ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Phnom Penh Reporter] - រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន ចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំលើកទី២០
2021-11-13
ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Reporter
ភ្នំពេញ៖ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន លើកទី២០ (20th ATM+China) ដែលបានប្រារព្ធឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយសហប្រធាន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និង លោក ZHAO Chongjiu អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណៈរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនាំមុខដោយកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន លើកទី២០ (20th STOM+China) ដែលបានធ្វើឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ដោយសារឆ្នាំនេះជាខួបលើកទី២០ នៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន រដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពឥតឈប់ឈរនៃយុទ្ធសាស្ត្រភាពជាដៃគូលើគម្រោងដឹកជញ្ជូន និងមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងដ៏រឹងមាំ និងផលិតភាពបន្ថែមទៀត នាពេលអនាគត។ កិច្ចប្រជុំ បានអះអាងសារជាថ្មីអំពីសារៈសំខាន់ នៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ចិន (AC-ATA) និងពិធីសារទី ១, ២ និង ៣ ដែលបានបង្ហាញនូវសេចក្តីប្រាថ្នារួមគ្នា ក្នុងការលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ាន និងចិន។ រដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ឧត្តមមន្ត្រី និងក្រុមការងារពាក់ព័ន្ធឱ្យពិនិត្យមើលលទ្ធភាពនៃការបន្តធ្វើសេរីភាវូបនីយកម្ម នៃរបបសេវាកម្មផ្លូវអាកាសរវាង និងក្រៅរង្វង់អាស៊ាន និងចិន ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ប្រជាជនអាស៊ាន និងចិន។ កិច្ចប្រជុំ មានសេចក្តីសោមនស្សរីករាយក្នុងការកត់សម្គាល់ពីវឌ្ឍនភាពនៃគម្រោង និងសកម្មភាពដឹកជញ្ជូនតាមសមុទ្រ រួមទាំងសកម្មភាពដូចខាងក្រោម ដែលបានអនុវត្តក្នុងឆ្នាំ២០២១៖ ក៖ វគ្គបណ្តុះបណ្តាលវេទិកាអាស៊ានថ្នាក់តំបន់លើកទី២ (ASEAN Regional Forum) ស្តីពីការកសាងសមត្ថភាពសុវត្ថិភាពសាឡាងចម្លង ខ៖ វគ្គបណ្តុះបណ្តាលអាស៊ាន-ចិន ស្ដីពីការពង្រឹងសមត្ថភាពមន្ត្រីជំនាញសេវាកម្មនាំផ្លូវនាវា (Vessel Traffic Service) គ៖ កម្មវិធីបណ្តុះបណ្តាលការគ្រប់គ្រងសុវត្ថិភាពនាវា (Liquefy Natural Gas) ចិន-អាស៊ាន។ កិច្ចប្រជុំ បានទន្ទឹងរង់ចាំការអនុវត្តសកម្មភាពដឹកជញ្ជូនតាមសមុទ្រ ដែលនឹងត្រូវប្រព្រឹត្តទៅនៅឆ្នាំ២០២២ រួមទាំងសិក្ខាសាលា ស្តីពីសេវាកម្មនិងការគ្រប់គ្រងនាវាសមុទ្រឆ្លាតវៃ ការរៀបចំវគ្គបណ្តុះបណ្តាលវេទិកាតំបន់អាស៊ាន(ARF) លើកទី២ ស្តីពីការកសាងសមត្ថភាពសុវត្ថិភាពស្រឡាងចម្លង និងកិច្ចសហប្រតិបត្តិការលើវិញ្ញាបនបត្រនាវាអេឡិចត្រូនិក។ កិច្ចប្រជុំ បានអនុម័តជាគោលការណ៍កម្មវិធីសកម្មភាពឆ្នាំ២០២១-២០២៥ នៃផែនការយុទ្ធសាស្រ្តដែលបានកែសម្រួល សម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន ដែលរួមមានគម្រោង និងសកម្មភាពដែលអាចធ្វើទៅបាន ដែលមានផលប្រយោជន៍រួម និងស្របតាមគោលដៅ និងសកម្មភាពរបស់អាស៊ាន ដែលមាននៅក្នុងផែនការយុទ្ធសាស្រ្តដឹកជញ្ជូនទីក្រុងគូឡាឡាំពួឆ្នាំ២០១៦-២០២៥ ក៏ដូចជាចក្ខុវិស័យរបស់ប្រទេសចិនចំពោះ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ»។ រដ្ឋមន្ត្រី បានទន្ទឹងរង់ចាំការអនុវត្តប្រកបដោយជោគជ័យនូវគម្រោងសហប្រតិបត្តិការអាស៊ាន-ចិនសំខាន់ៗ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវសមុទ្រ សម្របសម្រួលការដឹកជញ្ជូន និងការកសាងសម្ថភាព។ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន លើកទី២១ (21st ATM+China) គ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូណេស៉ី ក្នុងឆ្នាំ២០២២៕
សេចក្ដីប្រកាសព័ត៌មាន
ប្រជុំដឹកជញ្ជូនអាស៊ាន
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90