ផ្លាកសញ្ញាមានកុមារឆ្លងកាត់ត្រូវបានជួសជុល ក្រោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍តាមកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)
ផ្លាកសញ្ញាមានកុមារឆ្លងកាត់ ដែលមានសភាពដួលរលំ ត្រូវបានរាយការណ៍តាមរយៈកម្មវិធីទាំផ្លូវ (ROAD CARE Mobile App) ស្ថិតនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ និងត្រូវបានជួសជុលរួចរាល់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។
សូមអរគុណចំពោះការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ពីបញ្ហាផ្លូវដែលត្រូវជួសជុលថែទាំតាមកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ដែលនេះគឺជាការរួមចំណែកថែរក្សាការពារផ្លូវថ្នល់ឱ្យប្រើប្រាស់បានយូរអង្វែង និងចំណេញពេលវេលា។
សូមស្នើប្រជាពលរដ្ឋគ្រប់រូបព្យាយាមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដោយការបើកបរចេះគោរពគំនូសសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងចេះយោគយល់អធ្យាស្រ័យគ្នានៅលើដងផ្លូវ ក៏ដូចជាចូលរូមក្នុងការរាយការណ៍ពីបញ្ហាផ្លូវថ្នល់ដែលត្រូវជួសជុលថែទាំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីឱ្យសមត្ថកិច្ចជំនាញអាចជួសជុលបានទាន់ពេលវេលា។
ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖
- App Store: https://roadcare.mpwt.gov.kh/ios
- Play Store: https://roadcare.mpwt.gov.kh/android