• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

លោកជំទាវរដ្ឋលេខាធិការ កុយ សុដានី ប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត អញ្ជើញជាអធិបតីក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ "ការស្វែងយល់ពីផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត"

2021-09-30 ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ "ការស្វែងយល់ពីផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត" ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ឯកឧត្តម ស៊ុយ សារិទ្ធិ អភិបាលរងសាលារាធានីភ្នំពេញ និងសមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការចុះបញ្ជីលេខពិសេស លេខពិសេសផ្ទាល់ខ្លួន មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។ ថ្លែងក្នុងកិច្ចចាប់ផ្តើមនៃកម្មវិធី លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់សារសំខាន់នៃកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការបង្រួបបង្រួមជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដែលបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ និងបានផ្តល់ឱកាសឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការស្វែងរកវិធីធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងកំពង់ផែ មានការតភ្ជាប់ប្រទាក់ក្រឡាគ្នា ដើម្បីផ្ដល់ជូនជាសេវាដល់បងប្អូនប្រជាពលរដ្ឋប្រកបដោយភាពងាយស្រួល។ ជាមួយគ្នានេះផងដែរ ក្រសួងក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបម្រើសេវាជូនបងប្អូនប្រជាពល រដ្ឋឱ្យមានភាពរលូន និងប្រសិទ្ធភាពខ្ពស់ តាមរយៈការរៀបចំកំណែទម្រង់ជាបន្តបន្ទាប់លើផ្លាកលេខរថយន្តឱ្យមានភាពល្អប្រសើរឡើង និងជាជម្រើសបន្ថែមថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ យោងតាមអនុ សាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា៖ ធ្វើឱ្យលឿន ធ្វើឱ្យមានប្រសិទ្ធភាព។ បន្ថែមពីលើនេះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនផងដែរថា៖ ការបំពាក់ផ្លាកលេខរថយន្ត កន្លងមកក្រសួងសង្កេតឃើញថា៖ មានការរៀបចំជាប្រភេទលេខដែលចុះតាមលេខរៀងតំាងពីសម័យ សង្គមរាស្រ្តនិយម ប៉ុន្តែតាមការអភិវឌ្ឍសង្គម និងដោយមើលនូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅឆ្នំា២០១៧ ក្រសួងបានរៀបចំឱ្យមានការលក់លេខពិសេស ដែលអនុញ្ញាតឱ្យមានការផ្លោះស៊េរីលេខ ចុះបញ្ជី ព្រមទំាងការជ្រើសរើសលេខល្អ លេខសំណាង ហើយក្រោយមកនៅឆ្នាំ២០២០ ក្រសួងបាន រៀបចំឱ្យមានការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនបន្ថែមទៀត ដែលជាគំនិតច្នៃប្រឌិតមួយថ្មី និងជាការ ផ្តល់ជម្រើសដល់អ្នកប្រើប្រាស់បន្ថែមទៀត បច្ចុប្បន្នប្រជាពលរដ្ឋមានសិទ្ធិអាចជ្រើសលេខចុះបញ្ជី ពិសេសផ្ទាល់ខ្លួនណាមួយដែលខ្លួនពេញចិត្តសម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួនបាន។ លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមទៀតថា៖ លេខចុះបញ្ជីនេះអាចដាក់ជាឈ្មោះរបស់ខ្លួន ឬអាចជាបង្គុំមានជាលេខ ឬ/និងអក្សរឡាតាំង តែមិនឱ្យលើសពី៨ខ្ទង់ និងមិនអនុញ្ញាតចំពោះការបង្គុំលេខចុះបញ្ជីណាដែលមានអត្ថន័យ ឬសូរស័ព្ទដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬឈ្មោះទីកន្លែង ប្រវត្តិសាស្រ្តឡើយ។ ការរៀបចំនេះក៏បានអនុញ្ញាតឱ្យម្ចាស់កម្មសិទ្ធិលេខចុះបញ្ជីមានសិទ្ធិរក្សាទុកលេខ ចុះបញ្ជីរបស់ខ្លួនសម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួន ដែលមិនទាន់ចុះបញ្ជីមួយផ្សេងទៀតបាន ហើយយន្តការនេះជាចំណែកមួយនៃការបង្កើន និងប្រមូលចំណូលថវិការជូនរដ្ឋផងដែរ។ សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការចុះបញ្ជីលេខ ពិសេស លេខពិសេសផ្ទាល់ខ្លួន ចាប់តំាងពីការបង្កើតឱ្យមានកម្មវិធីលក់ផ្លាកលេខពិសេស និងពិសេស ផ្ទាល់ខ្លួន រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ផ្លាកលេខពិសេសលក់បានចំនួន១៧៩.