ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Phnom Penh Post] - ការប្រើយានជំនិះដែលគ្មានភ្លើងសញ្ញាគ្រប់គ្រាន់ ត្រូវតែបិទចំណាំងប្លាត ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍
2022-08-24
ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ ការប្រើប្រាស់យានធ្វើដំណើរនៅពេលយប់ មានដូចជា រទេះអូសដោយមនុស្ស ឬអូសដោយសត្វ កង់ ម៉ូតូ រ៉ឺម៉កសណ្តោងកង ឬម៉ូតូ គោយន្ត និងយានយន្តចាស់ៗដែលគ្មានភ្លើងសញ្ញាគ្រប់គ្រាន់ ត្រូវបិទស្លាកសញ្ញាចំណាំងពន្លឺ ឬស្ទិកឃ័រចំណាំងប្លាត ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ ប៉ុន្តែការប្រើយានទាំងនោះ ដើមឡើយប្រជាពលរដ្ឋមិនសូវប្រើប្រាស់ស្ទិកឃ័រចំណាំងប្លាតនោះទេដោយភាគច្រើនគឺប្រើបន្ទះស៊ីឌីជាសញ្ញា។ ក្រោយមកនៅឆ្នាំ ២០១៦ ដោយមានការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ទិកឃ័រចំណាំងប្លាតជាច្រើន ត្រូវបានចែកជូនប្រជាពលរដ្ឋដែលមានរទេះគោ រទេះសេះ និងគោយន្តជាដើម។យុទ្ធនាការនៃការចែកស្ទិកឃ័រចំណាំងប្លាតជូនប្រជាពលរដ្ឋ នៅតែបន្តរហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែចំនួនតិចឬច្រើនកម្រិតណាមួយនោះ គឺអាស្រ័យលើការស្នើសុំពីប្រជាពលរដ្ឋជាអ្នកប្រើប្រាស់យាន។ លោក បូរាណ សត្យា អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា នៅឆ្នាំ ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូន មានស្ទិកឃ័រចំណាំងប្លាតសរុបចំនួន ២ ៩០៩ ៤៧៣ សន្លឹក ដោយបានចែកទៅដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ទាំង ២៥ ចំនួន ២ ៥៦២ ៣៤៣ សន្លឹក និងបានបន្តចែករហូតមកដល់បច្ចុប្បន្ន។ក្នុងឆ្នាំ ២០២១ ស្ទិកឃ័រចំណាំងប្លាតប្រើប្រាស់អស់ ៥២ ០០០ សន្លឹកនិងឆ្នាំ ២០២២ នេះប្រើប្រាស់អស់ ១១៥ ០០០ សន្លឹក តាមរយៈការស្នើសុំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនចំនួន ១២ ខេត្ត។ លោកអនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ដដែលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គសចគ) បានទទួលស្ទិកឃ័រចំណាំងប្លាតចំនួន ៥០ ០០០ សន្លឹក ពីក្រុមហ៊ុន TOTAL ENGERGIES។ ស្ទិកឃ័រទាំងនេះនឹងធ្វើការបែងចែកជូនដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តទាំង ២៥ សម្រាប់ប្រើប្រាស់បន្តក្នុងគោលបំណងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅពេលយប់។ លោកបញ្ជាក់ថា៖ «ក្រុមការងារបានចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ក៏ដូចជាបិទស្ទិកឃ័រចំណាំងប្លាតលើកង់ ម៉ូតូ ដែលមិនមានភ្លើងបំភ្លឺគ្រប់គ្រាន់ រទេះគោ រទេះសេះ គោយន្ត ជាដើម»។ លោកបន្ថែមថា ក្រសួងសាធារណការ និងដឹកជញ្ជូននឹងខិតខំស្វែងរកស្ទិកឃ័របន្ថែមទៀតពីសំណាក់ជំនួយឧបត្ថម្ភពីបណ្តាអង្គការ ឬក្រុមហ៊ុនឯកជននានា ដើម្បីជានិរន្តរភាពក្នុងការចូលរួមជាចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់។ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាថ្លែងថា អង្គការរបស់លោកចង់ធ្វើកិច្ចការងារពាក់ព័ន្ធនឹងស្ទិកឃ័រចំណាំងប្លាតនេះ ប៉ុន្តែមកទល់ពេលនេះនៅមិនទាន់ទទួលបានការគាំទ្រពីដៃគូណា មួយ ដែលមានបំណងវិនិយោគទៅលើការងារនេះនៅឡើយទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ អង្គការរបស់លោក កំពុងតែជំរុញការងារនេះជាមួយខាងរថយន្តដឹកកម្មករ ដែលមានរថយន្តខ្លះជារថយន្តដឹកទំនិញ ដែលត្រូវបន្ថែមនូវផ្នែកសុវត្ថិភាពដើម្បីឱ្យយានយន្តដទៃបានឃើញ រថយន្តដឹកកម្មករកានតែច្បាស់ កុំឱ្យមានគ្រោះថ្នាក់កើតឡើង ។ នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាលើកឡើងថា ចំពោះស្ទិកឃ័រចំណាំងប្លាតនេះ លោកសង្កេតឃើញថាក្រសួងសាធារណការ និងដឹកជញ្ជូនបានខិតខំច្រើន ជាពិសេសលោកទេសរដ្ឋមន្ត្រីបានខិតខំអំពាវនាវពីដៃគូនៅក្នុងការផលិត និងផ្តល់ជូនដើម្បីចែកដល់ប្រជាពលរដ្ឋ។ក្រៅពីនេះក៏មានយុទ្ធនាការរបស់ខាងមន្ទីរសាធារណការក៏ដូចជាអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ចុះទៅបិទស្ទិកឃ័រចំណាំប្លាត [ពន្លឺ]នៅលើគោយន្ត រថយន្តដឹកជញ្ជូនមួយចំនួនផងដែរ។ យ៉ាងណាក្ដី លោក គឹម បញ្ញា បញ្ជាក់ថា ការបិទស្ទិកឃ័រនៅតាមយានយន្តផ្សេងៗនោះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ មិនទាន់គ្រប់គ្រាន់ដោយសារទី១ គឺស្ទិកឃ័រដែលបានបិទកន្លងមកនោះបានចាស់ ពេលខ្លះអាជ្ញាធរមិនបានដឹង ហើយប្រជាពលរដ្ឋមួយចំនួនមានការធ្វេសប្រហែស មិនបានទៅសុំ ឬមិនបានបិទថែមខ្លួនឯង។ ចំណែកទី២ អាចមកពីការទិញដូរថ្មីៗ ដូចជា រ៉ឺម៉កថ្មី គោយន្តថ្មី ការទិញរថយន្តចាស់ទ្រុឌទ្រោមយកចូលថ្មីៗ ដើម្បីប្រកបរបរដឹកជញ្ជូន ឬប្រកបការងារ ធ្វើស្រែចម្ការ អាជ្ញាធរមិនបានដឹង និងមិនទាន់បានបិទផងដែរ ។ បើតាមលោក គឹម បញ្ញា ជុំវិញបញ្ហានេះ ប្រសិនបើប្រជាពលរដ្ឋឬក៏អាជ្ញាធរពាក់ព័ន្ធមានតម្រូវការ លោកជឿជាក់ថា អាចទាក់ទងទៅក្រសួងសាធារណការឬមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីខេត្ត ដើម្បីសុំស្ទិកឃ័រចំណាំងប្លាតយកទៅប្រើប្រាស់បាន។ លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា ក្រសួងសាធារណការក្តី ស្ថាប័នពាក់ព័ន្ធក្តី ប្រសិនបើគាត់មើលឃើញថា មានតម្រូវការគាត់ប្រាកដជានឹងធ្វើការបិទឬកៀរគររកការគាំទ្រពីដៃគូ ដើម្បីផលិតនូវស្ទិកឃ័រចំណាំងប្លាតដើម្បីយកទៅបិទនៅលើយានយន្ត