ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Fresh News] - អ្នកនាំពាក្យក្រសួងសាធារណការ ឆ្លើយបំភ្លឺទៅកាន់ «អាចារ្យអេ» ពាក់ព័ន្ធរឿងផ្លូវល្បឿនលឿន
2022-09-26
ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(ភ្នំពេញ)៖ លោក អាចារ្យអេ តាមរយៈការផ្សព្វផ្សាយរបស់ខ្លួន បានវាយប្រហារទៅលើលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ធនឹងផ្លូវល្បឿនលឿន ដោយបានសរសេរចំណងជើងថា «អាយុជីវិតប្រជាពលរដ្ឋ ផ្ញើលើផ្លូវល្បឿនលឿនរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ហើយ»។ តាមរយៈការផ្សាយទាំងលើវិទ្យុ និងហ្វេសប៊ុក លោក អាចារ្យអេ បានសម្តែងការទោមនស្សចំពោះចំណុចផ្លូវកោង ស្ថិតនៅតាមផ្លូវបំបែកចេញពីផ្លូវល្បឿនលឿន ទៅកាន់ផ្លូវជាតិលេខ៤ ទាំង៦ទីតាំង។ អាចារ្យអេ លើកឡើងថា ក្នុងស្ថានភាពផ្លូវកោង បើបើក ១២០គីឡូម៉ែត្រ នឹងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ តាមអ្វីដែលបានបកស្រាយនោះ អាចារ្យអេ ហាក់យល់ច្រឡំថា ផ្លូវល្បឿនលឿនត្រូវបានគេតម្រូវឱ្យត្រូវតែបើកបរក្នុងល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ អាចារ្យអេ បានចោទថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងយកអាយុជីវិតប្រជាពលរដ្ឋទៅប្រថុយប្រថាន ទៅប្រលែងលេងលើផ្លូវល្បឿនលឿន។ ឆ្លើយតបនឹងការលើកឡើងរបស់ អាចារ្យអេ, លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងការហួសចិត្តជាខ្លាំង និងគិតថា ប្រជាពលរដ្ឋអាចមានការភាន់ច្រឡំ ជាមួយខ្លឹមសារផ្សព្វផ្សាយខុសពីការពិតរបស់អាចារ្យអេ។ លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា ក្រសួងបានធ្វើការណែនាំហើយថា ល្បឿន ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺជាល្បឿនអតិបរមា ឬហៅថាល្បឿនលឿនបំផុត សម្រាប់រថយន្តធុនស្រាលតែប៉ុណ្ណោះ។ ពោលគឺមិនបានកំណត់ថា ត្រូវតែបើកបរមិនឱ្យក្រោមល្បឿន ១២០គីឡូម៉ែត្រនោះឡើយ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា តាមច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន ក្នុងស្ថានភាពផ្លូវកោង អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ ៤០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ ៦០គីឡូម៉ែត្រ។ ពេលចូលដល់ផ្លូវល្បឿនលឿន តាមផ្លាកសញ្ញាកំណត់ល្បឿន មិនមែនតម្រូវឱ្យបើកយ៉ាងតិច ១២០គីឡូម៉ែត្រក្នុងមួយម៉ោង គ្រប់ស្ថានភាពនោះឡើយ។ កន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏បានដាក់នូវគំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។ លោក សុទ្ធាយុត្តិ បានបញ្ជាក់ទៀតថា បើទោះជាល្បឿនយឺត និងលឿនបំផុត ត្រូវបានកំណត់ជារួមក៏ពិតមែន ប៉ុន្តែនៅតាមដងផ្លូវ ក៏នៅតែមានដាក់បំពាក់នូវផ្លាកសញ្ញាបញ្ជាក់ល្បឿន កំណត់ទៅតាមទីតាំង និងស្ថានភាពនៃផ្លូវ។ លោក សុទ្ធាយុត្តិ បានតបទៅអាចារ្យអេទៀតថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន មានភារកិច្ចដឹកនាំការសាងសង់ និងគ្រប់គ្រងការប្រើប្រាស់ផ្លូវល្បឿនលឿន ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះសំណេរចំណងជើងវីដេអូផ្សាយផ្ទាល់ និងរាល់ពាក្យពេចន៍ ដែលបានពិភាក្សាជាសាធារណៈ របស់លោកអាចារ្យអេ។ បើទោះបីជាយ៉ាងណា លោក សុទ្ធាយុត្តិ បានបញ្ជាក់ថា ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យសាធារណការ និងដឹកជញ្ជូន រីករាយនឹងទទួលយកនូវរាល់មតិយោបល់ក្នុងន័យស្ថាបនា និងសូមលើកទឹកចិត្តដល់សារព័ត៌មានរបស់អាចារ្យអេ សហការល្អស្វែងរកការបំភ្លឺពីសមត្ថកិច្ចជំនាញ ដើម្បីជាមូលដ្ឋានព័ត៌មានសព្វជ្រុងជ្រោយ មុននឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ជៀសវាងបង្កការភាន់ច្រឡំដល់សាធារណជន។ បើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ល្បឿនសម្រាប់ការបើកបរលើផ្លូវល្បឿនលឿន ត្រូវបានកំណត់ទៅតាមប្រភេទរថយន្តដូចខាងក្រោម៖ * រថយន្តគ្រួស្រារ/ធុនស្រាល អនុញ្ញាតឱ្យបើកយឺតបំផុត ៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងលឿនបំផុត ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ * រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ 500cc/27Kw ឡើងទៅ អនុញ្ញាតឱ្យបើកយឺតបំផុត ៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងលឿនបំផុត ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ * រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកម្សាន្ត អនុញ្ញាតឱ្យបើកយឺតបំផុត ៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងលឿនបំផុត ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបេីកបរត្រូវអនុវត្តតាមជាកំហិត ជំនួសឱ្យគោលការណ៍ខាងលេីនេះ៕
ស្រាយបំភ្លឺ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
អ្នកនាំពាក្យក្រសួង
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90