• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[CPP Org.] - ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត តម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក

2022-08-31 ទៅកាន់ទំព័រចុះផ្សាយក្នុង CPP Org.
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ ស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា ត្រូវបានសម្តេចតេជោដាក់ឈ្មោះឲ្យ «ស្ពានអាកាសព្រះមុនីវង្ស» និងស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ីថា «ស្ពានអាកាសគង់សំអុល»។ នៅក្នុងឱកាសបើកការដ្ឋានសាងសង់នោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ឈ្មោះឱ្យស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា «ស្ពានអាកាសព្រះមុនីវង្ស» និង សម្រេចដាក់ឈ្មោះស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ីថា «ស្ពានអាកាសគង់សំអុល»។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទសវត្សរ៍៨០ និង៩០ តម្រូវការរបស់ប្រជាពលរដ្ឋខុសពីពេលបច្ចុប្បន្ន។ ពេលនោះតម្រូវការខ្ពស់បំផុត គឺស្បៀងអាហារ សម្រាប់បច្ចុប្បន្នពលរដ្ឋមិនមែនខ្វះស្បៀងទេ តែមានតម្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរីកចម្រើនរបស់សង្គមជាតិ បានធ្វើឱ្យប្រែប្រួលរវាងតម្រូវការ និងការផ្គត់ផ្គង់ ពីសម័យកាលមួយ ទៅសម័យកាលមួយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺប្រើយុទ្ធសាស្ត្រស្លឹកត្នោតខ្ចប់ស្កត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី ទៅអភិវឌ្ឍរាជធានីភ្នំពេញ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតពេលបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានចំណាយលើការសាងសង់ស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦លានដុល្លារអាមេរិក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនវិនិយោគលើកោះពេជ្រទេ នោះមិនមានក្រុងថ្មីនោះឡើយ គឺនៅតែជាតំបន់ដើមត្រែងយោល។ តែការអភិវឌ្ឍនេះ ក៏បានផ្តល់ការងារជាច្រើនកន្លែងដល់ពលរដ្ឋខ្មែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល កំពុងសិក្សាបង្កើតក្រុងល្វាឯម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្រើសផ្លូវសម្រាប់រាជធានីភ្នំពេញនាពេលអនាគត ប្រហែលមិនមែនរថភ្លើងលើអាកាសនោះទេ គឺផ្លូវរថភ្លើងក្រោមដី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍មិនមែនបណ្តាលមកពីកត្តាផ្លូវទាំងស្រុងនោះទេ តែគឺបណ្តាលមកពីការបើកបរមិនគោរពច្បាប់ និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូង នឹងយកចិត្តទុកដាក់រឿងសាងសង់ស្ពានឆ្លងទន្លេសាបក្នុងរាជធានីភ្នំពេញ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ក៏មានគម្រោងសាងសង់ស្ពានឆ្លងទៅក្តីតាកុយ និងស្ពានព្រែកប្រា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នរណានិយាយអ្វីក៏និយាយទៅ តែសំខាន់កម្ពុជា បានវិវឌ្ឍន៍ពីអត់ស្បែកជើងពាក់ មកមានស្បែកជើងពាក់ អត់កង់មកមានកង់ និងកំពុងមានយានយន្តប្រើប្រាស់រហូតស្ទះចរាចរណ៍។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅចុងខែធ្នូ ឆ្នាំ២០២២នេះ សម្តេចនឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប នៅព្រុចសែល ប្រទេសបែលហ្ស៉ិក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានឱ្យរដ្ឋមន្ត្រីបរិស្ថាន ធ្វើរបាយការណ៍ពាក់ព័ន្ធការបែងចែកដីប្រើប្រាស់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានផ្ទៃទឹកខែប្រាំងជិត ៥សែនហិកតា, ផ្ទៃដីវាលស្មៅជាង ៦សែនហិកតា