ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Rasmei Kampuchea Daily News] - សមិទ្ធផលអ្វីខ្លះ ដែលក្រសួងសាធារណការ សម្រេចបាននៅឆ្នាំ២០២២?
2023-02-16
ទៅកាន់ទំព័រចុះផ្សាយក្នុង Rasmei Kampuchea Daily News
ភ្នំពេញ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣នាថ្ងៃទី១៦ខែកុម្ភៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីសមិទ្ធផលនានាដែលក្រសួងបានខិតខំពេញមួយឆ្នាំ។លោកបានលើកឡើងថា៖តាមរយៈសមិទ្ធផលជាច្រើនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ក្នុងការបំពេញតួនាទីភារកិច្ច និងបេសកកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពប្រចាំឆ្នាំរបស់ក្រសួង ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។ លោករដ្ឋមន្ដ្រីក្រសួងសាធារណការ បានបញ្ជាក់ថា៖ សមិទ្ធផលដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំ២០២២ រួមមាន៖ ១៖ ការងារសាធារណការ និងគ្រប់គ្រងបច្ចេកទេស * បានបញ្ចប់គម្រោងសាងសង់ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, ផ្លូវជាតិលេខ២១(តាខ្មៅ-ជ្រៃធំ), កំណាត់ផ្លូវជាតិលេខ៣(ចោមចៅ-ក្រុងកំពត), កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ), ផ្លូវជាតិលេខ៥១, កំណាត់ផ្លូវជាតិលេខ៧ (ខ្លាស្ទុះ-រមាត), ផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨ នៅក្នុងខេត្តព្រះសីហនុ និងស្ពានចំនួន ០៧កន្លែង នៅខេត្តព្រៃវែង និងខេត្តក្រចេះ * បានបើកការដ្ឋានគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨, ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣, កំណាត់ផ្លូវជាតិលេខ៧(ស្គន់-ក្រុងកំពង់ចាម) និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ * បាននិងកំពុងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ រួមទាំងស្ពានឆ្លងកាត់ទន្លេបាសាក់(សិត្បូ), ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២, ផ្លូវជាតិលេខ៤(ភ្នំពេញ-ព្រះសីហនុ), កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង(ព្រែកក្តាម-ធ្លាម្អម), កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាល(ធ្លាម្អម-បាត់ដំបង), កំណាត់ផ្លូវជាតិលេខ៧(ត្បូងឃ្មុំ-ក្រចេះ), ផ្លូវជាតិលេខ៧១C (ត្បូងឃ្មុំ-កំពង់ចាម), ផ្លូវជាតិលេខ១០(សំឡូត-វាលវែង-កោះកុង) និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ * បានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋនិងឯកជន(PPP) នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត * បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម ពាក់ព័ន្ធនឹងការអភិវឌ្ឍផ្លូវល្បឿនលឿន និងចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ * បានបញ្ចប់ការដំឡើងគ្រឿងចក្រផលិតបេតុងកៅស៊ូ(AC Mixing Plant) និងកៅស៊ូត្រជាក់ (Cold Mixing Asphalt Plant) នៅខេត្តកំពត ដើម្បីបម្រើឱ្យការងារសាងសង់ ជួសជុល និងថែទាំផ្លូវ។ ២៖ ការងារដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក * នៅក្នុងឆ្នាំ២០២២ ការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៧ ១២៥ផ្លាក ដោយបានចំណូល ៤៤ប៊ីលានរៀល និងការចុះបញ្ជីផ្លាកលេខពិសេស (លេខរាជធានី-ខេត្ត) បាន ៣១ ៧៥៦ផ្លាក និងបានចំណូលជាង ៤០ប៊ីលានរៀល។ * បានទទួលដឹកនាំគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី តាមរយៈអនុក្រឹត្យ ២១៤ អនក្រ.បក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ គិតមកទល់បច្ចុប្បន្នក្រសួងបានចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជាចំនួន ៧៣១គ្រឿង និងបានរៀបចំស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៧ទីតាំង (៤ នៅទីស្តីការក្រសួង, ១ នៅខេត្តសៀមរាប, ១ នៅខេត្តបាត់ដំបង និង ១ នៅខេត្តព្រះសីហនុ) * បានពិភាក្សា និងជំរុញវិស័យឯកជនក្នុងការរៀបចំទីតាំង និងដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមបណ្ដារាជធានី-ខេត្ត * បានដាក់ឱ្យដំណើរការសាកល្បងកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ។ ក្នុងរយៈពេល ០៥ខែចុងក្រោយនេះ ការផាកពិន័យដកពិន្ទុបណ្ណបើកបរមានចំនួន ៣៦.