• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Post] - ក្រសួង​សាធារណ​ការគ្រោង​សង់​អគារ​វិទ្យាស្ថាន​តេជោ​សែន​ ១​ ទៀត​អាច​ផ្ទុក​​និស្សិត​បាន​ប្រមាណ​ ៣ ៥០០​ នាក់

2022-02-08 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​សាងសង់​អគារ​នៃ​វិទ្យាស្ថាន​តេជោ​សែន ១ ​ទៀត​ដែលមាន​កម្ពស់ ៩ ​ជាន់ អាច​ផ្ទុក​និស្សិត​បាន​ប្រមាណ ៣ ៥០០ ​នាក់ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ឱ្យក្លាយ​ទៅជា​យុវជន​ដែលមាន​សមត្ថភាព​ខ្ពស់​លើ​វិស័យ​សាធារណ​ការ​ស្រប​ពេលដែល​ជំនាញ​នេះ​មាន​តម្រូវការ​ខ្ពស់​។ ក្នុង​កម្មវិធី​តម្រង់ទិស​ជំនាញ​សិក្សា​របស់​វិទ្យាស្ថាន​តេជោសែន​សាធារណការ​នា​ថ្ងៃទី​ ៦ ​ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល ថ្លែងថា ប្រព័ន្ធ​ដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ការកសាង​ផ្លូវ ស្ពាន កំពង់ផែ មាន​តួនាទី​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេស និង​ទាក់ទាញ​វិនិយោគិន​បរទេស​ផងដែរ​។ លោក​មានប្រសាសន៍​បន្ត​ថា ដោយសារ​បច្ចុប្បន្ន​កម្ពុជា​នៅ​ខ្វះ​ធនធានមនុស្ស​ទៅលើ​វិស័យនេះ ដូច្នេះ​បានជា​ថ្នាក់ដឹកនាំ​ក្រសួង​ផ្តួចផ្តើម​បង្កើតឱ្យមាន​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​ដែលជា​វិទ្យាស្ថាន​តែមួយគត់​នៅ​កម្ពុជា​ផ្តល់​ចំណេះវិជ្ជា មុខងារ​ទាក់ទង​វិស័យ​សាធារណការ និង​ត្រៀម​បង្កើត​អគារ​ថ្មី ១ ​ទៀតផង​ដែរ​។ លោក​ថា​៖ «​ខ្ញុំ​សូមជម្រាបថា ទើប​បង្កើត​វិទ្យាស្ថាន​តេជោ​សែន​បាន​ ១ ​ឆ្នាំមាន​កូនសិស្ស ១៩១ ​នាក់ និង​ជ្រើសរើស ២០០ ​នាក់​ទៀត យើងខ្ញុំ​កំពុង​គិត​ជា​ជំហាន​ថា វិទ្យាស្ថាន​នេះ​ឆ្នាំក្រោយ​នឹង​ពេញ អត់​មាន​កន្លែង​រៀន​ទៀត​ទេ ដូច្នេះ​យើង​បាន​គូស​ប្លង់​ហើយ​រៀបចំ​រក​ថវិកា ដើម្បី​សាងសង់​អគារ​ខ្ពស់​ ១​ ទៀត អាចដាក់​កូនសិស្ស​បាន​ ៣ ៥០០​ នាក់​»​។ លោក​គូសបញ្ជាក់ថា គោលដៅ​បង្កើត និង​ពង្រីក​វិទ្យាស្ថាន​នេះ​ដើម្បី​បណ្តុះបណ្តាល​សិស្ស និស្សិត ឱ្យ​បន្តវេន​ក្នុង​ការកសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​គុណភាព​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់ឃើញ​ខ្មែរ​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ ឆ្លងទន្លេ​បាសាក់ ទន្លេសាប ធ្វើ​ស្ពាន​ក្រោម​ដី និង​ផ្លូវ​ក្រោម​សមុទ្រ​ដោយ​ខ្លួនឯង​ ព្រោះ​បច្ចុប្បន្ន​យើង​ពឹងពាក់​ក្រុមហ៊ុន​បរទេស​ទាំងអស់ ដោយសារ​យើង​មិនទាន់មាន​ធនធាន​នៅឡើយ​»​។ លោក​បន្តថា នៅពេល​មាន​អគារ​ថ្មី​ធំ​ទូលាយ​ហើយ​នោះ អគារ​ចាស់​នឹង​រៀបចំ​ឱ្យក្លាយ​ទៅជា​កន្លែង​ស្នាក់នៅ​របស់​និស្សិត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​និស្សិត​ដែល​មកពី​តាម​បណ្តា​ខេត្ត​នានា​ដែល​ខ្វះ​កន្លែង​ស្នាក់នៅ​។ បើតាម​លោក​រដ្ឋមន្ត្រី អ្នក​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​តេជោ​សែន ត្រូវ​បានផ្តល់​អាទិភាព​ពិន្ទុ​ ១៥ ​ភាគរយ​មុនពេល​ប្រឡង​ចូល​ក្របខ័ណ្ឌ​រដ្ឋ​នៅ​ក្រសួង​នេះ​។ នាយក​វិទ្យាស្ថាន​តេជោសែន​សាធារណការ និង​ដឹកជញ្ជូន លោក ​ហឿន សំនៀង ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារ​ឃើញ​ការរីកចម្រើន និង​ជាពិសេស​តម្រូវការ​យ៉ាងធំ​នៃ​ជំនាញ​សាធារណការ និង​ដឹកជញ្ជូន​នៅ​វិទ្យាស្ថាន​តេជោ​សែន​ទទួល​បាន​ជោគជ័យ​នៅ​ជំនាន់​ទី​ ១ ​និង​ទី​២ ទើប​ក្រសួង​ត្រៀម​ពង្រីក​អគារ​ថ្មី​បន្ថែម​។ លោក​បន្តថា បច្ចុប្បន្ន​វិទ្យាស្ថាន​នេះ​អាច​ផ្ទុក​និស្សិត​បាន​ត្រឹម ៥០០​ ទៅ ៧០០ ​នាក់ ខណៈ​និស្សិត​នឹង​បន្ត​កើនឡើង​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​។ លោក​ថា​៖ «​ឥឡូវនេះ​គ្រាន់តែ​និស្សិត​កម្រិត​បរិញ្ញាបត្រ និង​វិស្វករ​ក្នុង​ ១​ ឆ្នាំ ២០០​ នាក់ ហើយ​បើ​ ៣ ​ឆ្នាំ​ ៦០០​ នាក់​ហើយ​នៅមាន​អ្នកជំនាញ​មធ្យម​បច្ចេកទេស​ជាន់ខ្ពស់ និង​បណ្តុះបណ្តាល​អ្នកជំនាញ​កម្មករ បើក​ឡានធំ ជួសជុល ថែទាំ​ទៀត អ៊ីចឹង​ធ្វើឱ្យ​ទីធ្លា​សាលា​នេះ មិនអាច​ទ្រទ្រង់​ចំនួន​និស្សិត​ដែល​ត្រូវការ​បណ្តុះបណ្តាល​ឆ្នាំ ​២០២២-២០២៣ បានទេ​»​។ លោក​បន្តទៀតថា ប៉ុន្តែ​នៅពេល​អគារ​ថ្មី​ធ្វើ​រួច វិទ្យាស្ថាន​តេជោសែន​អាច​ផ្ទុក​និស្សិត​បាន​ប្រមាណ ៣ ៥០០ ​នាក់​ហើយ​អាច​ទទួល​និស្សិត​បាន​ចន្លោះ​ពី ៥០០ ​ទៅ​ ១​ ពាន់​នាក់ ក្នុង​ ១​ ឆ្នាំ​។ លោក​ សំនៀង ឱ្យដឹងថា ក្រុមការងារ​បច្ចេកទេស​កំពុង​ឌីហ្សាញ​ប្លង់ ដើម្បី​ពង្រីក​អគារ​វិទ្យាស្ថាន​តេជោ​ថ្មី​ ខណៈ​តាម​គម្រោង​នឹងត្រូវ​សាងសង់​ឱ្យ​រួច​នៅត្រឹម​ឆ្នាំ ២០២៣​។ លោក​បន្តថា អគារ​នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ពី ​៧ ទៅ ៨ ​លាន​ដុល្លារ សម្រាប់​តួ​អគារ​ទាំងមូល ដោយ​មិន​រាប់បញ្ចូល​ការចំណាយ​លើ​ការបំពាក់​សម្ភារ​ទំនើបៗ​ដោយ​សាងសង់​លើ​ទំហំ ​២ ​ម៉ឺន​ម៉ែត្រការ៉េ​មាន​កម្ពស់ ៩ ​ជាន់​។ លោក​បន្តថា នៅពេល​មាន​អគារ​ថ្មី