• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[CNC] - រដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ កម្ពុជា ប្តេជ្ញាធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្ត ដែលគាំទ្រដល់កំណើនក្នុងតំបន់ និងលើកកម្ពស់និរន្តរភាពបរិស្ថាន

2025-11-25 ទៅកាន់ទំព័រចុះផ្សាយក្នុង CNC
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្ត ដែលគាំទ្រដល់កំណើនក្នុងតំបន់ ការចាប់យកនូវនវានុវត្តន៍បច្ចេកវិទ្យា និងលើកកម្ពស់និរន្តរភាពបរិស្ថាន។ ការថ្លែងបែបនេះ របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការ JASIC (Japan Automobile Standards Internationalization Center) និងឯកជនអន្តរជាតិជាច្រើនប្រទេស នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រ ទេសជប៉ុន និងអង្គការ JASIC ខណៈដែលអាស៊ី កំពុងប្រឈមនឹងការផ្លាស់ប្តូរដែលជំរុញដោយអគ្គិសនីភាវូបនីយកម្ម ឌីជីថលភាវូបនីយកម្ម និងអាទិភាពបរិស្ថាន។ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា ការជួបជុំគ្នានាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កម្ពុជា ខណៈដែលថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រុមហ៊ុនក្នុងឧស្សាហកម្មយានយន្ត អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើស្តង់ដារជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ និងជំរុញការច្នៃប្រឌិតថ្មីនៅក្នុងវិស័យយានយន្ត ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីវឌ្ឍនភាពជាលំដាប់របស់កម្ពុជាក្នុងការលើកកម្ពស់យានយន្តអគ្គិសនី ជាផ្នែកមួយនៃរបៀបវារៈនិរន្តរភាពជាតិ និងឧស្សាហកម្មភាវូបនីយកម្មរបស់ខ្លួន។ ដោយលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកឡើងអំពីវឌ្ឍនភាពសំខាន់ៗរួមមាន៖ ការអនុម័តបទប្បញ្ញត្តិយានយន្តរបស់អង្គការសហប្រជាជាតិក្រោមកិច្ចព្រមព្រៀងឆ្នាំ ១៩៥៨, ស្តង់ដាររឹងមាំជាងមុនសម្រាប់សុវត្ថិភាព និងការត្រួតពិនិត្យយានយន្ត, ការលើកទឹកចិត្តក្រោមច្បាប់វិនិយោគដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្ត និងគ្រឿងអេឡិចត្រូនិច, ការណែនាំអំពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍរថយន្តអគ្គិសនី (២០២៤–២០៣០) និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថ្មយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានសង្កត់ធ្ងន់ថា ប្រទេសនៅអាស៊ីត្រូវតែធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើឱ្យឧស្សាហកម្មយានយន្តក្នុងតំបន់កាន់តែរឹងមាំ ដោយមានការចុះសម្រុងគ្នានៃបទប្បញ្ញត្តិ និងបទដ្ឋានបច្ចេកទេស ជាពិសេសសម្រាប់ការអនុវត្តសុវត្ថិភាព និងបរិស្ថាន ព្រមទាំងការទទួលស្គាល់គ្នាទៅវិញទៅមកនៃប្រព័ន្ធតេស្ត និងវិញ្ញាបនប័ត្រ, ការអភិវឌ្ឍបណ្តាញផ្គត់ផ្គង់ក្នុងតំបន់ និងការផលិតសមាសធាតុ ការវិនិយោគជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្រាវជ្រាវ។ លោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈវេទិកានេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការកសាងឧស្សាហកម្មរថយន្តដែលមានភាពប្រទាក់ក្រឡាគ្នា និងមានភាពធន់ នៅទូទាំងទ្វីបអាស៊ី។ លោករដ្ឋមន្ត្រីបានបន្ថែមថា ខណៈដែលប្រទេសកម្ពុជា បន្តដំណើររបស់ខ្លួនឆ្ពោះទៅរកប្រព័ន្ធដឹកជញ្ជូនដែលមានភាពបៃតង សុវត្ថិភាព និងមានភាពច្នៃប្រឌិតជាងមុន កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការធ្វើការជាមួយដៃគូក្នុងតំបន់ ដើម្បីគាំទ្រដល់កំណើនរួមគ្នា និងការប្រកួតប្រជែងទូទាំងអាស៊ី។ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា យានយន្តអគ្គិសនីចំនួន ១ម៉ឺន ១២១៤គ្រឿង ត្រូវបានចុះបញ្ជីបើគិតត្រឹមខែតុលាឆ្នាំ២០២៥។ តួលេខនេះ បានកើនឡើងយ៉ាងលឿន ពីចំនួនត្រឹមតែ ៥គ្រឿង ក្នុងឆ្នាំ២០២០។ ខណៈការចុះបញ្ជី ក្នុងឆ្នាំ ២០២៤ មានចំនួន ៣៥០៨គ្រឿង និងឆ្នាំ ២០២៥នេះ មានចំនួន ៦២១៧គ្រឿង ពោលគឺមានការកើនឡើង ៧៧,២% បើធៀបនឹងឆ្នាំ២០២៤។ សូមជម្រាបថា វេទិកាដែលប្រព្រឹត្តទៅនាពេលនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ និងជំរុញប្រទេសក្នុងតំបន់អាស៊ី ចូលជាភាគី នៃកិច្ចព្រមព្រៀងឆ្នាំ១៩៥៨ ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេក ទេសរួម នៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត និងគ្រឿងបន្លាស់ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេស(WP29) ចំនួន៣ដង នៅទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស និងកិច្ចប្រជុំ ITC មាន១ដងក្នុងមួយឆ្នាំ ដើម្បីធ្វើការអនុម័តកែប្រែ និងទទួលយកបទប្បញ្ញត្តិបច្ចេកទេសថ្មីៗ នៃការផលិតយានយន្តសកល ដែលប្រទេសអ្នកផលិតបានស្នើសុំកែសម្រួល ឬបង្កើតថ្មីៗ។ យោងតាមរបាយការណ៍លើកឡើងពីវិស័យឯកជន/អ្នកផលិត ពីបញ្ហាប្រឈមផ្សេងៗក្នុងវិស័យ យានយន្តសកល និងស្វែងរកដំណោះស្រាយរួមគ្នា ដូចជាផលប៉ះពាល់បរិស្ថាន ការបម្រែបម្រួលអាកាសធាតុជាដើម និងធ្វើស្តង់ដាតែមួយលើការផលិតតាមរយៈស្តង់ដាបច្ចេកទេស និងបទប្បញ្ញត្តិរួមក្នុងវិស័យយានយន្តសកល ដើម្បីកាត់បន្ថយរនាំងបច្ចេកទេសក្នុងឧស្សាហកម្មយានយន្ត៕
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កម្ពុជាធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ ស្ថានតំណាង
[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៩នាក់ និងរបួស២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ ខែមករាម្សិលមិញ
ឈ្វេងយល់ ពីសិទ្ធិអាទិភាពលើផ្លូវប្រសព្វ " ដោយមានផ្លាកសញ្ញាសម្គាល់ផ្លូវសំខាន់មានសិទ្ធិអាទិភាព និងផ្លាកសញ្ញាតម្រូវឱ្យឈប់ទោះមានឬគ្មានយានជំនិះ " តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យរថយន្តណាមួយទៅមុន?
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តព្រៃវែង ពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ (ពីថ្ងៃទី១២ - ១៦ មករា ២០២៦)
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - រដូវខ្យល់ត្រជាក់មកដល់ហើយ ដូចជានឹកមណ្ឌលគិរីដល់ហើយគ្នាយើង!!!
សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីគ.ម៤៣+៣០០ ដល់គ.ម៤៥+៥០០ (ចាប់ពីរង្វង់មូលសេះ ដល់រង្វង់មូលស្ពានគីហ្សូណា) ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងតាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
សកម្មភាពការងារថ្ងៃទី៧ - ៨ មករា ២០២៦ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90