• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Cambodia Post] - កំពត​ ៖ ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​មាន​តំលៃ​ប្រមាណ ១.៥០០​លាន​ដុល្លារ និង​ផ្តល់​ការងារ​ប្រមាណ ១០.០០០​កន្លែង​ក្នុង​ខេត្ត​កំពត បាន​បើក​ការដ្ឋាន​សាងសង់

2022-05-05 ទៅកាន់ទំព័រចុះផ្សាយក្នុង Cambodia Post
មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​របស់​ក្រុមហ៊ុន​កំពត ឡូ​ជី​ស្ទីក អេ​ន ផ​ត ដែល​មាន​ទីតាំង​នៅ​ភូមិ​ច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្ត​កំពត ដែល​ជា​កំពង់ផែ​ទឹក​ជ្រៅ​មួយ​ដែល​ដែល​មាន​ទំហំ​លើ​ផ្ទៃដី ៦០០​ហិកតា ហើយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១.៥០០​លាន​ដុល្លារ​អាមេរិក​។ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​នេះ និង​ផ្តល់​ការងារ​ដោយ​ផ្ទាល់ និង​ប្រយោល​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ១០.០០០​កន្លែង​ក្រោយពេល​សាងសង់​រួច​។​ ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​របស់​ក្រុមហ៊ុន​កំពត ឡូ​ជី​ស្ទីក អេ​ន ផ​ត នៅ​ភូមិ​ច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្ត​កំពត ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃ​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​។​ ​ក្នុងឱកាស​នៃ​ពិធី​នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ដោយសារ​ក្រុមហ៊ុន កំពត ឡូ​ជី​ស្ទីក អេ​ន ផ​ត មាន​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ស្រាប់ ដែល​ជា​ទីតាំង​អំណោយផល និង​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច ក្រុមហ៊ុន កំពត ឡូ​ជី​ស្ទីក អេ​ន ផ​ត បាន​មក​ជួប​ប្រជុំ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពិភាក្សា​លើ​ការសិក្សា​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​និង កំពង់ផែ​ពហុ​បំណង នៅលើ​ដី​កម្មសិទ្ធិ​ឯកជន​របស់​ខ្លួន​ដែល​មាន​ទំហំ ៦០០​ហិកតា​។ ក្រោយពី​បាន​ធ្វើ​ការសិក្សា​អស់​រយៈពេល ៦​ខែ និង​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន យើង​ទទួលបាន​លទ្ធផល​សំខាន់ៗ ដូចជា​៖ ទីតាំង​ដី​នៃ​គម្រោង​វិនិយោគ​នេះ ជាទី​តាំង​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ មាន​សក្តានុពល​ខ្ពស់​សម្រាប់​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង ដោយ​មាន​កត្តា​អំណោយផល​ពី​ធម្មជាតិ រួមមាន​៖ ជា​តំបន់​សមុទ្រ​ទឹក​ជ្រៅ និង​ជា​តំបន់​ពុំ​សូវ​រង​ផល​ប៉ះពាល់​ពី​គ្រោះធម្មជាតិ ដោយ​មាន​របាំង​ការពារ​ព្យុះ រលក ពី​កោះ​ថ្មី កោះ​សេះ និង​កោះត្រល់ ជាពិសេស ក្រុមហ៊ុន​ក៏​បាន​សាងសង់​ឃ្លង​នាវាចរណ៍​រួចជាស្រេច​ផងដែរ​។ ទីតាំង​គម្រោង​នេះ ស្ថិតនៅក្នុង​តំបន់​ដែល​មាន​អំណោយផល ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវដែក មក​កាន់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា តាមរយៈ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤១ ផ្លូវជាតិ​លេខ​៤ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ផ្លូវជាតិ​លេខ​៤៨ និង​ត​ភ្ជាប់​ផ្លូវ​ដែក​ភាគខាងត្បូង ទៅ​ភាគ​ខាងជើង​នៃ​ប្រទេស​។ ​គម្រោង​វិនិយោគ​នេះ មាន​ផែនការ​អនុវត្ត​ជា ៣​ដំណាក់កាល ជាមួយ​នឹង​ដើម​ទុន​វិនិយោគ​សរុប​ប្រមាណ ១.