វិទ្យាស្ថាន​នឹង​ពង្រីក​មុខជំនាញ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ និង​ការរីកចម្រើន​ក្នុងស្រុក​។ លោក​​ថា​៖ «​យើង​នឹង​បន្ថែម​ជំនាញ​ឱ្យបាន​ទូលំទូលាយ​ដោយ​បច្ចុប្បន្ន​មាន ៦ ​ជំនាញ ក្នុង​សំណង់​សាធារណការ មាន​ជំនាញ​ផ្លូវ ស្ពាន សំណង់​កំពង់ផែ ផ្លូវដែក និង​ផ្លូវ​ល្បឿន​លឿន ជំនាញ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ សេដ្ឋកិច្ច​ដឹកជញ្ជូន​ផ្លូវគោក ភ័ស្តុភារកម្ម និង​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ឯកទេសនាវាចរណ៍ មាន​ ២​ ជំនាញ គឺ​បើកបរ​នាវា និង​ម៉ាស៊ីន​នាវា​»​។ លោក​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន វិទ្យាស្ថាន​តេជោសែន ក៏បានផ្តល់​អាហារូបករណ៍ ​២ ​ប្រភេទ ដោយ​ប្រភេទ​ទី​ ១ ផ្តល់​អាហារូបករណ៍​ ១០០ ​ភាគរយ រយៈពេល ៤ ​ឆ្នាំ ដល់​និស្សិត​ទាំង ​២​ ភេទ​ចំនួន ៥០​ នាក់ ដែល​ប្រឡង​ជាប់​លទ្ធផល​ខ្ពស់​ជាងគេ​ពី​លេខ​ ១​ ដល់​លេខ​ ៥០​។ ទី​ ២ ផ្តល់​អាហារូបករណ៍ ៥០ ​ភាគរយ​រយៈពេល ៤ ​ឆ្នាំ សម្រាប់​និស្សិត​នារី​ដែល​ប្រឡង​ជាប់​ចាប់ពី​លេខ ​៥១ ដល់​លេខ ២០០ ដើម្បី​លើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​។ លោក​ តាន់ មុនី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន​ម៉ុងឫទ្ធីគ្រុប និង​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ថ្លែងថា កម្ពុជា​គឺជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ដឹកជញ្ជូន និង​តម្រូវការ​ធនធានមនុស្ស​ក្នុងស្រុក គឺជា​រឿង​ចាំបាច់​៕
កម្មវិធីតម្រង់ទិសជំនាញសិក្សា និងការងារ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!
[PNN] - ខេត្តកោះកុង ៖ ផ្លូវមួយចំនួនត្រូវបានជន់លិចមិនអាចធ្វើដំណើរបាន ដោយសារតែចំនួនទឹកភ្លៀងខ្លាំង ស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ នៅក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ
[ក្រសួងព័ត៌មាន] - គម្រោងរេដបូកធ្វើផ្លូវក្រាលក្រួសក្រហមចំនួន៣នៅស្រុក ថ្មបាំង ខេត្ត កោះកុងជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំ ជីផាត កាន់តែប្រែប្រួលមុខមាត់ថ្មី
[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ
[Nokor Wat News] - មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ដោយសារអ្នកបើកបរល្មើសល្បឿន និងពិសាគ្រឿងស្រវឹង

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90