិកនោះទេ ប៉ុន្តែវាគឺជាមហិច្ឆតាដ៏ធំបំផុតរបស់កម្ពុជា ក្នុងការកែប្រែទីតាំងយុទ្ធសាស្ត្រនៅលើផែនទីពាណិជ្ជកម្ម និងសេវាកម្មភស្តុភារកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល...។អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទំនិញនាំចេញ-នាំចូលភាគច្រើនរបស់កម្ពុជា ត្រូវបង្ខំចិត្តធ្វើដំណើរតាមប្រព័ន្ធទន្លេមេគង្គ រួចឆ្លងកាត់កំពង់ផែសមុទ្ទរបស់ប្រទេសវៀតណាម។ ផ្ដើមចេញពីការពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធក្រៅព្រំដែនបែបនេះ ទើបកម្ពុជាសម្រេចចិត្តបង្កើតច្រកផ្លូវទឹកផ្ទាល់ខ្លួន ដើម្បីក្តោបក្តាប់ជោគវាសនាសេដ្ឋកិច្ច។ តើព្រែកជីកថ្មីនេះ អាចផ្លាស់ប្ដូរជញ្ជីងភស្តុភារកម្ម និងទិដ្ឋភាពភូមិសាស្ត្រនយោបាយក្នុងតំបន់បានកម្រិតណា...? ព្រែកជីកហ្វូណនតេជោ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ដោយត្រូវបានរចនាឡើងមានប្រវែង ១៨០គីឡូម៉ែត្រ ភ្ជាប់ពីប្រព័ន្ធទន្លេទៅកាន់សមុទ្ទ និងមានទទឹងទំហំ១០០ម៉ែត្រ និងជម្រៅ៥,៤ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាផ្ទុកទំនិញធុនធ្ងន់រហូតដល់៣០០០តោន អាចធ្វើដំណើរត្រង់ទៅកាន់សមុទ្ទ ដោយមិនបាច់ឆ្លងកាត់ដែនទឹកវៀតណាមឡើយ។ សូមជម្រាបថា គម្រោងព្រែកជីងនេះ បានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៤ ហើយរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៨។ គម្រោងនេះរួមបញ្ចូលទាំងប្រព័ន្ធសន្ទះបិទបើកទឹកដើម្បីរក្សាកម្រិតទឹក ទ្វារទឹកសម្រាប់កែសម្រួលរំហូរទឹក, ស្ពានរំលងព្រែក, ផ្លូវអមសងខាងព្រែកជីក និងមជ្ឈមណ្ឌលឡូជីស្ទីក ឬភស្តុភារកម្ម។គេនៅចាំបានថា កិច្ចការដំបូង គឺការវាស់វែងដីធ្លី និងការទូទាត់សំណងសម្រាប់ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើកសិកម្មតាមបណ្ដោយខ្សែព្រែកជីកនេះ។ វិស្វករអះអាងថា មិនអាចជីកជម្រៅជ្រៅក្នុងពេលតែមួយបានទេ ដូច្នេះគេត្រូវបែងចែកជាផ្នែក និងជីកជាស្រទាប់ៗ។ នៅក្នុងតំបន់ដីទំនាបដែលមានទឹកក្រោមដី និងភក់ជ្រៅ ក្រុមវិស្វករត្រូវជីកប្រឡាយបង្ហូរទឹកបណ្ដោះអាសន្ន និងប្រើប្រាស់ម៉ាស៊ីនបូមទឹក ដើម្បីការពារកុំឱ្យជញ្ជាំងព្រែកជីកបាក់ស្រុត ឬក្លាយជាវាលភក់។ សម្រាប់កាលវិភាគ និងវឌ្ឍនភាពគម្រោងនេះ អាចមាន៣ដំណាក់កាលធំៗ។ ដំណាក់កាលទី១ ចន្លោះ ២០២៤ ដល់ ២០២៦៖ គឺជាដំណាក់កាលធ្ងន់ធ្ងរជាងគេ ដោយផ្តោតលើការឈូសឆាយទីតាំង ការពង្រឹងគ្រឹះដីទន់ និងការជីកកកាយបាតព្រែកជីក។ ដំណាក់កាលទី២ ចន្លោះឆ្នាំ២០២៦ ដល់២០២៧៖ ផ្តោតលើការបញ្ចប់ការសាងសង់ស្ពានឆ្លងកាត់ រាប់សិបកន្លែងដើម្បីរក្សាការតភ្ជាប់ផ្លូវសងខាងនៃព្រែក, សន្ទះបិទបើកទឹក, ទ្វារទឹក និងមជ្ឈមណ្ឌលភស្តុភារកម្ម។ ដំណាក់កាលទី៣ ចន្លោះឆ្នាំ២០២៧ ដល់ ២០២៨៖ គឺជាពេលវេលាទុកសម្រាប់កិច្ចការត្រួតពិនិត្យបច្ចេកទេស ការធ្វើតែស្តប្រព័ន្ធ និងការបើកដំណើរការជាផ្លូវការទូទាំងខ្សែផ្លូវទឹក។នៅពេលព្រែកជីកនេះសាងសង់រួច ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃថោកជាងផ្លូវគោកឆ្ងាយណាស់។ នៅពេលទំនិញអាចដឹកត្រង់ពីច្រវាក់ផលិតកម្មទៅកាន់កំពង់ផែសមុទ្ទ វានឹងជួយកាត់បន្ថយពេលវេលា ឥន្ធនៈ និងកម្រៃជើងសារ។ លើសពីនេះ ព្រែកជីកនេះនឹងទាក់ទាញការបង្កើតរោងចក្រ ឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលចែកចាយនៅតាមបណ្ដោយខេត្តភាគខាងត្បូង ព្រមទាំងជំរុញតម្លៃដីធ្លី វិស័យអចលនទ្រព្យ និងទេសចរណ៍ផ្លូវទឹក លើសពីនេះក៏អាចស្រូបទាញកម្លាំងពលកម្មរាប់ម៉ឺននាក់ និងបង្កើនតម្រូវការសម្ភារសំណង់ក្នុងស្រុក ដូចជា៖ ស៊ីម៉ង់ត៍ ដែក និងសេវាដឹកជញ្ជូនជាដើម។ល។ អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ មានការព្រួយបារម្ភពីការទាញយកទឹកចេញពីទន្លេមេគង្គ និងទន្លេបាសាក់ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងការធ្វើកសិកម្មតាមរដូវកាលនៅតំបន់ដីសណ្ដក្រោម។ ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ម្ដងហើយម្ដងទៀតថា គម្រោងនេះបានឆ្លងកាត់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន (ឬ EIA) រួចរាល់ហើយ ហើយចាំបាច់ត្រូវតាមដានជាបន្តបន្ទាប់ទៀត។ រាជរដ្ឋាភិបាលបានប្រកាសថា នឹងកៀរគរថវិកាតាមរយៈភាពជាដៃគូវាងរដ្ឋ និងឯកជន ដោយក្រុមហ៊ុនកម្ពុជារក្សាសិទ្ធិគ្រប់គ្រងដោយខ្លួនឯង។ព្រែកជីកហ្វូណនតេជោ មិនមែនគ្រាន់តែជាគម្រោងសាងសង់ផ្លូវទឹកធម្មតានោះទេ ប៉ុន្តែវាក៏ផ្ទុកនូវអត្ថន័យភូមិសាស្ត្រនយោបាយយ៉ាងជ្រាលជ្រៅ។ តាមរយៈការបើកច្រកផ្លូវទឹកផ្ទាល់ខ្លួនទៅកាន់ឈូងសមុទ្ទនេះ កម្ពុជា សង្ឃឹមថា នឹងកាត់ផ្តាច់ការពឹងផ្អែកលើប្រទេសវៀតណាម ព្រមទាំងទទួលបានឯករាជ្យភាព និងសន្តិសុខខាងផ្លូវដឹកជញ្ជូន។ ព្រែកជីកហ្វូណនតេជោ គឺជាការសាកល្បងមហិច្ឆតាដ៏ធំធេងរបស់កម្ពុជា ក្នុងការស្វែងរកតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ការការពារបរិស្ថាន និងស្ថិរភាពយុទ្ធសាស្ត្រនៅក្នុងតំបន់អាងទន្លេមេគង្គ ដើម្បីបោះជំហានទៅរកការតភ្ជាប់ខ្លួនឯងទៅកាន់ពិភពលោកដោយភាពជាម្ចាស់ការ៕
គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

