• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Post khmer] - Uber ប្រកាស​ដំណើរ​ការ​សេវា​រថយន្ត​តាក់ស៊ី

2017-09-29 Go to the website published Post khmer
ភ្នំពេញៈ Uber ដែល​ជា​សេវា​ហៅ​រថយន្ត​តាក់ស៊ី​ជិះ​ធំ​ជាង​គេ​របស់​ពិភពលោក បាន​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់​ពី​ការ​សាកល្បង​រយៈពេល ៣ ខែ ដោយ​មាន​ការ​សម្រប​សម្រួល​ដោយ​ផ្ទាល់​ជាមួយ​ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន ដើម្បី​បង្កើត​បទ​ប្បញ្ញត្តិ​ថ្មី​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រតិបត្តិការ​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​។ លោក Brooks Entwistle មន្ដ្រី​ពាណិជ្ជកម្ម​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ថា ការ​ដំណើរ​ការ​ជា​ផ្លួវ​ការ​នៅ​ទីក្រុង​ភ្នំពេញ​គឺជា​សមិទ្ធផល​ដ៏​ធំ​សម្រាប់​ក្រុមហ៊ុន​នេះ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ទី​៨​នៅ​ក្នុង​ផលបត្រ​ពិភពលោក​របស់​ខ្លួន ហើយ​បាន​លើក​ឡើង​ថា ការ​គាំទ្រ «​យ៉ាង​រហ័ស និង​ការ​គិត​ឆ្ពោះ​ទៅ​មុខ​»​របស់​រដ្ឋាភិបាល ដល់​បទ​ប្បញ្ញត្តិ​គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការចូល​របស់​ខ្លួន​នៅក្នុង​ទីផ្សារ​កម្ពុជា​។ លោក​ថ្លែង​ថា​៖ «​ការ​ដំណើរការ​នេះ​បង្ហាញ​ពី​សម្ទុះ​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍​របស់​យើង​។ ប៉ុន្តែ យើង​មិន​អាច​ធ្វើ​បាន​ដោយ​មិន​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​»​។ លោក​បន្ថែម​ថា ជាមួយ​ប្រតិបត្តិការ​ពេញ​លេញ​រួច​ហើយ​នោះ​លោក​សង្ឃឹម​ថា ក្រុមហ៊ុន Uber អាច​ទទួល​បាន​ជា​វិជ្ជមាន​ដោយ​សារ​ការ​ស្ទះ​ផ្លូវ​នៅ​ទីក្រុង ខណៈ​វា​បាន​ផ្ដល់​មធ្យោបាយ​ក្នុង​តម្លៃ​សមរម្យ​សម្រាប់​អ្នក​ជិះ និង​ការ​ផ្ដល់​ឲ្យ​អ្នក​បើកបរ​ពី​របៀប​រក​ប្រាក់​ចំណូល​បាន​កាន់​តែ​ច្រើន ទោះបី​ជា​ពួក​គេ​ទាំង​នោះ​ធ្វើ​ការ​ងារ​ពេញ​ម៉ោង​ឬ​ក្រៅ​ម៉ោង​ក៏​ដោយ​។ លោក​បន្ត​ថា​៖«​បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន Uber ប្រើប្រាស់​សម្រាប់​ការ​ហៅ​រថយន្ត​ជិះ​បាន​ផ្លាស់​ប្តូរ​ទីក្រុង​ជាច្រើន​លើ​ពិភពលោក ហើយ​ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ [​អនុញ្ញាត​ឲ្យ​ប្រជាជន​] ធ្វើ​ដំណើរ​កាន់​តែ​មាន​ប្រសិទ្ធភាព​»​។ លោក​បន្ថែម​ថា​៖ «​យើង​កំពុង​ផ្លាស់​ប្តូរ​របៀប​ដែល​ប្រជាជន​ធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​ជាច្រើន​»​។ ខណៈ លោក Entwistle មិន​បាន​និយាយ​ថា មាន​អ្នក​បើក​បរ​ប៉ុន្មាន​នាក់​ដែល​ក្រុមហ៊ុន​បាន​ជ្រើស​រើស​សម្រាប់​ក្រុមហ៊ុន​នេះ​ទេ តែ​ការ​ស្វែងរក​នៅ​លើ​កម្មវិធី​ទូរស័ព្ទ​ចល័ត​ជុំវិញ​តំបន់​កោះ​ពេជ្រ បាន​បង្ហាញ​អ្នក​បើកបរ​៨​នាក់​។ បទ​ប្បញ្ញត្តិ​ដ៏​សំខាន់​ដែល​ជួយ​គាំទ្រ​ដល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Uber គឺថា កម្មវិធី​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយ​អ្នក​បើកបរ​តាក់ស៊ី​ដែល​មាន​ស្រាប់ ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក ជា​ការ​បន្ថែម​លើ​សេវា​ដោយ​មិន​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​បុគ្គលិក និង​ថៅកែ​ទេ​។ លើស​ពី​នេះ MPWT បាន​ជំរុញ​នីតិវិធី​របស់​ខ្លួន​សម្រាប់​ការ​បញ្ជាក់​លើ​អ្នក​បើកបរ​ស្រប​ច្បាប់ ដែល​មាន​ប័ណ្ណ​បើកបរ​មាន​សុពលភាព ហើយ​បង្ហាញ​ថា ពួក​គេ​មាន​កំណត់​ត្រា​តាម​ដាន​សុវត្ថិភាព​ដោយ​មិន​មាន​សិក្ខាសាលា​បណ្ដុះ​បណ្ដាល​ដែល​ចំណាយ​ប្រាក់​ច្រើន និង​ប្រើប្រាស់​ពេល​វេលា​។ លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ការ​សហការ​រយៈពេល​៦​ខែ ជាមួយ​ក្រុមហ៊ុន Uber បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់ រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដ៏​ទំនើប​ប្រកប​ដោយ​សុវត្ថិភាព និង​ជឿ​ទុក​ចិត្ត​សម្រាប់​ប្រទេស​នេះ​»​។ លោក​ថ្លែង​ថា​៖ «​ការ​ដំណើរការ​សេវា Uber បង្ហាញ​ពី​របៀប​ដែល​រដ្ឋាភិបាល និង​ឧស្សាហកម្ម​អាច​ធ្វើ​ការងារ​ជាមួយ​គ្នា​ក្នុង​ការ​ទាញ​យក​អត្ថប្រយោជន៍​នៃ​បច្ចេកវិទ្យា​ថ្មី​»​។ លោក William Heidt ឯកអគ្គ​រដ្ឋទូត​អាមេរិក ដែល​ធ្វើ​ជា​អធិបតី​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​សរសើរ​ដល់​ឱកាស​សេដ្ឋកិច្ច ដែល Uber ផ្ដល់​សម្រាប់​អ្នក​បើកបរ និង​ការ​ផ្ដល់​សញ្ញា​ពី របៀប​ដែល​រដ្ឋាភិបាល​អាច​មាន​ការ​វិនិយោគ​រួម​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​ក្រុមហ៊ុន​អាមេរិក​។ លោក Valentin Vermersch អ្នក​ដំណើរការ​ផ្នែក​អន្តរជាតិ​សម្រាប់ Uber បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​ជាមួយ Smart Axiata ជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត ដែល​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អនុញ្ញាត​ឲ្យ​បើកបរ​ទទួល​បាន​ទិន្នន័យ​អ៊ីនធឺណិត​ដោយ​មិន​គិត​ប្រាក់ នៅ​ពេល​ពួក​គេ​កំពុង​ធ្វើ​ការ​ងារ​។ លោក​បាន​ថ្លែង​ថា​៖ «​ដោយ​មាន​ការ​គាំទ្រ​របស់ Smart យើង​អាច​ធានា​ថា អ្នក​បើកបរ​ទទួល​បាន​កញ្ចប់​ទិន្នន័យ​ដែល​មិន​គិត​ប្រាក់​នៅ​ពេល​ប្រតិបត្តិការ​»​។ លោក​បន្ថែម​ថា ព័ត៌មាន​លម្អិត​បន្ថែម​នៃ​ភាព​ជា​ដៃគូ​នេះ​នឹង​ត្រូវ​បាន​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ​។ លើសពី​នេះ លោក​បាន​បង្ហាញ​ហេតុ​ផល​ដែល​ក្រុមហ៊ុន​នេះ​បាន​ដំណើរ​ការ​នៅ​ទីក្រុង​ភ្នំពេញ ទោះបី​ជា​ការ​ពិត​ដែល​ថា ទីក្រុង​នេះ​មាន​កម្ម​វិធី​ហៅ​រថយន្ត​ជិះ​ថ្មីៗ ដូចជា Exnet Cambodia និង PassApp