• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Kampuchea Thmey] - ថវិកា​បាន​មក​ពី​ការ​លក់​លេខ​ពិសេស ត្រូវ​បាន​ផ្ដល់​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

2020-06-17 ទៅកាន់ទំព័រចុះផ្សាយក្នុង Kampuchea Thmey
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកថវិកា វិភាគទានសប្បុរសធម៌ដែលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា 5” ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ កាលពីថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។ នេះជាលើកទីពីរហើយ ដែលក្រសួងបានប្រគល់ថវិកាវិភាគទានសប្បុរសធម៌ ជូនមន្ទីរពេទ្យគន្ធបុប្ផា ថវិកាដែលបានប្រគល់ជូនលើកនេះមានទឹកប្រាក់ចំនួន ៨០០ ៤៨០ ០០០រៀល បានមកពីការដេញថ្លៃ លក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា 5” កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ។ យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យ ប្រគល់ថវិកានេះជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដោយដាក់បញ្ចូលទៅក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការពិនិត្យនិងការព្យាបាលជំងឺកុមារនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការលក់លេខពិសេសផ្ទាល់ខ្លួន ដែលត្រូវបានដាក់ឲ្យអនុវត្ត កន្លងទៅនេះជាប្រភពចំណូលថ្មីមួយទៀត ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតឲ្យមានការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។ ចំណូលពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា 5” ដែលទទួលបាន ទឹកប្រាក់ចំនួន៨០០ ៤៨០ ០០០រៀលគឺជាប្រវត្តិសាស្ត្រមួយដែលប្រភេទលេខពិសេសផ្ទាល់ខ្លួនមួយនេះ លក់បានក្នុងតម្លៃខ្ពស់គួរជាទីមោទនៈ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានធ្វើឱ្យសេវាសាធារណៈកាន់តែល្អប្រសើរសម្រាប់បងប្អូនប្រជាពលរដ្ឋ និងអាចបង្កើនប្រាក់ចំណូលជូនរដ្ឋផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាជិក សមាជិកាអន្តរក្រសួងដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួននាពេលកន្លងមក ដោយទទួល បាននូវលទ្ធផលល្អប្រសើរ និងបានស្នើឲ្យបន្តកិច្ចសហការល្អបន្តទៀត ដើម្បីឱ្យសេវានេះកាន់តែល្អ ប្រសើរឡើងថែមទៀត និងអាចរកចំណូលជូនរដ្ឋបានកាន់តែច្រើន។ សូមជម្រាបជូនថា៖ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹក ជញ្ជូនបានបើកឱ្យដំណើរការជាផ្លូវការ នៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមាន លក្ខណៈពិសេសអាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការនិងផ្តល់ជម្រើសសម្បូណ៌បែបជូន ប្រជាពលរដ្ឋ ហើយស្លាកលេខប្រភេទនេះបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនរដ្ឋ និងអាចអនុញ្ញាតឱ្យម្ចាស់រថយន្តរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្ត ថ្មីរបស់ខ្លួនក្រោយៗទៀត។​ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត​ និងលក់លេខពិសេស​ មានអាសយដ្ឋាន​ https://vehicle.mpwt.gov.kh​ ៕
ផ្លាកលេខពិសេសផ្ទាល់ខ្លួន គន្ធបុប្ផាកម្ពុជា

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សារលិខិតជូនពរ គោរពជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ពីឯកឧត្តម ប៉េង ពោធិ៍នា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សារលិខិតជូនពរ គោរពជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ពីឯកឧត្តម ប៉េង ពោធិ៍នា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សប្បុរសជននាំមកនូវអំណោយ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកកម្ពុជា តាមការអំពាវនាវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
សារលិខិតជូនពរ គោរពជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ពីឯកឧត្តម ប៉េង ពោធិ៍នា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សារលិខិតជូនពរ គោរពជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ពីឯកឧត្តម ប៉េង ពោធិ៍នា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព! ស្លាប់៦នាក់ និងរបួស១៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែធ្នូម្សិលមិញ
សារលិខិតជូនពរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ពីឯកឧត្តម ប៉េង ពោធិ៍នា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90