៣០០ករណី * បានផលិតស្ពតអប់រំស្ដីពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រួមទាំងស្ពតវីដេអូអប់រំ និងវីដេអូចម្រៀងស្តីពីសុវត្ថិភាពចរាចរណ៍។ ៣៖ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ * កំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ ១៖ បាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ JICA ដើម្បីប្រែក្លាយជាកំពង់ផែក្នុងតំបន់ដ៏មានសក្តានុពលក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលបច្ចុប្បន្នបាននិងកំពុងស្ថិតក្នុងនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ និង ២៖ បាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាពសាងសង់ផែកុងតឺន័រ ជំហានទី២ និងជំហានទី៣ ក្នុងនោះជំហានទី២ ប្រវែង ៤១០ម ជម្រៅទឹក ១៦,៥ម (២០២៥-២០២៨) និងជំហានទី៣ ប្រវែង ៤៤០ម ជម្រៅទឹក ១៧,៥ម (២០២៦-២០២៩) * កំពង់ផែស្វយ័តភ្នំពេញ៖ ១៖ បានបញ្ចប់ការងារសាងសង់ទីលានស្តុកកុងតឺន័រជំហានទី៣ ដំណាក់កាលទី២ (ប្លង់B)និងហេដ្ឋារចនាសម្ព័ន្ធគាំទ្មួយចំនួននៅចំណតផែកុងតឺន័រLM១៧, និង ២)បានបញ្ចប់ការងារសាងសង់ស្ពានផែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅចំណតផែពហុបំណងទន្លេបិទ(UM២) * បានបញ្ចប់ការសិក្សាបុរេសមិទ្ធិលទ្ធភាព និងការសិក្សាសមិទ្ធិលទ្ធភាពលម្អិតនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុ័ភារកម្មទន្លេបាសាក់ ដោយសហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) និងក្រុមហ៊ុនCCCC Water Transport Consultants Co., Ltd * បានដាក់ឱ្យដំណើរប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកំពង់ផែ(Port EDI) ជួយសម្រួលដល់ការចេញ-ចូលនាវា បង្កើនល្បឿននីតិវិធី កាត់បន្ថយឯកសារ និងចំណាយដឹកជញ្ជូន។ តាមរយៈស្ថិតិនៅក្នុងឆ្នាំ២០២២កន្លងទៅ ប្រព័ន្ធនេះបានជួយជំរុញការចុះបញ្ជីធ្វើប្រតិបត្តិការរបស់នាវា ដែលមានការកើនឡើងរហូតដល់ចំនួន ៣.៩៤៦គ្រឿង * បានបញ្ចប់ការសាងសង់ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍កែប-កោះទន្សាយ ខេត្តកែប * បានបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត ដោយបច្ចុប្បន្នក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងរៀបចំឯកសារជ្រើសរើសក្រុមហ៊ុនឯកជនឱ្យដាក់ឱ្យដំណើរការ គ្រប់គ្រង និងថែទាំកំពង់ផែ ឱ្យក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិ * បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ រួមនឹងសេចក្តីព្រាងឯកសារគតិយុត្តសំខាន់ៗផ្សេងទៀត ហើយគ្រោងដាក់ស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល នាពេលខាងមុខនេះ។ ៤៖ ការងារផ្លូវដែក * បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវដែកភាគខាងជើង(ភ្នំពេញ- ប៉ោយប៉ែត) ឱ្យទៅជាផ្លូវដែកល្បឿនលឿន * បាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវដែកភាគខាងត្បូង(ភ្នំពេញ-ក្រុងព្រះសីហនុ) ឱ្យទៅជាផ្លូវដែកល្បឿនលឿន * បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម ដើម្បីពិនិត្យលទ្ធភាពជំរុញការវិនិយោគលើការសាងសង់ និងតភ្ជាប់ផ្លូវដែក (ភ្នំពេញ-ហូជីមិញ) * បានបញ្ចប់ការសិក្សាគម្រោងសាងសង់រថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ។ ៥៖ ការងារភ័ស្តុភារកម្ម * បានដាក់បង្ហាញគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC) ជាលក្ខណៈប្លង់ 3D អមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នៅកម្ពុជា * បានសម្របសម្រួល