ក៏​ដោយ​។ លោក​ថ្លែង​ថា​៖ «​ប្រទេស​កម្ពុជា​មាន​ការ​តភ្ជាប់​ទូរស័ព្ទ​ចល័ត​ដ៏​ល្អ ដែល​ជា​កំណើន​នៃ​អ្នក​ចេះ​ប្រើប្រាស់​បចេ្ចក​វិទ្យា ហើយ​បាន​រក្សា​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្ថិរភាព​»​។ លោក​បន្ថែម​ថា ខណៈ​បច្ចុប្បន្ន​កម្មវិធី​នេះ​សម្រាប់​តែ​តាក់ស៊ី Uber នឹង​ពិចារណា​លើ​ការ​បើក​ចំហ​កម្មវិធី​ដល់​រ៉ឺម៉ក​ម៉ូតូ និង​ម៉ូតូ​នៅ​ពេល​អនាគត​ផង​ដែរ​។ លោក​ថ្លែង​ថា​៖ «​ដំបូង​យើង​ចាំបាច់​ត្រូវ​ធានា​ឲ្យ​ប្រាកដ​ថា អ្នក​បើក​បរ​ទាំង​អស់​របស់​ក្រុមហ៊ុន Uber អាច​ឆ្លើយ​តប​តាម​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​លក្ខខណ្ឌ​សុវត្ថិភាព​ជាក់​លាក់​ដែល​យើង​មាន ប៉ុន្តែ​យើង​ជឿជាក់​ថា មាន​សក្ដានុពល​ទីផ្សារ​ដ៏​ធំ​សម្រាប់​ក្រុមហ៊ុន​នេះ​»​។ ក្នុង​ពេល​ឆាប់ៗ​នេះ Uber អាច​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ពី​ក្រុមហ៊ុន Grab ជា​កម្មវិធី​ហៅ​រថយន្ត​ជិះ​ធំ​ជាង​គេ​របស់​អាស៊ី​អាគ្នេយ៍ ដែល​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​ភ្លាមៗ​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​មន្ដ្រី​រដ្ឋាភិបាល​កាលពី​ដើម​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​លើ​បទ​ប្បញ្ញត្តិ​ក្នុង​ស្រុក និង​នីតិវិធី​ផ្ដល់​អាជ្ញាប័ណ្ណ​៕
ក្រុមហ៊ុនតាក់ស៊ីអនឡាញ

Featured Posts

ក្រុមហ៊ុនជំនាញលើស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសឡាវ មានចំណាប់អារម្មណ៍ក្នុងការចូលមកវិនិយោគនៅកម្ពុជា
“សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ត្រូវបានលើកយកមកពិនិត្យពិភាក្សា ដើម្បីពន្លឿននីតិវិធីជំហានបន្ទាប់ ក្នុងការដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ និងត្រៀមសម្រាប់ការបញ្ជូនទៅគណៈរដ្ឋមន្ត្រី
[Fresh News] - អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៣៣៥គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
[Eac News] - ស្ពានខ្សែកាបឫស្សីកែវនឹងសាងសង់រួចរាល់នៅខែមេសាឆ្នាំនេះ
[CNC] - ក្រសួងសាធារណការ ​ពន្លឿន​ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ជាឧត្តមប្រយោជន៍​សង្គមជាតិ និងស្របតាមកំណើនប្រជាជន
[CNC] - រាជរដ្ឋាភិបាលកម្ពុជា នឹងអនុម័តផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ជាផែនទីបង្ហាញផ្លូវមួយដ៏មានសារៈសំខាន់ ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក
[Cambonomist] - តើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នឹងហុចផលសំខាន់អ្វីខ្លះសម្រាប់សេដ្ឋកិច្ចជាតិ?
[Khmer times] - PP-Sihanoukville Expressway crashes mostly luxury vehicles

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90