០៣៤ ផ្លាក ទទួលបានចំណូលថវិកា ១៨៦.៣១២.៦៣០.៨០០ រៀល ស្មើនឹង៤៦.៥៧៨.១៥៨ ដុល្លារ ផ្លាកលេខពិសេសផ្ទាល់ខ្លួនលក់បានចំនួន ៧៥៧៨ ផ្លាក ទទួលបានចំណូលថវិកា ៥៩.៩១២.៦០២.៧០០ រៀល ស្មើនឹង១៤.៩៧៨.១៥១ ដុល្លារ ចំណូលពីការលក់លេខចុះបញ្ជី៩ខែ ឆ្នាំ២០២១ បានចំនួនជាង៤៩ពាន់លានរៀល ធៀបនឹង៩ខែឆ្នាំ២០២០ បានចំនួន៥២ពាន់លានរៀល ថយចុះចំនួន៤,២៨%។ ថវិកាដែលបានមកពីការលក់ មួយចំណែកចូលរួមការងារសប្បុរសធម៌ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ថវិកាជាតិ និងលើកទឹកចិត្តមន្រ្តីរាជការ។ នីតិវិធីនៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជានីតិវិធីនៃការចុះបញ្ជីលេខធម្មតាគឺ រថយន្តមួយអាច ចុះបញ្ជីជាមួយនឹងលេខចុះបញ្ជីបានតែមួយគត់ និងអាចប្រើប្រាស់បានរហូត។ ទាំងលេខចុះបញ្ជីពិសេស និងពិសេសផ្ទាល់ខ្លួន ម្ចាស់កម្មសិទ្ធិនៅពេលលក់រថយន្តទៅអ្នកផ្សេងអាចស្នើសុំរក្សាទុកលេខចុះបញ្ជី របស់ខ្លួនសម្រាប់ទុកចុះបញ្ជីលើរថយន្តថ្មីមួយទៀតដែលមិនទាន់ចុះបញ្ជីរបស់ខ្លួនបាន ឬអាចលក់ទំាង រថយន្តនិងផ្លាកលេខទៅជាមួយគ្នាក៏បាន។ គួរកត់សម្គាល់ផងដែរថា៖ ការដាក់ឱ្យដំណើរការការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដ ក្នុងគោលបំណងផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសផ្លាកលេខ ដែលមាន លក្ខណៈពិសេស អាចកម្ម៉ង់តាមការពេញចិត្ត ព្រមទាំងជួយសម្រួលដល់នីតិវិធី នៃការប្រមូលពន្ធថែម ទៀតផង។ ម្យ៉ាងវិញទៀត នេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្តដោយងាយស្រួល តាមរយៈប្រព័ន្ធស្វ័យ ប្រវត្តិកម្មនៃយុគសម័យបច្ចេកវិទ្យា។ លក្ខណៈសម្បត្តិរបស់ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺត្រូវបានបោះពុម្ពដោយមានអក្សរ “កម្ពុជា” នៅផ្នែក ខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល ព្រមទាំងមានQR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាន នៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ។ ចាប់ពីថ្ងៃបើកឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដ ប្រជាពល រដ្ឋកម្ពុជាទាំងអស់អាចធ្វើការជ្រើសរើសផ្លាកលេខរថយន្ត ដែលខ្លួនស្រឡាញ់ តាមរយៈការដាក់ពាក្យស្នើ សុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត ដែលមានអាសយដ្ឋាន vehicle.mpwt.gov.kh ដោយគ្រាន់តែប្រើប្រាស់គណនី ដែលខ្លួនមាន ឬតម្កល់ប្រាក់ជាមួយនឹងដៃគូគ្រឹះ ស្ថានហិរញ្ញវត្ថុ ដែលបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបង្កលក្ខណៈងាយ ស្រួល តម្លាភាព ទំនុកចិត្ត លឿនរហ័ស និងសុវត្ថិភាពខ្ពស់៕
កម្មវិធី MPWT LIVE SHOW ផ្លាកលេខពិសេសផ្ទាល់ខ្លួន គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយ

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ញត្តិគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្នើសុំការគាំទ្រពី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។
[DAP] - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ប្រកាសឲ្យផ្អាកធ្វើចរាចរណ៍ភូមិសាស្ត្រស្រុកស្វាយលើ
[Fresh News] - ក្រសួងសាធារណការ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម ដាំដើមជើងគោ អមសងខាងផ្លូវជាតិលេខ៧ ក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ
[BTV] - ផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវខេត្ត ៦២-៣ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ជាបណ្តោះអាសន្ន
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួង អញ្ជើញទស្សនកិច្ចក្រុមហ៊ុន LESSO Company
កិច្ចប្រជុំពិនិត្យលទ្ធភាពបម្រុងទីតាំងសម្រាប់ដំឡើងប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
វិថីតេជោសន្តិភាពឆ្នេរអង្កោល បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90