ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចការសាងសង់ ៣៩,២% ហើយ គិតមកត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦!
នេះបើយោងតាម ការលើកបង្ហាញឲ្យដឹងរបស់ ឯ. ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២កុម្ភៈ នេះ។ ឯ. បានឲ្យដឹងបន្ថែមថា ស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំង ត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើត ស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដែលគម្រោងសាងសង់ស្ពាន ១ខ្សែនេះ នឹងចំណាយរយៈពេល ៤៨ខែ ដោយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅក្នុងឆ្នាំ ២០២៨ ខាងមុខនេះ។
ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) គឺជាប្រភេទ ស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ (៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ៤ខ្សែ។
ស្ពាននេះ នៅពេលសាងសង់រួចរាល់ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់ មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងព្រលានយន្តហោះថ្មី ត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
The Mekong River Bridge (Dey Edth–Thmor Kor) Has Reached 39.2% Completion as of the End of January 2026
According to information released by H.E. PHORN Rim, Spokesperson of the Ministry of Public Works and Transport, on February 2, the construction of the Mekong River Bridge (Dey Edth–Thmor Kor) has reached 39.2% completion as of the end of January 2026.
He further explained that the Dey Edth–Thmor Kor Bridge is located on the western bank of the Mekong River in Dey Edth Commune, Kien Svay District, and on the eastern bank in Thmor Kor Commune, Lvea Aem District, Kandal Province. The construction of this bridge is scheduled to take 48 months and is expected to be fully completed in 2028.
The Mekong River Bridge (Dey Edth–Thmor Kor) is a concrete bridge with a total length of the bridge and approach roads of 3,700 meters. The main bridge structure is 1,600 meters long and 26 meters wide, comprising four traffic lanes. The approach roads extend 2,100 meters with a width of 26 meters, surfaced with asphalt concrete (AC), along with the construction of four traffic diversion roads.
Once completed, the bridge will play a vital role in enhancing economic connectivity and transportation from the southern and eastern parts of Phnom Penh. It will link Xi Jinping Boulevard (the 3rd Ring Road) at National Road No. 1 and the new eastern airport area, connecting onward to the Phnom Penh–Bavet Expressway.