ព័ត៌មានសំខាន់ៗ

[Fresh News] - រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញបើកមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ
[Fresh News] - ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទីលានទុកដាក់សំរាមថ្មីក្នុងក្រុងបាវិត
[Fresh News] - ស្រវឹងសូមកុំបើកបរ ! ស្លាប់២នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែមីនាម្សិលមិញ
យានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ៤គ្រឿង ត្រូវបានក្រុមចល័តក្រសួងចុះឆ្មក់ត្រួតពិនិត្យ និងពិន័យនៅខេត្តកំពង់ចាម រតនគិរី និងព្រៃវែង
ក្រុងព្រះសីហនុជាក្រុងជាប់សមុទ្រ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែយ៉ាងខ្វាត់ខ្វែង ដែលបាននិងកំពុងប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើប និងមានភាពរីកចម្រើន សម្រួលលំហូរចរាចរណ៍ ទាក់ទាញទេសចរជាតិ និងអន្តរជាតិ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក ធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានភាពសុខដុមក្នុងសង្គម។
ក្រុមមការងារពិសេសចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ក្នុងខេត្តកណ្តាល និងខេត្តសៀមរាប
កិច្ចប្រជុំក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ក្រុម “ច” នៃដៃគូពិភាក្សាការងារជាមួយវិស័យឯកជន
ឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ មានសត្វពាហនៈឆ្លងកាត់

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90