លើរ៉ឺម៉ក ដែលមិនមានភ្លើងសញ្ញាគ្រប់គ្រាន់មិនខាន»។ លោក គឹម បញ្ញា បន្ថែមថា ការខ្វះខាតស្ទិកឃ័រចំណាំងប្លាត ក៏នាំឱ្យមានគ្រោះថ្នាក់ខ្លាំងមួយផងដែរ ព្រោះប្រសិនបើយានដែលធ្វើដំណើរមកពីទិសផ្ទុយ ឬខាងក្រោយគេមិនបានដឹងដោយសារងងឹត មិនបានឃើញថា មានយានយន្តខាងមុខអាចងាយបង្កគ្រោះថ្នាក់ ហើយគ្រោះថ្នាក់នោះទៀតសោធនឹងធ្ងន់ធ្ងរទៀតផង ព្រោះល្បឿនបើកបរពេញបន្ទុក។ បើតាមលោកនាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជារូបនេះ ពេលខ្លះមិនមែនមានតែអ្នកធ្វើដំណើរតាមយានយន្តនោះទេ សូម្បីអ្នកថ្មើរជើងក៏អាចមានគ្រោះថ្នាក់ដែរ ដោយសារពលរដ្ឋពាក់អាវមិនបង្ហាញពន្លឺពេលយប់។ មួយវិញទៀតភូមិសាស្ត្រងងឹត ក៏ងាយបង្កឱ្យមានគ្រោះថ្នាក់ដល់ពួកគាត់ផងដែរ ព្រោះយានយន្តដទៃអាចមិនបានឃើញ និងមិនបានចាប់អារម្មណ៍។ លោកថ្លែងថា៖ «ក្រៅពីការបំពាក់នូវការបិទស្ទិកឃ័រនៅលើយានយន្តបន្ថែមពីលើនេះ គួរមានការបំពាក់នូវភ្លើងបំភ្លឺផ្លូវឱ្យបានគ្រប់គ្រាន់ ព្រមទាំងការណែនាំទាក់ទងឥរិយាបថក្នុងការស្លៀកសម្លៀកបំពាក់ណាដែលមានពណ៌ចាំងស្រាល ពណ៌ចាំងពន្លឺអីអ៊ីចឹង នៅពេលដែលយានយន្ត គាត់ធ្វើដំណើរមកគាត់អាចឆាប់ងាយនឹងចាប់អារម្មណ៍» ។ លោក ស៊ុន ឆេកូ ប្រជាពលរដ្ឋរស់នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានឱ្យដឹងថា ពាក់ព័ន្ធការដាក់ស្លាកសញ្ញា ដើម្បីសម្គាល់ការបើកបរពេលយប់ ឃើញថា មានមួយចំនួនតូចប៉ុណ្ណោះទាក់ទងជាមួយនឹងរ៉ឺម៉ក ជាពិសេសរ៉ឺម៉កដែលម្ចាស់មិនមានបច្ចេកទេសក្នុងការដាក់ភ្លើង ឬដាក់ចំណាំងអ្វីផ្សែងៗ នៅតែមានខ្លះៗ តែមានចំនួនតិចតួចនៅក្នុងទីក្រុងភ្នំពេញ ។ លោកថ្លែងថា៖ «កន្លងមកយើងឃើញថា មានបញ្ហាតិចតួចដែរ ទាក់ទងជាមួយនឹងការមិនបានដាក់ស្លាកសញ្ញា [ចំណាំងប្លាត] ហ្នឹងធ្វើឱ្យវាមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាបន្តិចបន្តួច អ៊ីចឹងដែរ ប៉ុន្តែវាមិនមែនជាបញ្ហាធ្ងន់ធ្ងរអីទេ បើតាមអ្វីដែលខ្ញុំឃើញ»។ លោក ស៊ុន ឆេកូ លើកឡើងថា ប្រជាពលរដ្ឋដែលប្រើប្រាស់រ៉ឺម៉កសណ្តោង គួរបិទចំណាំងប្លាតដោយខ្លួនឯងខ្លះ ពីព្រោះបច្ចុប្បន្ននេះ គេអាចរកទិញបាន ហើយតម្លៃក៏មិនថ្លៃដែរ។លោកថា៖ «យើងអាចរកទិញជាចំណាំងដូចជាឈ្នាន់កង់ អ៊ីចឹងដែលអាចបិទនៅតាមរ៉ឺម៉ក ទៅអាចធ្វើឱ្យអ្នកបើកបរ ខាងក្រោយអាចមើលឃើញដែរ។ នេះជាការល្អម្យ៉ាងដែរ មិនបាច់ប្រើស៊ីឌី អីដូចមុនទេ ឥឡូវយើងអាចប្រើជាបច្ចេកទេសថ្មីរបស់យើងមិនថ្លៃប៉ុន្មានទេ»។ លោក ឃឹម ហ៊ុល មេឃុំស្លា ស្រុកសំរោង ខេត្តតាកែវ បានឱ្យដឹងថា ស្ទិកឃ័រចំណាំងប្លាតដែលទទួលបានតាមរយៈការផ្តល់ជូនដោយក្រសួងសាធារណការបានចែកជូនប្រជាពលរដ្ឋដែលប្រើប្រាស់គោយន្ត