ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Phnom Penh Post] - ២ ខែ អគ្គនាយកដ្ឋានពន្ធដារទទួលបានប្រាក់ពន្ធពីយានយន្តចំនួន ៣ ៨៩៣,៣ លានរៀល
2022-04-07
ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ នៅក្នុងរយៈពេល ២ ខែគឺខែកុម្ភៈ និងខែមីនាឆ្នាំ ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដារបានធ្វើការត្រួតពិនិត្យយានយន្តបានចំនួន ៨ ៥២៩ គ្រឿង ទទួលបានប្រាក់ពន្ធចំនួន ៣ ៨៩៣,៣ លានរៀលនិងពិន័យបានយានយន្តចំនួន ៨ ១៣៨ គ្រឿង។ នេះបើតាមលោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក មាស សុខសេនសាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែមេសាថា រយៈពេល ២ ខែចាប់ពីខែកុម្ភៈដល់ខែមីនាមន្ត្រីពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ បានចុះត្រួតពិនិត្យយានយន្តជាង ៨ ០០០ គ្រឿង និងក៏បានធ្វើការអប់រំណែនាំក្រើនរំឭកពលរដ្ឋកុំឱ្យភ្លេចទៅបង់ពន្ធផងដែរ។ លោកថ្លែងថា៖ «ការត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ ២០២១ គិតចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ ត្រួតពិនិត្យយានយន្តបានចំនួន ៨ ៥២៩ គ្រឿង ប្រាក់ពន្ធចំនួន ៣ ៨៩៣,៣ លានរៀល និងពិន័យបានយានយន្តចំនួន ៨ ១៣៨ គ្រឿង ប្រាក់ពិន័យចំនួន ៣ ៦៦២,៥ លានរៀល»។ ជាមួយគ្នានេះ លោក ចាន់ ប៊ន អនុប្រធានសាខាពន្ធដារ ខេត្តតាកែវ ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែមេសាថា ក្នុងរយៈពេល ២ ខែ ចាប់ពីខែកុម្ភៈដល់ ខែមីនា កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយមន្ត្រីសាខាពន្ធដារខេត្តតាកែវ បានចុះអនុវត្តកិច្ចការងារត្រួតពិនិត្យលើការបង់ពន្ធ និងផាកពិន័យរថយន្តគ្រប់ប្រភេទលើមធ្យោបាយដឹកជញ្ជូនជាច្រើនគោលដៅក្នុងនោះជាលទ្ធផលមន្ត្រីពន្ធដារសាខាខេត្តតាកែវបានត្រួតពិនិត្យ និងផាកពិន័យរថយន្តចំនួនជាង ៤០០ គ្រឿង ដោយទទួលបានប្រាក់បង់ពន្ធជាង ១៦០ លានរៀល និងប្រាក់ពិន័យជាង ១៦០ លានរៀល។ លោកថ្លែងថា៖ «រថយន្តដែលត្រូវបានពិនិត្យ និងផាកពិន័យគឺរថយន្តគ្រប់ប្រភេទ ក្នុងនោះមានដូចជា រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ និងរថយន្តទេសចរណ៍ ៣ ប្រភេទហ្នឹង។ រថយន្តទេសចរណ៍ហ្នឹងបានន័យថា រថយន្តគ្រួសារ រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញគ្រប់ប្រភេទ»។ លោកបន្តថា ការចុះអនុវត្តការត្រួតពិនិត្យ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងផាកពិន័យនេះ ធ្វើឡើងជាច្រើនទីតាំងទាំងនៅតាមផ្លូវជាតិ និងតាមបណ្តាផ្លូវខេត្តនានាក្នុងខេត្តតាកែវ។ លោកបញ្ជាក់ថា៖ «ការចុះពិនិត្យនេះយើងធ្វើការប្តូរទីតាំងរហូត ហើយការប្តូរនេះ គឺជាគោលការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ចង់ឱ្យអ្នកមានរថយន្តដឹងថា