៥០០​លាន​ដុល្លារ​អាមេរិក ដែល​នៅក្នុង​ផែនការ​ដំណាក់កាល​ទី​១ គឺ​មាន​ចំនួន​ប្រមាណ ២០០​លាន​ដុល្លារ​អាមេរិក​។ ទីតាំង​កំពង់ផែ​ពហុ​បំណង​នេះ មាន​ជម្រៅ​ទឹក​ប្រមាណ ១៥​ម៉ែត្រ និង​អាច​ឱ្យ​នាវា​ចំណុះ ១០០.០០០​តោន​អាច​ចូល​ចត​បាន​។ កំពង់ផែ​ពហុ​បំណង​នេះ នឹង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការលើកដាក់​ទំនិញ​ចេញ​-​ចូល បាន​ចំនួន​ប្រមាណ ៣០០.០០០TEU នៅក្នុង​ឆ្នាំ​២០២៥ និង​ប្រមាណ ៦០០.០០០TEU នៅក្នុង​ឆ្នាំ​២០៣០​។​ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា គម្រោង​វិនិយោគ​នេះ នឹង​ជួយ​បំពេញ​បន្ថែម​ទៅលើ​កំពង់ផែ​ដែល​យើង​មាន​ដូចជា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​នឹង​ជួយ​ជំរុញ​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ “​ផែនការមេ​ដើម្បី​អភិវឌ្ឍ​ខេត្ដ​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​” ដែល​បានដាក់ចុះ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​។ គម្រោង​នេះ នឹង​ផ្តល់​ឱកាស​ការងារ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ១០.០០០​កន្លែង ក្រោយពេល សាងសង់​រួច និង​ដាក់ឱ្យ​ដំណើរការ​។​ ​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​កំពត ឡូ​ជី​ស្ទីក អេ​ន ផ​ត ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) និង​ក្រុមហ៊ុន​សំណង់​ផ្សេងៗ​ទៀត ព្រម​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ការសិក្សា និង​សម្របសម្រួល​ឱ្យ​គម្រោង​នេះ ឱ្យមាន​ដំណើរការ​ឈាន​មក​ដល់​ការ​ប្រារព្ធ​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​នាពេលនេះ​។​ ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា គម្រោងវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត បានចូលរួមចំណែកយ៉ាងសកម្មផងដែរនៅក្នុងការអនុវត្តនូវ “ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាជាតិភស្តុភារកម្ម ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម។ លើសពីនេះ គម្រោងវិនិយោគនេះ ក៏នឹងជួយបំពេញនូវគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តមផ្ទាល់ផងដែរ៕
កម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មជ្ឈមណ្ឌលភស្តុភារកម្ម កំពង់ផែពហុបំណងកំពត ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់
សេចក្តីជូនដំណឹង ស្តីពីការផ្ដល់លិខិតអនុញ្ញាតឱ្យនាវាចូលកំពង់ផែ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួង ចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃ និង១០០ថ្ងៃ ឧទិ្ទសមហាកុសលជូន មហាមេត្តាវិសុទ្ធិវង្សសិរីវឌ្ឍនា អគ្គព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈរ គឹមហុង ត្រូវជាជីដូនក្មេករបស់ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន
សកម្មភាពការងារថ្ងៃទី១២ - ១៣ វិច្ឆិកា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទឹកធ្លាក់លេងអង លេងឃិន ដ៏ស្រស់ស្អាតសង្ងំលាក់ខ្លួនកណ្តាលទ្រូងព្រៃ ក្នុងស្រុកអូររាំង ខេត្តមមណ្ឌលគិរី
[Fresh News] - រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Shanghai Hantang Shipping (SHS)
សន្និសីទប្រចាំឆ្នាំ២០២៥ ស្តីពី China (Chongqing)-ASEAN Logistics Industry Cooperation Conference និង វេទិកា ស្តីពីការអភិវឌ្ឍសេដ្ចកិច្ចតាមបណ្តោយរបៀងពាណិជ្ជកម្មអន្តរជាតិថ្មី (ផ្លូវគោក-ផ្លូវសមុទ្រ) នៅសាធារណរដ្ឋប្រជាមានិតចិន

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90