ម៉ូតូសណ្តោងរ៉ឺម៉កជាបន្តបន្ទាប់ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះជាការកត់សម្គាល់គឺពុំមានប្រជាពលរដ្ឋស្នើសុំស្ទិកឃ័រចំណាំងប្លាតទៀតទេ។ លោកថ្លែងថា៖ «ស្ទិកឃ័រចំណាំងប្លាតយើងនៅមានសម្រាប់ចែកជូនប្រជាពលរដ្ឋ តែដូចជាអត់មានអ្នកសុំថ្មីទេ ជួនកាលគាត់អត់មកសុំទេ ប៉ុន្តែយើងឃើញគាត់អត់អ៊ីចឹងយើងក៏ឱ្យគាត់ទៅណា ពិសេសគោយន្តសណ្តោងរ៉ឺម៉ក»។ លោកមេឃុំរូបនេះ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយបញ្ហាបុកប៉ះគ្នា ព្រោះតែគ្មានភ្លើងសញ្ញា ឬសញ្ញាចំណាំងប្លាតនោះមិនសូវកើតឡើងទៀតទេ។ ចំពោះបញ្ហានេះ ប្រជាពលរដ្ឋហាក់មានការយល់ដឹង និងចេះតុបតែងដាក់ភ្លើងស្តុប និងបិទសញ្ញាចំណាំងពន្លឺតាមយានយន្តរៀងៗខ្លួន។ លោក ខឿន នឿន ជាងធ្វើរ៉ឺម៉កនិងរទេះគ្រប់ប្រភេទនៅផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញបានឱ្យដឹងថា បច្ចុប្បន្នមានកន្លែងទទួលធ្វើរ៉ឺម៉កច្រើន តែអតិថិជនមិនសូវសម្បូរទេ ជាក់ស្តែងជារៀងរាល់ថ្ងៃមានអ្នកកុម្ម៉ង់យូរៗបាន ១ គ្រឿង។ លោកបន្តថា ការប្រកបរបរមួយនេះ អាជ្ញាធរមានសមត្ថកិច្ចមិនមានការហាមឃាត់ឬកំណត់ឱ្យធ្វើការផលិតយ៉ាងណានោះទេ ខណៈការចុះមកពិនិត្យដល់ទីតាំងភាគច្រើន គឺអាជ្ញាធរគ្រាន់តែរៀបចំសណ្តាប់ធ្នាប់ កុំឱ្យដាក់លក់រាលចូលដីចំណីផ្លូវប៉ុណ្ណោះ។ លោកថ្លែងថា៖ «ការធ្វើរ៉ឺម៉ករបស់យើងគឺបានរៀបជាកន្លែងដាក់ស្តុបដាក់អីត្រឹមត្រូវ អ៊ីចឹងបើបងប្អូនអ្នកទិញគាត់ចង់ឱយើងរៀបចំជាស្រេចហើយឱ្យហើយក៏បាន ឬក៏អាចយកទៅដាក់ភ្លើងស្តុបដោយខ្លួនឯងយ៉ាងណាមួយក៏បាន ចំណែកស្ទិកឃ័រចំណាំងប្លាត ខ្ញុំមិនធ្លាប់បិទឱ្យទេ ទុកឱ្យអ្នកទិញគាត់យកទៅលៃលក់ដាក់បិទដោយខ្លួនឯង» ។ សូមបញ្ជាក់ថា យុទ្ធនាការចែកស្ទិកឃ័រចំណាំងប្លាតសុវត្ថិភាពចរាចរណ៍ ត្រូវបានប្រកាសជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដែលលោកចូលរួមក្នុងកិច្ចសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៤៤ នៅក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ ២០១៦។ ក្រោយលោកនាយករដ្ឋមន្ត្រីប្រកាសរួចនៅព្រឹកថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៦ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកយុទ្ធនាការចែកស្ទិកឃ័រចំណាំងប្លាតពន្លឺ ៣ លាន ៤ សែនសន្លឹក ដោយឥតគិតថ្លៃដល់ប្រជាជន សម្រាប់បិទខាងក្រោយទោចក្រយានយន្ត រ៉ឺម៉ក ម៉ូតូកង់ ៣ រទេះគោ គោយន្ត និងគ្រឿងចក្រកសិកម្មគ្រប់ប្រភេទនៅទូទាំងប្រទេសដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់៕
ការបិទស្លាកសញ្ញាចាំងពន្លឺ
ច្បាប់ចរាចរណ៍ផ្លូវគោក
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90