ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[The Mirror News] - ប្រជាពលរដ្ឋកម្ពុជាដែលបានបើកបរលើកដំបូងនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបង្ហាញអារម្មណ៍រំភើបជាមួយស្ថានភាពផ្លូវប្រកបដោយភាពរលូន និងទេសភាពប្លែកថ្មីដែលនៅអមសងខាងផ្លូវ
2022-10-02
ទៅកាន់ទំព័រចុះផ្សាយក្នុង The Mirror News
ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាដែលបានបើកបរលើកដំបូងនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបង្ហាញអារម្មណ៍រំភើបជាមួយស្ថានភាពផ្លូវប្រកបដោយភាពរលូន និងទេសភាពប្លែកថ្មីដែលនៅអមសងខាងផ្លូវ។ អ្នកស្រី ឈន់ ហ៊ឹម ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ក្រុងព្រះសីហនុ ស្របពេល រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនវិនិយោគ ដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី១ ខែតុលា បានពោលថា ផ្លូវនេះបើកបរស្រួល មានសុវត្ថិភាព និងកាត់បន្ថយថេរវេលាចរពិតប្រាកដមែន។ «បានជិះលើផ្លូវនេះរំភើបហ្មង! ព្រោះវាស្អាតទាំងផ្លូវ ស្អាតទាំងទេសភាព ហើយចំណាយពេលវេលា និងថវិកាលើថ្លៃសាំង»។ ដូចគ្នានេះ លោក អ៊ុច ថារិទ្ធ ជាគ្រូបង្រៀននៅវិទ្យាល័យទួលទំពូង ក្នុងរាជធានីភ្នំពេញ ដែលបានបើកបររថយន្តដឹកនាំក្រុមគ្រួសារ ទៅកម្សាន្តក្រុងព្រះសីហនុនៅលើផ្លូវល្បឿនលឿននេះដែរ បានប្រាប់អ្នកសារព័ត៌មាន ក្រោយទៅដល់ស្ថានីយចំណតកំពង់សីលាថា ផ្លូវល្បឿនលឿនលើកដំបូងនេះ ពិតជាកាត់បន្ថយទាំងការចំណាយទៅលើប្រេងឥន្ធនៈ និងពេលវេលាខ្លី ខណៈការបញ្ជាយានយន្តរបស់ លោកស្ថិតក្នុងរង្វង់ល្បឿន១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ លោកថ្លែងថា «ខ្ញុំបើកបរនៅលើផ្លូវនេះពិតជាស្រួលខ្លាំងណាស់។ ខ្ញុំរត់១០០ថេរមករហូត ហើយឃើញថា មានផាសុកភាពតាមផ្លូវ។ ផ្លូវនេះចំណាយពេលតិច និងចំណាយសាំងក៏អស់តិច ហើយយើង មានពេលច្រើនសម្រាប់នៅកន្លែងដែលយើងទៅកម្សាន្ត»។ លោកបន្តថា នឹងនៅតែប្រើប្រាស់ផ្លូវនេះ សម្រាប់ដំណើរទៅមក រវាង រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ បើទោះបី ត្រូវចំណាយលើការបង់ថ្លៃសេវា។ លោកអំពាវនាវដល់អ្នកបើកបរទាំងអស់ ចូលរួមគោរព ច្បាប់ចរាចរណ៍ និងអនុវត្តតាមផ្លាកសញ្ញា ដែលបានដាក់នៅតាមដងផ្លូវ ដើម្បីបញ្ចៀសនូវការកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ។ ក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) បានឯកភាពគ្នា ដាក់ឱ្យសាធារណជនបើកបរ សាកល្បងលើផ្លូវល្បឿនលឿននេះ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មុននឹងគិតកម្រៃសេវា កម្មតាមប្រភេទនៃយានយន្ត។ ថ្លែងក្នុងឱកាសបើកឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿននេះ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកបើកបរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងគោរពតាមផ្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវ ជាពិសេសបើកបរហាមឈប់នៅតាមដងផ្លូវ ដើម្បីថតរូប (សែលហ្វី) និងកុំបើកបញ្ច្រាសត្រឡប់ក្រោយជាដាច់ខាត