និងផ្ទៃដីលំនៅឋានមានជាង ៣សែនហិកតា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា មានព្រៃស្រោងជាង ៣លានហិកតា, ព្រៃបៃតងជាង ៣លានហិកតា, ព្រៃរបោះមានជាង ១លានហិកតា, ព្រៃលិចទឹកមានជាង ៧សែនហិកតា, ព្រៃកោងកាងមានជាង ៧ម៉ឺនហិកតា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជានាពេលបច្ចុប្បន្នមានកៅស៊ូជាង ៦សែនហិកតា, ស្រូវមានជាង ៤លានហិកតា, ស្វាយមានជាង ២៩ម៉ឺនហិកតា, ស្វាយចន្ទីមានជាង ២៣ម៉ឺនហិកតា, ពោតមានជាង ១៦ម៉ឺនហិកតា, អំពៅមានជាង ១៣ម៉ឺនហិកតា, ឫស្សីមានជាង ១១ម៉ឺនហិកតា, ម្រេចមានជាង ៤ម៉ឺនហិកតា, ចេកមានជាង ៣ម៉ឺនហិកតា, ដូងប្រេងមានជាង ២ម៉ឺនហិកតា, តាង៉ែនមានជាង ៣ពាន់ហិកតា, ដំណាំហូបផ្លែដទៃទៀតមានជាង ២៥ម៉ឺនហិកតា និងផ្នែកផ្សេងៗមានជិត ២លានហិកតា។ * សម្តេចតេជោ ហ៊ុន សែន សូមអភ័យទោសរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ កុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសរបស់ ខឹម វាសនា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងកង្វល់រឿងប៉ះពាល់ដល់ច្រវ៉ាក់ផលិតតាមបណ្តារោងចក្រ សហគ្រាសនានា ដែលត្រូវពលករខ្មែររត់ចោលការងារ ហើយអាចឈានដល់ការប្តឹងផ្តល់ពីក្រុមហ៊ុន។ * សម្តេចតេជោ ហ៊ុន សែន បានព្រមានសកម្មជននយោបាយប្រឆាំងនៅខេត្តកំពង់ធំ ឱ្យប្រយ័ត្នប្រយែងពាក្យសម្តី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បំណង ខឹម វាសនា ចង់បានការប្រើកម្លាំង ដើម្បីប្រែក្លាយពីរឿងជំនឿ ទៅជារឿងនយោបាយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្លាមៗសម្តេចបានបញ្ជាទៅកងកម្លាំងត្រូវប្រយ័ត្នមិនឱ្យចូលក្នុងអន្ទាក់របស់ ខឹម វាសនា នោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ខឹម វាសនា អត់ដែលអំពាវនាវពលរដ្ឋងើបប៉ះបោរផ្តួលរាជរដ្ឋាភិបាល ឬឱ្យបរទេសកាត់ជំនួយពីកម្ពុជានោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះចម្ការ ខឹម វាសនា អាចចេញបាន តែចូលមិនបាននោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមនុស្សមួយចំនួនចង់ចេញពីចម្ការ ខឹម វាសនា តែមានមនុស្សហាមឃាត់មិនឱ្យចេញ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ ខឹម វាសនា សម្តេចបានដាក់ចេញបទបញ្ជាចំនួនពីរ។ ទី១៖ ត្រូវការពារសន្តិសុខឱ្យបានកុំឱ្យបាតដៃទី២ ឆ្លៀតប្រើបង្កើតរឿង និងទី២៖ ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅរុណតាឯក។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ ដែលបានស្ម័គ្រចិត្តរើចេញ។ បើមិនរើចេញទេ នឹងធ្វើឱ្យប្រាសាទអង្គរប្រឈមដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ * សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដីនៅរុនតាឯកអត់មានត្រូវបែកចែកឱ្យអ្នកគាំទ្រ ខឹម វាសនា នោះឡើយ។ សម្តេចតេជោ បានថ្លែងថា បើ ខឹម វាសនា ចិត្តល្អគួរបែងចែកដីចម្ការ ១២ហិកតានោះ ឱ្យទៅអ្នកគាំទ្រទៅ។ * សម្តេចតេជោ ហ៊ុន សែន ស្នើដល់គ្រួសារដែលទាស់ទែងគ្នាចាញ់បោក ខឹម វាសនា នេះ អាធ្យាស្រ័យឱ្យគ្នា ហើយត្រូវរ៉ូវគ្នាវិញ។ ក្នុងនោះអ្នកជិតខាង កុំមានការរើសអើងចំពោះអ្នកដែលចាញ់បោក ខឹម វាសនា។ * សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខេត្តសៀមរាប រៀបចំរថយន្តជួយដឹកអ្នកគាំទ្រលោក ខឹម វាសនា ត្រឡប់ទៅផ្ទះវិញ បើមានអ្នកអត់មានមធ្យោបាយត្រឡប់ទៅផ្ទះ ហើយត្រូវរៀបចំបាយទឹកជូនពួកគាត់ផងដែរ។ * សម្តេចតេជោ ហ៊ុន សែន ស្នើលោក ខឹម វាសនា ឱ្យបញ្ឈប់សកម្មភាព និងកុំបង្ខាំងប្រជាពលរដ្ឋ ត្រូវអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។ * សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋនៅក្នុងចម្ការលោក ខឹម វាសនា ដើរចេញពីចម្ការ ដោយអាជ្ញាធរត្រៀមរថយន្តដឹកត្រឡប់ទៅផ្ទះ និងរៀបចំបាយទឹកជូន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេធាវីរាជរដ្ឋាភិបាល លោក គី តិច កំពុងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីតតាំងក្តីលើសំណុំរឿងប្តឹង សម រង្ស៉ី នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានភាពចាំបាច់ប្រើកម្លាំង ឬអាវុធ ទៅបំបែកការជួបជុំនៅដីចម្ការរបស់ ខឹម វាសនា នោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគក្រៅប្រទេសថា គ្រួសារសម្តេចមិនមានមហិច្ឆតាដណ្តើមតំណែងនាយករដ្ឋមន្ត្រីគ្នានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគនៅក្រៅប្រទេសថា បើខ្លួនឯងមិនកើត កុំនឹកស្មានថាគេមិនកើតដូចខ្លួន។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគនៅក្រៅប្រទេសថា បើខ្លួនឯងមិនកើត កុំនឹកស្មានថាគេមិនកើតដូចខ្លួន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំនៅចម្ការលោក ខឹម វាសនា និងការធ្វើបាតុកម្មនៅផ្លូវវេងស្រេង ជាស្ថានភាពខុសគ្នា។ * សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលើកម្មវិធីប្រកួតប្រជែងបវរកញ្ញា Miss Grand Cambodia។ * សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខណ្ឌ និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ខិតខំដោះស្រាយបញ្ហាផ្លូវខូច។ * សម្តេចតេជោ ហ៊ុន សែន ទម្លាយថា អភិបាលក្រុងតាខ្មៅត្រូវដកចេញពីតំណែង ព្រោះមិនព្រមមើលផ្លូវខូច។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បង្កើនអាសនៈថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឱ្យអង្គុយមើលបំណាំគ្នាទេ គឺត្រូវចុះពិនិត្យធ្វើការងារ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រថយន្តដឹកលើសទម្ងន់ គឺត្រូវតែពិន័យមិនលើកលែងនោះឡើយ។
បើកការដ្ឋានសាងសង់ស្ពានអាកាស សម្តេចតេជោ ហ៊ុន សែន វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

[Fresh News] - មិនត្រូវបើកបរលើសល្បឿនកំណត់ ជាដាច់ខាត! ស្លាប់៤នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៧ ខែមីនាម្សិលមិញ
[Fresh News] - ស្ពានបេតុងមួយកន្លែងជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ត្រូវបើកការដ្ឋានសាងសង់
[CPP Org.] - ស្ពានបេតុងមួយកន្លែងជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ត្រូវបើកការដ្ឋានសាងសង់
[Phnom Penh Reporter] - សមិទ្ធិផលសាធារណៈជាច្រើនរីកស្រស់បំព្រងលើផ្លូវតភ្ជាប់ និងមហាវិថីឈ្នះឈ្នះ ដើម្បីអបអរសាទរ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
[Construction & Property News] - គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជិត ២០% ហើយ!
[Construction & Property News] - ស្ពាន០២ ក្នុងគម្រោងទីក្រុងរណបបឹងទំពន់-ជើងឯក តម្លៃ ៥លានដុល្លារ បើកការដ្ឋានហើយ
[Nokor Wat News] - រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចការងារ សមិទ្ធផលសាធារណៈជាច្រើនដូចជា ផ្លូវ លូ សួនច្បារ បានតភ្ជាប់ ពីមហាវិថីឈ្នះឈ្នះ ដើម្បីអបអរសាទរ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
[TVK] - ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើអភិបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការគាំទ្រដល់ដំណើរការសិក្សា របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន។

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90