ក្រុងកំពង់ចាម កំពុងមាមាញឹក ស្តារឡើងវិញនូវ ខ្សែផ្លូវនានា ត្រៀមសម្រាប់សម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនឹងមកដល់នៅពេលខាងមុខនេះ!
បើយោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងចំណោមខ្សែផ្លូវទាំងអស់ ដែលកំពុងស្តារនោះ ខ្សែផ្លូវធំៗសំខាន់ៗមួយចំនួនធំ នឹងរួចរាល់មុន ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
គួរឲ្យដឹងផងថា ខ្សែផ្លូវធំៗសំខាន់ៗ ក្នុងក្រុងកំពង់ចាម ដែលក្រុមការងារការដ្ឋាន កំពុងពន្លឿននោះរួមមាន៖ ផ្លូវព្រះត្រសក់ផ្អែម, ផ្លូវព្រះសីហនុ, ផ្លូវព្រះបាទកេតុមាលា, ផ្លូវបុរីឌីឌុក, ផ្លូវជាតិលេខ៧ចាស់,ផ្លូវព្រះបាទអង្គច័ន្ទ, ផ្លូវក្បែរផ្សារធំ,ផ្លូវព្រះបាទជ័យរាជា(ក្នុងផ្សាររាត្រី), ផ្លវលេខ ៩០,ផ្លូវលេខ៥៥, ផ្លូវលេខ៧ចាស់D, ផ្លូវលេខ7ចាស់C, ផ្លូវលេខ៤៣, ផ្លូវលេខ៥១, ផ្លូវព្រះបាទសូរិយាវរ័ន្មទី២ ជាដើម។
មកទល់ពេលនេះ ក្រសួង ក៏បានគូសបង្ហាញថា គម្រោងសាងសង់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ ប្រវែង ៨៥,៣៩គ.ម ប្រព័ន្ធលូទឹកភ្លៀង ៤,១៧គ.ម ព្រមទាំងស្ថានីយចម្រោះទឹកកខ្វក់សមត្ថភាព ៥ ០០០ម៣/ថ្ងៃ នៅក្រុងកំពង់ចាម សម្រេចលទ្ធផលជារួម ៩០% ហើយ ដោយគម្រោង គ្រោងនឹងបញ្ចប់នៅថ្ងៃទី ៣១ឧសភាឆ្នាំ២០២៦ ខាងមុខនេះ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
Kampong Cham City Is Actively Rehabilitating Roads in Preparation for Easier Travel During the Upcoming Khmer New Year Festival
According to the Ministry of Public Works and Transport, among the many roads currently under rehabilitation, several major and important road sections are expected to be completed before the upcoming Khmer traditional New Year.
It is noted that the key roads in Kampong Cham City where construction teams are accelerating work include: Preah Trasak Phaem Road, Preah Sihanouk Road, Preah Bat Ketumalea Road, Borey Diduk Road, Old National Road No. 7, Preah Bat Ang Chan Road, the road near the Central Market, Preah Bat Chey Reachea Road (in the Night Market area), Road No. 90, Road No. 55, Old National Road No. 7D, Old National Road No. 7C, Road No. 43, Road No. 51, Preah Bat Soryavarman II Road, among others.
As of now, the Ministry has also highlighted that the construction project for the stormwater and wastewater drainage system, with a total length of 85.39 km, an additional 4.17 km of stormwater drains, and a wastewater treatment plant with a capacity of 5,000 cubic meters per day in Kampong Cham City, has reached an overall completion rate of 90%. The project is scheduled for full completion by May 31, 2026