• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[ក្រសួងព័ត៌មាន] - សម្ដេចក្រឡាហោម កោតសរសើរ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក និង មន្រ្តីសាធារណការ ដែ​​ល​​បានធ្វើឱ្យគ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ និងឆ្នាំ២០២១ ថយចុះគួ​រឱ្យ​មោ​ទ​ក​ភា​ព

2022-04-12 ទៅកាន់ទំព័រចុះផ្សាយក្នុង ក្រសួងព័ត៌មាន
AKP បាត់ដំបង ថ្ងៃទី១២ខែមេសា ឆ្នាំ២០២២--សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បា​ន​ស​ម្ដែ​ងកា​រកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការធ្វើ​ពលីកម្មគ្រ​ប់បែប​យ៉ាង​រ​ប​ស់​ម​ន្រ្តី​ន​គ​របាលចរាចរណ៍ផ្លូវគោក មន្រ្តីសាធារណការ និងដឹកជញ្ជូន ដែលបា​នតស៊ូ​លះ​ប​ង់​យ៉ា​ង​ស្វិ​ត​ស្វា​ញ បំពេញតួនាទី ភារកិច្ចរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកបដោ​យស្មា​រតី​ទទួ​លខុ​ស​ត្រូ​វ និងមនសិការខ្ពស់ ធ្វើឱ្យចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នក​រង​រ​បួ​ស​ដោ​យ​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​ផ្លូវគោកឆ្នាំ២០២០ និងឆ្នាំ២០២១​បានថយចុះគួរឱ្យមោទកភាព។ ​ការសម្ដែងការកោតស​រ​សើ​​​​រនេះធ្វើឡើងនៅក្នុងកម្មវិធីប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើក​ទី១​៣ ដោ​​យមានការអញ្ជើញចូលរួមពី ឯក​ឧ​ត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខា​ធិការ ក្រ​សួ​ងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត អភិ​បា​ល​​ខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ សមាជិក សមា​ជិ​កា គណៈ​កម្មា​ធិកា​រជា​តិសុ​វ​ត្ថិ​ភា​ព​ច​​រាចរណ៍ផ្លូវគោក ភ្ញៀវជាតិ-អន្ដរជាតិ លោកគ្រូ-អ្នកគ្រូ និង​សិ​ស្សានុសិស្ស យុវជន ព្រ​ម​ទាំ​ង​ប្រ​ជាពលរដ្ឋ នាព្រឹកថ្ងៃអង្គារ ទី១២ខែមេសា ឆ្នាំ២០២២នេះ នៅ​មណ្ឌល​កីឡា​ដ្ឋាន​បា​ល់​បា​ត់​វា​ល​​បែកចាន ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង​បា​ត់ដំ​ប​ង​ ខេត្តបាត់ដំបង។ សម្ដេចក្រឡាហោម បានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា ឆ្នាំនេះជាឆ្នាំទី១៣ហើយ ដែ​ល​ក​ម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតបានរៀបចំទិវានេះ ក្រោមការលើកទឹកចិត្ត និង​ឧ​ប​ត្ថ​ម្ភគាំ​ទ្រ​របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការយល់​ដឹងរ​បស់​ប្រជាពលរដ្ឋអំ​ពីហា​និ​ភ័​យ​នៃ​គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កមហន្តរាយអាយុវជីវិតមនុស្ស ការបាត់បង់កាយសម្បទា ខូច​ខា​តទ្រព្យសម្បត្តិ ព្រមទាំងបំផុសស្មារតីបង្កើនការប្រុងប្រយ័តចំពោះគ្រោះថ្នាក់ចរាចរណ៍។ សម្ដេចក្រឡាហោម មានប្រសាសន៍ទៀតថា ជារៀងរាល់ឆ្នាំ ស្ថានភាពគ្រោះថ្នាក់ចរា​ចរ​ណ៍​នៅ​ក​ម្ពុជា តែងតែកើតមានឡើងច្រើន ក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ ពិសេស​បុណ្យ​ចូ​ល​ឆ្នាំ​ខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ដូច្នេះហើយទើ​បរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជាផ្លូវការ និង​បា​ន​ជំ​រុ​ញលើកទឹកចិត្តឱ្យគណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូ​វគោកយក​កាល​បរិ​ច្ឆេ​ទ​ថ្ងៃ​ទី​៧ ដល់ថ្ងៃទី១៤ ខែមេសា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាសប្ដាហ៍សុវត្ថិភាពចរាចណ៍ផ្លូវគោក។ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ថា ពិធីនេះគឺជា​សក​ម្ម​ភា​ព​មួ​យ​នៃ​​ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបំបាត់ទុក្ខលំបាក និងភា​ព​ក្រី​ក្រ​របស់ប្រជាពលរដ្ឋ ក៏ដូចជាការសំដែងឆន្ទៈក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ អនុវ​ត្ត​បានជោគជ័យនូវផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ ដ​ល់​ឆ្នាំ​២​០៣០ របស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ សម្ដេចក៏បានសំដែងនូវការកោតសរសើរ លើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និ​ង​ម​ន្ត្រី​នៃក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការរឹតបន្តឹងអនុវត្តច្បាប់ កា​រ​ផ្ស​ព្វផ្សាយអប់រំច្បាប់ ការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និង​កិ​ច្ច​កា​រ​សំ​ខាន់ៗជាច្រើនទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចក្រឡាហោម បា​នថ្លែ​ងអំ​ណរគុ​ណយ៉ាង​ជ្រាល​ជ្រៅចំពោះ​អ្នក​ប្រើ​ប្រា​ស់ផ្លូវដ៏ច្រើនលើសលប់ពីគ្រប់មជ្ឈដ្ឋាន បណ្ដាញសារព័ត៌មាននានា អង្គការជាតិ-អន្តរជាតិ វិស័​យឯកជន រោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុននានា ដែលបានចូលរួ​ម​យ៉ា​​ងសកម្មក្នុងចលនាសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមការអំពាវនាវ ឬសេចក្តី​ប្រកាស​រប​ស់​គ​ណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរ​ណ៍ផ្លូវគោកក្នុងបំណងជំរុ​ញការរ​ក្សាសុ​វ​ត្ថិភាព​ចរា​ច​រ​ណ៍​ផ្លូ​វគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់។ សម្ដេចក៏បានអំពាវនាវផងដែរ ដល់អ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យចូ​ល​រួ​ម​អនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «ថ្ងៃ​នេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ជាមួយនឹ​ងការ​យកចិត្ត​ទុកដា​ក់បើ​កប​រ​ប្រ​ក​ប​ដោ​យការទទួលខុសត្រូវ និងបង្កើតឆន្ទៈគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា ក្នុ​ង​ត្រី​មាសទី១ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើន​ឡើង​ចំ​នួ​​ន១០៦លើក ស្មើនឹង១៤% (៨៦៩/៧៦៣លើក) ចំនួនអ្នកស្លាប់កើន ៦០នាក់ ស្មើនឹង ១៤​% (៤៩៣/៤៣៣នាក់) និងចំនួនអ្នករបួសកើន១៤៩នាក់ ស្មើនឹង ១៣% (១២​៦២/​១១​១៣​នា​ក់)។ ដោយឡែក យោងតាមរបាយការណ៍គ្រោះថ្នាក់​ចរាចរណ៍រប​ស់ស្ន​ងកា​រ​ដ្ឋាន​ន​គរ​បា​លខេ​ត្ត​បា​ត់​ដំបង បានបង្ហាញថានៅក្នុង ឆ្នាំ២០២១ កន្លងមកនេះខេត្តបាត់ដំបងមានគ្រោះថ្នា​ក់ច​រា​ច​រ​ណ៍​​ចំនួន ១២៧ករណី ចំនួនអ្នកស្លាប់ ៧៤នាក់ និងអ្នករបួស ២១៤នាក់ បើធៀបនឹ​ង​ឆ្នាំ២​០​២​០ ថយចុះ ៦២ករណី ក្នុងនោះចំនួនអ្នកស្លាប់ថយចុះ ១២នាក់ និងអ្នករបួសថយចុះ ១​០​៩​នា​ក់​។ ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមយូរអង្វែងជាក់ស្ដែង បើទោះ​ជាមា​នកា​រ​ថ​យ​ចុះ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក៏ដោយ ប៉ុន្តែគ្រោះ​ថ្នាក់​នេះ​មាន​និន្នា​ការ​កើន​ឡើ​ងប​ន្ទា​ប់​ពី​ស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានធូរស្រាលនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ និងក្នុងត្រីមាសទី១ ឆ្នាំ​២០២២ ដែលបានបណ្ដាលឱ្យចំនួនអ្នកស្លាប់ និងអ្នករបួសមានអត្រាខ្ពស់ លើ​ស​គ្រោះថ្នា​ក់​ស​ង្គ​មនានាជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួនលើ ៥នាក់ និងរបួសចំនួន ១៤នាក់។ មូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ គឺការបើកបរលើសល្បឿនកំណត់ ការមិ​នគោ​រ​ព​សិ​ទ្ធិ​អា​ទិ​ភាព ការមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែង ការមិនប្រកាន់ស្ដាំ ការបើកប​រក្រោ​មឥ​ទ្ធិ​ពល​គ្រឿ​ង​ស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ដែលសុ​ទ្ធសឹង​បង្ក​ឡើ​ងដោយកត្តាអ្នកបើកបរ យានយន្តមួយចំនួនមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខ្វះ​កា​រ​ប្រុ​ងប្រយ័ត្ន ឬខ្វះការយោគយល់អធ្យាស្រ័យ។ ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១៣នេះ គឺជាការ​ផ្ញើសា​រណែ​នាំរ​ប​ស់​រា​ជ​រ​ដ្ឋាភិបាលកម្ពុជាជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យចងចាំថា ​មាន​តែការខិតខំយក​អ​ស់​ស្មា​រតីចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុ​ងប្រយ័ត្នគ្រប់​ពេលធ្វើ​ដំណើ​រ​តា​ម​ដងផ្លូវ មានសីលធម៌យោគយល់អធ្យាស្រ័យ ចេះស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ទើ​ប​ជៀ​សផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលនូវសេចក្តីសុខសុវត្ថិភាពជានិច្ចនិរន្តរ៍។ សូមជម្រាបជូនថា ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ផ្ដួចផ្ដើ​ម​ឡើ​ងដោយអង្គការសហប្រជាជាតិដែលបានកំណត់យកខែឧសភារៀងរាល់ឆ្នាំ ប្រារព្ធ​ឡើង​នៅ​តា​មប្រទេសនានាទូទាំងសកលលោក ដើម្បីជាការក្រើ​នរំលឹកដ​ល់ប្រ​ជាព​លរ​ដ្ឋនៅ​ទូ​ទាំ​ង​ពិ​ភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជាផងដែរ ឱ្យ​យ​ក​ចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិ ភាពចរាចរណ៍។ ឆ្នាំនេះគឺជាឆ្នាំទី១៣ ដែលកម្ពុជា​រួម​ជា​មួ​យប្រទេសនានាបានប្រារព្ធពិធីដ៏មានសារៈសំខាន់នេះ ក្រោមការលើកទឹកចិត្ត និងឧបត្ថម្ភ​គាំ​ទ្រ​​របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញសេចក្តីសម្រេចជាផ្លូវការ។ ដោយរាជរដ្ឋាភិបាលពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាតែងតែកើតមានយ៉ា​ងច្រើននៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ ជាពិសេសបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ ទើប​រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាផ្លូវការ និងជំរុញលើកទឹកចិត្តឱ្យ គ.ស.ច.គ. យក​កា​ល​បរិច្ឆេទពីថ្ងៃទី៧ ដល់ ថ្ងៃទី១៤ ខែ មេសា ជារៀងរាល់ឆ្នាំក្នុងការប្រារព្ធទិវាសប្តាហ៍ជា​តិសុ​វ​ត្ថិ​ភាពចរាចរណ៍ផ្លូវគោក ដើម្បីក្រើនរំលឹក បញ្ញាក់ អារ​ម្មណ៍ប្រជាពល​រដ្ឋឱ្យយក​ចិត្តទុក​ដាក់​គោ​រពច្បាប់ និងមានសីលធម៌យោគយល់អធ្យាស្រ័យនៅគ្រប់ពេលធ្វើដំណើរលើដងផ្លូវ នាំម​ក​នូវសុវត្ថិភាព រីករាយជួបជុំគ្រួសារក្នុងសង្គមជាតិកម្ពុជា ដែលមានសុខ សន្តិភាពពេញលេញ មា​នការអភិវឌ្ឍលើគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ច ជាពិសេសផ្លូវស្ពា​នតភ្ជាប់​ទៅគ្រ​ប់​តំ​ប​ន់​នៅ​ក្នុងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាង។ សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា​ប្រ​ធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បាន​អញ្ជើ​ញទ​ទួល​មួ​ក​សុ​វ​ត្ថិ​ភា​ពី​ម្ចា​​ស់ជំនួយក្រុមហ៊ុន Tri Petch ISUZU Sales Cambodia Co,Ltd.ផងដែរ។ នាឱកា​ស​នោះ​ ស​ម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បំពាក់មួកសុវ​ត្ថិភា​ព​ជា​និ​មិត្ត​រូ​​ប​តំណាងចំនួន១០រូប និងថតរូបអនុស្សាវរីយ៍ផងដែរ៕
សម្ដេចក្រឡាហោម ស ខេង ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ
ព័ត៌មានក្រសួងសាធារណការ និងដឹកជញ្ជូន
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - នៅពេលគេរំឭកពីឈ្មោះខេត្តមណ្ឌលគិរី គេប្រាកដជានឹកស្រមៃពីទិដ្ឋភាពនៃតំបន់ប្រជុំភ្នំ ដែលមានចំនួនរហូតដល់រាប់ពាន់រាប់ម៉ឺនភ្នំ និងព្រៃព្រឹក្សាដ៏ស្តុកស្តម្ភលាតសន្ធឹងពេញទូទាំងខេត្ត។
:::ដឹងទេថា លេខពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ SIVHOUR9 មានតម្លៃប៉ុន្មាន? (មើលតម្លៃ៖ https://vehicle.mpwt.gov.kh )
[Fresh News] - មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក ជាដាច់ខាត! ស្លាប់៦នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៥ ខែតុលាម្សិលមិញ
ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ បាន និងកំពុងប្រែក្លាយក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជូនចំពោះ លោកជំទាវ គាត កុលណី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ឆាន់ សាផាន ទីប្រឹក្សា រាជរដ្ឋាភិបាល និងត្រូវជាស្វាមីរបស់ លោកជំទាវ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣៦នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90