ពេលដែលយើងបង់ពន្ធហើយគឺ ភ្នាក់ងារពន្ធដារតែងចុះត្រួតពិនិត្យ បើមិនចុះទេ ឆ្នាំក្រោយៗទៀតប្រហែលជាគ្មានអ្នកចូលបង់ទេ»។ លោក ប៉ែត ចក់ អនុប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុថ្លែងនៅថ្ងៃទី ៥ ខែមេសាថា ការចុះត្រួតពិនិត្យយានយន្តដែលមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ក្នុងខេត្តព្រះសីហនុរយៈពេល ២ ខែ ចាប់ពីខែកុម្ភៈ ដល់ ខែមីនា មន្ត្រីសាខាពន្ធដារខេត្តព្រះសីហនុបានពិនិត្យរថយន្តចំនួន ៦៣៨ គ្រឿង និងផាកពិន័យរថយន្តបានចំនួន ៣៦៤ គ្រឿងក្នុងនោះប្រាក់ពន្ធមានចំនួនជាង ៣៦៥ លានរៀល ប្រាក់ពិន័យចំនួនជាង ៣៥៧ លានរៀល។ លោកថ្លែងថា៖ «ចំនួនរថយន្ត ៦៣៨ គ្រឿងហ្នឹង បង់ពន្ធធម្មតា (និងពិន័យ) មាន ៤ គ្រឿង (មិនពិន័យ)។ អ៊ីចឹងយើងពិន័យបាន ៦៣៤ គ្រឿង ហើយប្រាក់ពន្ធប្រាក់ពិន័យទៅតាមហ្នឹង ហើយអាហ្នឹងគឺសរុប ២ ខែ គឺខែ ២ និងខែ ៣ ហើយបញ្ចប់ត្រឹមខែ ៣ ហ្នឹងហើយ»។ លោកបានបញ្ជាក់ថា រថយន្តចំនួន ៤ គ្រឿង ដែលមិនត្រូវបានពិន័យនោះ គឺដោយសារតែគេបានចេញបណ្ណសម្គាល់យានយន្តនៅក្នុងខែធ្នូ ឆ្នាំ ២០២១ ដែលករណីនេះ អគ្គនាយកដ្ឋានពន្ធដារ មិនតម្រូវឱ្យបង់ប្រាក់ពិន័យទេ គឺគ្រាន់តែបង់ប្រាក់ពន្ធធម្មតាឆ្នាំ ២០២១ តែប៉ុណ្ណោះ។ លោកឱ្យដឹងទៀតថា ទន្ទឹមនឹងការត្រួតពិនិត្យការបង់ពន្ធ មន្ត្រីសាខាពន្ធដារក៏បានធ្វើការក្រើនរំឭកផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋដែលមានកាតព្វកិច្ចបង់ពន្ធ កុំភ្លេចទៅបង់ពន្ធ។ អ្នកជាប់ពន្ធអាចធ្វើការបង់ពន្ធដោយផ្ទាល់ជាមួយសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣១ ខែវិច្ឆិកានៃឆ្នាំនីមួយៗ។ លោកឱ្យដឹងថាពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវបានលើកលែងចំពោះរថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់កិច្ចការការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់។ ក្រៅពីនេះ យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេសអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានាក៏មិនតម្រូវឱ្យបង់ពន្ធដែរ។ លោក ប៉ែត ចក់ បានបញ្ជាក់ថា មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទដែលខកខាន ឬមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់បណ្តាឆ្នាំកន្លងមកគឺត្រូវបង់ប្រាក់ពន្ធ និងប្រាក់ពិន័យឱ្យបានរួចរាល់នៅតាមឆ្នាំទាំងនោះជាមុនសិន ទើបអនុញ្ញាតឱ្យប្រកាសបង់ពន្ធសម្រាប់ឆ្នាំបច្ចុប្បន្ន។ ប្រាក់ដែលពិន័យនៃការខកខានគឺស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់៕
បង់ពន្ធយានជំនិះ
វិស័យដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានពន្ធដារ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90