កោះស្តេច ទើបដាក់ដំណើរការផ្លូវបេតុងថ្មី ប្រវែង ២ពាន់ម៉ែត្រ អមដោយបង្គោលភ្លើងសូឡា ៤០០ដើម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជម្រុញវិស័យទេសចរណ៍!
កាលពីថ្ងៃទី ១០មករាឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ផ្លូវបេតុងថ្មី មួយខ្សែប្រវែង ២ពាន់ម៉ែត្រ មានទទឹង ៨ម៉ែត្រ និងអមដោយបង្គោលសូឡាបំភ្លឺផ្លូវ ៤០០ដើម ត្រូវបានដាក់សម្ពោធឲ្យដំណើរការនៅតំបន់ប្រជុំជន ដែលស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ដោយមានការចូលរួមជាអធិបតីដោយ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង និង អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈប៊ុនថាំ។
គួរឲ្យដឹងដែរថា គម្រោងសាងសង់ផ្លូវមួយខ្សែនេះ ត្រូវបានចំណាយថវិកាសរុបចំនួន ៥៦ម៉ឺនដុល្លារ ជាការឧបត្ថម្ភដោយ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ ក្រោមការផ្តួចផ្តើមគំនិតដោយ ក្រុមហ៊ុន Coastal City Development Group Co., Ltd។
ផ្លូវថ្មីមួយខ្សែនេះ នឹងជួយសម្រួលការធ្វើដំណើរ នៅក្នុងតំបន់ប្រជុំជនកោះស្តេច បានកាន់តែប្រសើរ ក៏ដូចជាជម្រុញវិស័យទេសចរណ៍ ក្នុងតំបន់នោះផងដែរ។
ប្រភព៖ Neak Oknha Vireak Suo
Koh Sdach has recently put into operation a new concrete road measuring 2,000 meters in length, accompanied by 400 solar-powered lighting poles, to facilitate travel and promote tourism.
On January 10, 2026, a newly constructed concrete road—2,000 meters long and 8 meters wide, equipped with 400 solar-powered streetlights—was officially inaugurated in the residential area of Koh Sdach Commune, Kiri Sakor District, Koh Kong Province. The inauguration ceremony was presided over by H.E. Chi Va, Governor of Koh Kong Province, together with Neak Oknha Suor Vireak, Director General of Virak Buntham Group.
It is noted that the construction of this road required a total budget of USD 560,000, sponsored by Neak Oknha Suor Vireak and Lok Chumteav Bun Chanthu, under the initiative of Coastal City Development Group Co., Ltd.
This new road will help improve transportation within the Koh Sdach residential area and support the development of tourism in the locality.