និងសហការជាមួយក្រុមហ៊ុន YCH Group និងក្រុមហ៊ុន World Bridge Group ដើម្បីឈានទៅរកការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC) * បានបញ្ចប់ការកែលម្អច្រកទ្វារព្រំដែន(ព្រៃវល្លិ៍-ប៊ិញហៀប) និងរៀបចំរចនាសម្ព័ន្ធសម្រាប់បើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ(ស្ទឹងបត់-បានណងអៀន) * បានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងសេវាកម្មហិរញ្ញវត្ថុ FASA (Financial Advisory Services Agreement) ជាមួយ IFC ដើម្បីបើកឱកាសឱ្យមានការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) * បាននិងកំពុងបន្តសហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា។ ៦៖ ការងារគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ * បាននិងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ និងគ្រោងដាក់ជូនគណៈរដ្ឋមន្ដ្រីពិនិត្យនាពេលឆាប់ៗខាងមុខ * បានសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ដោយក្រុមអ្នកជំនាញការចិន និងបានទទួលការឯកភាពលើខ្លឹមសារ នៃសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ * បានបញ្ចប់ការសិក្សាផែនការកែលម្អបណ្តាញលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ចំនួន ១២ខេត្ត (ស្វាយរៀង ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តកំពង់ស្ពឺ) ក្រោមក្របខណ្ឌថវិកាជាតិ * បាននិងកំពុងសិក្សាប្រព័ន្ធទឹកកខ្វក់នៅក្រុងស្វាយរៀង ក្រុងសៀមរាប និងនៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោមគម្រោងប្រើប្រាស់ថវិការបស់ប្រទេសជប៉ុន (JICA) * បាននិងកំពុងសិក្សាពីបច្ចេកទេសនៃការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្តោយ ផ្លូវជាតិលេខ៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ * បាននិងកំពុងសិក្សាគំនូសប្លង់បច្ចេកទេសលម្អិតលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ និងកំពុងអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហាន២ ប្រវែង ៤គ.ម ក្រោមគម្រោងប្រើប្រាស់ថវិការបស់សាធារណរដ្ឋកូរ៉េ (EDCF) * បាននិងកំពុងអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប និងបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ទីលានទុកដាក់សំរាម ស្ថិតនៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក្រោមគម្រោងប្រើប្រាស់ថវិការបស់ធនាគារពិភពលោក (WB) * បាននិងកំពុងអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ, គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀង និងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង នៅតាមទីរួមខេត្ត-ក្រុង និងទីប្រជុំជនសំខាន់ៗ ក្រោមគម្រោងប្រើប្រាស់ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ៧៖ ការងារកំណែទម្រង់ និងការបណ្តុះបណ្តាល * បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមទាំងវិមជ្ឈការ និងវិសហមជ្ឈការ * បានសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពិសោធន៍តេជោសែនសាធារណការកម្ពុជា-កូរ៉េ ស្ថិតក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ * បានសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស TSI-FORD និងបានបណ្តុះបណ្តាលសិក្ខាការីជំនាន់ទី១ ចំនួន ១២៥នាក់ * បានបណ្តុះបណ្តាលលើមុខវិជ្ជា Six Sigma និងភាពជាអ្នកដឹកនាំដល់មន្រ្តីរាជការក្រសួង * បាននិងកំពុងបណ្តុះបណ្តាលនិស្សិតជំនាន់ទី១ ចំនួន ១៩១នាក់ និងជំនាន់ទី២ ចំនួន១៩៣នាក់ និងកំពុងជ្រើសរើសនិស្សិតជំនាន់ទី៣ ចំនួន ២០០នាក់ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣៕
បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ក្រសួងសាធារណការ និងដឹកជញ្ជូន
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90