ខណៈតាមបណ្តោយនៃផ្លូវនេះ មានការកំណត់សម្រាប់កន្លែងឈប់សម្រាកច្បាស់លាស់ដល់អ្នកធ្វើដំណើរ។ សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសាងសង់ ដោយមានគន្លងផ្លូវធ្វើចរាចរ២គន្លងទៅ ២គន្លងមក។ ចំណែកគន្លងនៅស្តាំបង្អស់ មិនអនុញ្ញាតឱ្យបើកបរនោះឡើយ ដោយគ្រាន់តែទុកដើម្បីជាកន្លែងឈប់បន្ទាន់ នៅពេលយានយន្ត មានបញ្ហាតែប៉ុណ្ណោះ។ ផ្លូវល្បឿនលឿនទី១នេះ ជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ តែក្នុងរយៈពេល២ម៉ោងប៉ុណ្ណោះ ខណៈការប្រើប្រាស់លើផ្លូវជាតិលេខ៤ ចំណាយពេលដល់ជាង៤ម៉ោង។ យានយន្តលក្ខណៈគ្រួសារ ដែលធ្វើចរាចរណ៍ផ្លូវល្បឿនលឿន អាចបើកបរក្នុងល្បឿនអប្បបរមាចាប់ពី៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដល់ល្បឿនអតិបរមា១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ចំណែក រថយន្តធុនធ្ងន់ប្រភេទផ្ទុកកុងតឺន័រ និងសណ្តោងរ៉ឺម៉ក ត្រូវបានកំណត់មិនឱ្យលើស៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈម៉ូតូធុនធំដែល មានកម្លាំងចាប់៥០០សេសេឡើងទៅ និងយានយន្តដឹកទំនិញ និងដឹកអ្នកដំណើរ អនុញ្ញាឱ្យប្រើប្រាស់ផ្លូវនេះក្នុងល្បឿន ចាប់ពី៦០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងមិនឱ្សលើសពី១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ផ្លូវល្បឿនលឿននេះ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្មចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានចំណត យានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។ លោក Sun Yaoguo ប្រធានក្រុមហ៊ុន PPSHV ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) បានឱ្យដឹងថា ផ្លូវនេះ មានកាមេរ៉ាចាប់៦០គ្រឿង ស្លាកសញ្ញាបញ្ជាក់ទីតាំងចំនួន១៨ ស្ថានីយត្រួតពិនិត្យអាកាសធាតុចំនួន៣ ឧបករណ៍ចាប់ ចំនួនរថយន្តដែលធ្វើចរាចរណ៍ចំនួន១២ រួមបញ្ចូលនិងការវិភាគព័ត៌មានតាមរយៈប្រព័ន្ធកុំព្យូទ័រ ប្រព័ន្ធត្រួតពិនិត្យ ប្រព័ន្ធប្រមូលនិង បញ្ចេញព័ត៌មាន ប្រព័ន្ធបញ្ជូនទិន្នន័យ ជាដើម ដើម្បីធានាថា ផ្លូវអាច សម្រួលយ៉ាងឆាប់រហ័សនៅក្នុងករណីមានគ្រោះអាសន្ន ផ្សេងៗ ដូចជាអាកាសធាតុអាក្រក់ គ្រោះធម្មជាតិ និងគ្រោះថ្នាក់ចរាចរណ៍។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លាតសន្ធឹងលើខេត្តចំនួន៥ ដោយចាប់ផ្តើមពីផ្លូវក្រវាត់ក្រុងទី៣ ក្នុងរាជធានីភ្នំពេញ និងបញ្ចប់នៅក្នុងស្រុកស្ទឹងហាវ ក្រុងព្រះសីហនុ ដោយមានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ។ ផ្លូវនេះ អនុញ្ញាតឱ្យពលរដ្ឋ បើកបរសាកល្បងដោយមិនគិតកម្រៃពេញមួយខែនៅក្នុងខែតុលានេះ។ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៣ នឹងទទួលបានការបញ្ចុះតម្លៃ២០ភាគរយ។ បន្ទាប់ពីនោះ ស្តង់ដារការគិតថ្លៃធម្មតា នឹងត្រូវបានធ្វើឡើងវិញ ហើយអ្នកប្រើប្រាស់កាត អេឡិចត្រូនិក ETC នឹងអាចរីករាយជាមួយគោលការណ៍អនុគ្រោះបន្ថែមទៀត។ នេះបើតាមការបញ្ជាក់ពីខាងក្រុមហ៊ុន៕
បេីកដំណេីរការសាកល្បង
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90