ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និមន្ត និងអញ្ជើញសំណេះសំណាល ជាមួយសាស្ត្រាចារ្យ និងនិស្សិត ជំនាន់ទី១នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ
2021-08-31
ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និមន្ត និងអញ្ជើញសំណេះសំណាល ជាមួយសាស្ត្រាចារ្យ និងនិស្សិត ជំនាន់ទី១នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ ថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅ ទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងនិសិត្សជំនាន់ទី១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ ដោយមាន ការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយពីសាស្ត្រចារ្យ និងនិស្សិត ជំនាន់ទី១នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនសរុបប្រមាណ៣០០នាក់។ កម្មវិធីនេះមានការនិមន្តចូលរួមជាវាគ្មិនកិត្តិយសពីព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិ អង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា ជារាជាគណៈថ្នាក់កិត្តិយសគង់នៅវត្តកំផែង ខេត្តបាត់ដំបង និងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា៖ វិទ្យាស្ថានមានបេសកកម្មផ្ដោតការបណ្ដុះបណ្ដាលទៅលើគុណ សម្បត្តិចំនួនបី ទី១. ជំនាញច្បាស់លាស់ ២.ចំណេះដឹងទូលំទូលាយ និងទី៣.សីលធម៌ និស្សិតទាំងអស់ ត្រូវតែមានការសិក្សាប្រកបដោយការយកចិត្តទុកដាក់ និងបំពេញភារកិច្ចរបស់ខ្លួនឱ្យក្លាយទៅជាអ្នក មានជំនាញពេញលេញ និងមានចក្ខុវិស័យវែងឆ្ងាយ និងបានបន្ថែមថា៖ វិទ្យាស្ថានមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបណ្ដុះបណ្ដាលកូនខ្មែរឱ្យមានជំនាញប្រកបដោយសក្កានុពុល និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ជាមួយគ្នានោះ ដើម្បីជាឱវាទទុកដល់សិស្សនិស្សិតយកទៅពិចារណា វាគ្មិនកិត្តិយលព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ បានគូសបញ្ជាក់ពីសារសំខាន់នៃធម៌ចំនួនបីប្រការ ដែលរួមមាន៖ សច្ចៈ ខន្តី និងកតញ្ញូ ព្រះអង្គបានបន្ថែមថា៖ យើងមិនអាចកសាងសង្គមមួយឱ្យរីកចម្រើនបានទេ បើមនុស្សក្នុងសង្គម នោះ គ្មានសច្ចធម៌ ពេញទៅដោយមនុស្សកុហកគ្នា បោកប្រាស់គ្នា បាត់បង់សំដីទៀងត្រង់ គ្មានខន្តីដែលជា អលង្ការបស់អ្នកប្រាជ្ញ ជាគ្រឿងលម្អរបស់អ្នកប្រាជ្ញ និងគ្មានកត្តញ្ញូទេនោះ។ បន្ថែមពីលើនេះ ព្រះអង្គបានលើកឡើងនូវកំណាព្យមួយឃ្លាថា៖ កើតជាអង្គ ពង្សជាមនុស្ស ប្រុសឬស្រី មានសម្តី ថ្វីគំនិត គិតគ្រប់ប្រាណ ត្រូវប្រឹងរៀន រៀនឱ្យចេះ ចេះចំណាន ទើបជាតិបាន ឋានខ្ពង់ខ្ពស់ យសថ្កុំថ្កើង។ កើតជាខ្មែរ សែពូជពង្ស វង្សអង្គរ ត្រូវសាទរ ទ្រលើកស្ទួយ ជួយជាតិខ្មែរ ឱ្យថ្កើងយស ខ្ពស់ជោគជ័យ ល្បីពូកែ ជាប់ហូរហែ ខ្មែរមានរិទ្ធ ពិតដូចដើម។ យើងមានកំណើត កើតជាខ្មែរ ជាតិខ្លាំងពូកែ ផ្នែកអាស៊ី ត្រូវខំធ្វើការ ខំសាមគ្គី បំពេញនាទី ពូជអង្គរ”។ ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យនិស្សិតជំនាន់ទី១ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ មានឆន្ទៈខ្ពស់ក្នុងការសិក្សាទើបអាចទទួលបានភាពជោគជ័យ បើមិនមិនដូច្នោះទេ មិនអាចរកការងារបានធ្វើឡើយ និងបានចែករំលែកបទពិសោធន៍នៃសិក្សារបស់ឯកឧត្តមកាលសិក្សានៅសហរដ្ឋអាមេរិក និងបទពិសោធន៍បម្រើក្នុងវិស័យឯកជននៅក្នុងក្រុមហ៊ុនធំមួយនៅ សហរដ្ឋអាមេរិកផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ និស្សិតត្រូវការពារមុខមាត់ និងតម្លៃរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ត្រូវមានមោទនភាពថា៖ យើងបានចូលរៀននៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាវិទ្យាស្ថានតែមួយគត់នៅកម្ពុជា ដែលបណ្ដុះបណ្ដាលសិស្សនិស្សិតឱ្យ ក្លាយជាវិស្វករ អាចកសាងផ្លូវ ស្ពានមានគុណភាពជូនប្រទេសជាតិមាតុភូមិយើង ដូនតាយើងបានសាង សង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀត ដោយគ្មានកុំព្យូទ័រ គ្រឿងចក្រទំនើប ដូចសព្វថ្ងៃនេះ ប៉ុន្តែលោកអាចធ្វើបានប្រកបដោយគុណភាព។ ឯកឧត្តមទេសរដ្ឋមន្ត្រី ចង់ឃើញកូនខ្មែរមានសមត្ថភាព បច្ចេកទេស និងចំណេះដឹងជំនាញអាចកសាង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងស្ពានក្រោមដីបាន និង បានជំរុញលើកទឹកចិត្តឱ្យសិស្សនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រឱ្យចេះ ដើម្បីយកចំណេះវិជ្ជាទៅជួយ កសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿងថែមទៀតដើម្បីមោទនភាពគ្រួសារ បងប្អូន មិត្តភ័ក្ត សាស្ត្រា ចារ្យ ថ្នាក់ដឹកនាំនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាថ្នាក់ដឹកនាំប្រទេសជាតិយើងផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ វិទ្យាស្ថានបានចុះអនុស្សា រណៈយោគយល់ជាមួយសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ក្រុមហ៊ុនឯកជននានា និងបន្តខិតខំប្រឹង ប្រែងទំនាក់ទំនងរកសាស្ត្រាល្អៗមកបង្រៀននិស្សិតយើងដោយផ្ទាល់ ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីបង្កើនចំណេះដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែនិស្សិតយើងត្រូវមានឆន្ទៈខ្លួនឯង ដាក់ចិត្តដាក់កាយ រៀនសូត្រឱ្យពូកែដើម្បីយកចំណេះដឹងទៅបម្រើប្រទេសជាតិមាតុភូមិ មិនមែនរៀនដើម្បីចប់នោះឡើយ។ ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់ដំបូន្មានល្អៗដល់សិស្សផងដែរថា៖ ក្នុងនាមជានិស្សិតក្រៅពីការខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវធ្វើខ្លួនជាមនុស្សល្អក្នុងសង្គម ត្រូវចូលរួមធ្វើយ៉ាងណាឱ្យប្រទេសជាតិ យើងមានការរីកចម្រើនដូចពាក្យស្លោកមួយឃ្លាថា៖ យើងមិនអាចរស់លើកោះដែលមានទ្រព្យសម្បត្តិស្តុក ស្តម្ភ ហ៊ុំព័ទ្ធដោយសមុទ្រក្រីក្របានទេ យើងមានតួនាទីភារកិច្ចជួយពង្រីកកោះដែលមានសម្បត្តិស្តុក ស្តម្ភនោះឱ្យធំ ហើយបង្រួញសមុទ្រក្រីក្រឱ្យនៅរួមតូចបំផុតដើម្បីប្រជាពលរដ្ឋយើង និងពាក្យស្លោកមួយ ចំនួន ទៀតថា៖ “បើអ្នកមិនដឹងថាទៅផ្លូវណា ផ្លូវណាក៏នាំអ្នកទៅទីនោះដែរ” “សំដីអត់ប្រយោជន៍នាំគ្រោះ ដល់ ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង” ដូច្នេះកុំនិយាយអ្វីអត់បានការនាំឱ្យខ្មែរឈ្លោះគ្នានាំឱ្យ គេមើល ងាយជនជាតិយើង និងត្រូវរួបរួមគ្នាកសាងប្រទេសជាតិយើងឱ្យបានរុងរឿង៕
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ពិធីសំណេះសំណាល
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90