• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ច្រានចោលការលើកឡើងថា ការចុះចាប់រថយន្តដឹកលើសទម្ងន់ធ្វើឱ្យប៉ះពាល់ការទិញកសិផល និងអះអាងថា ការចាប់ គឺចាប់តែរថយន្តដឹកលើសទម្ងន់ប៉ុណ្ណោះ

2022-07-07 Go to the website published Fresh News
(ភ្នំពេញ)៖ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអ្នកដឹកនាំក្រុមការងារជញ្ជីងចល័តចុះចាប់រថយន្តដឹកលើទម្ងន់នោះ បានចេញមកច្រានចោលចំពោះការលើកឡើងថា ប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់នេះនាំឱ្យប៉ះពាល់ដល់ការទិញកសិផលរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ការចាប់រថយន្តដឹកលើសទម្ងន់នេះ គឺចាប់តែរថយន្តដឹកលើសទម្ងន់ធ្ងន់ៗ ហើយរថយន្តដឹកមិនលើសទម្ងន់កំណត់ដោយច្បាប់ គឺមិនមានចាប់នោះឡើយ។ ដើម្បីរួមចំណែកទប់ស្កាត់ការដឹកលើសទម្ងន់ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ឆាប់ខូចមុនកាលកំណត់ ហើយងាយបង្កឱ្យមានគ្រោះថ្នាក់ចរាចរផងនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញវិធានការក្តៅដោយចុះចាប់ឃាត់រាល់រថយន្តដឹកលើសទម្ងន់។ ក្នុងនោះរថយន្តដឹកលើសទម្ងន់កំណត់ចាប់ពី ២០ភាគរយឡើងទៅ នឹងត្រូវចាប់រថយន្តរក្សាទុករយៈពេលមួយឆ្នាំថែមទៀតផង។ បន្ថែមពីលើជញ្ជីងអលច័តហើយនោះ ក្រុមការងារជញ្ជីងចល័ត ក៏បានចុះទៅតាមបណ្តាផ្លូវជាតិនានា ដែលមិនមានជញ្ជីងអល័ត ដើម្បីស្ទាក់ចាប់រថយន្តដឹកលើសទម្ងន់ និងកែប្រែទម្លាប់ឱ្យម្ចាស់រថយន្តចូលរួមគោរពច្បាប់ស្តីពីការដឹកជញ្ជូននេះ។ ក្នុងប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់នៅលើផ្លូវជាតិក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនាពេលថ្មីៗនេះ បានធ្វើឱ្យអ្នកប្រមូលទិញពោតមួយចំនួនបង្ហាញប្រតិកម្ម ដោយលើកឡើងថា ការចាប់រថយន្តដឹកលើសទម្ងន់នាំឱ្យក្រុមឈ្មួញថៃមិនចូលមកដឹកពោតនៅក្នុងប្រទេសកម្ពុជា។ ឆ្លើយតបការលើកឡើងថា លោក ឯក រដ្ឋ ដែលជាអ្នកដឹកនាំក្រុមការងារជញ្ជីងចល័តនេះ បានប្រាប់ Fresh News ការលើកឡើងនោះជារឿងមិនពិតនោះឡើយ។ លោកបានបញ្ជាក់ថា មានក្រុមអ្នករកស៊ីដែលដឹកជញ្ជូនមិនលើសទម្ងន់កំណត់ដោយច្បាប់ គេនៅតែអាចរកស៊ីដឹកជញ្ជូនជាធម្មតាមិនមានការរាំងស្ទះនោះឡើយ។ ដោយឡែកអ្នកលើកឡើងនេះ គឺជាក្រុមឈ្មួញប្រមូលទិញពោតមួយចំនួនតូច ដែលមិនព្រមកែប្រែឥរិយាបថចូលរួមគោរពច្បាប់ ហើយនៅតែចង់បន្តដឹកលើសទម្ងន់។ លោកអនុរដ្ឋលេខាធិការបានបញ្ជាក់បែបនេះ «ក្រុមការងារចុះមកចាប់នេះ គឺចាប់រថយន្តដឹកលើសទម្ងន់ ដើម្បីការពារផ្លូវថ្នល់។ ផ្លូវថ្នល់យើងមួយខ្សែៗធ្វើអស់រាប់លានដុល្លារ បើយើងមិនជួយថែទាំ យើងដឹកលើសទម្ងន់ដូចរាល់ដងអ៊ីចឹងផ្លូវថ្នល់ជាប់មិនបានយូរ មិនជាប់បានតាមលក្ខណៈបច្ចេកទេសយើងធ្វើទេ»។ ការដឹកជញ្ជូនលើសទម្ងន់កំណត់ត្រូវបានរកឃើញថា ជាមូលហេតុចម្បងមួយនាំឱ្យផ្លូវថ្នល់ឆាប់ខូចខាត និងប្រើប្រាស់មិនបានតាមរយៈពេលនៃបច្ចេកទេសផ្លូវ។ រូបមន្តនៃការដឹកជញ្ជូនបានរកឃើញថា រថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងធ្វើចរាចរនៅលើផ្លូវនោះ។ បើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១មុឺនគ្រឿង ធ្វើចរាចរណ៍នៅលើដងផ្លូវ។ លោក ឯក រដ្ឋ បានលើកឡើងថា ដើម្បីធ្វើឱ្យផ្លូវថ្នល់អាចប្រើប្រាស់បានតាមបច្ចេកទេស មិនឆាប់ខូចខាតទៅវិញ។ ការទប់ស្កាត់រថយន្តដឹកលើសទម្ងន់ជារឿងចាំបាច់ ដែលមិនអាចដកថយនោះឡើយ បើមិនដូច្នោះទេផ្លូវថ្នល់នៅតែងាយរងការខូចខាត។ «ខ្ញុំចាប់រថយន្តដែលដឹកលើសទម្ងន់ មិនថាដឹកពោត មិនថាដឹកទឹក ឬក៏ដឹកទំនិញអ្វីទេ ឱ្យតែដឹកលើសទម្ងន់ គឺក្រុមការងារចាប់ទាំងអស់។ មិនលើកលែងទេ មិនថាអ្នកមានខ្នង ឬអ្នកមិនមានខ្នងអីទេ តាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុ ន ចាន់ថុល ណែនាំដល់មន្ត្រីក្រោមឱវាទ យើងធ្វើឱ្យមានប្រសិទ្ធភាព តម្លាភាព ស្មើភាព»។ នេះជាការបញ្ជាក់របស់លោក ឯក រដ្ឋ។ លោកអនុរដ្ឋលេខាធិការដែលទទួលបន្ទុកលើការងារបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់កំណត់ បានអំពាវនាវដល់ដល់អ្នករកស៊ីដឹកជញ្ជូនទាំងអស់ ឱ្យរួមគ្នាគោរពច្បាប់កុំដឹកលើសទម្ងន់កំណត់ដោយច្បាប់ ដើម្បីចូលរួមថែទាំងផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើនដើម្បីសាងសង់។ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ការដឹកជញ្ជូនលើសទម្ងន់កំណត់នៅតែមានចំនួនច្រើនគួរឱ្យកត់សម្គាល់។ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ១,៨៣១, ៣៧៤គ្រឿង។ ក្នុងនោះរថយន្តដឹកមិនលើសទម្ងន់មានចំនួន ១,២៣០,០១០គ្រឿង រថយន្តដឹកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ មានចំនួន ៥៩៩,៧២១គ្រឿង។ រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានផាកពិន័យមានចំនួន ១,៦៤៣គ្រឿង ពិន័យទឹកប្រាក់សរុបប្រមាណ ២,៨ពាន់លានរៀល។ ក្នុងចំណោមរថយន្ត ១,៦៤៣គ្រឿង ដែលបានផាកពិន័យ មានរថយន្តចំនួន ២២០ គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ លើសពី ២០ភាគរយ នៃទម្ងន់អនុញ្ញាតត្រូវផាកពិន័យ និងឃាត់ទុករយៈពេលមួយឆ្នាំ ដោយយោងតាមច្បាប់ផ្លូវថ្នល់មាត្រា៦០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ត្រីកម្ពុជា តែងតែបានអំពាវនាវ និងណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះរថយន្តដឹកលើសទម្ងន់កំណត់នេះ ដោយមិនត្រូវមានការលើកលែងនោះឡើយ។ សូមបញ្ជាក់ថា តាមមាត្រា ៦០នៃច្បាប់ស្តីពីផ្លូវថ្នល់បានចែងថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ នឹងរងការផាកពិន័យជាប្រាក់ និងចាប់រថយន្តរក្សាទុក ក្នុងករណីពួកគេធ្វើសកម្មភាពដឹកជញ្ជូនដូចខាងក្រោម៖ ១៖ មិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥សែនរៀល។ ២៖ ផ្ទុកទម្ងន់មិនលើស៥ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។ ៣៖ ផ្ទុកទម្ងន់លើសពី៥ភាគរយ ទៅ ១០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១០ថ្ងៃ និងត្រូវពិន័យអន្តរការណ៍ជាប្រាក់ ១០ម៉ឺនរៀល ក្នុងទម្ងន់មួយតោន និងត្រូវដកបណ្ណបើកបរ និងព្យួរទុកចំនួន ១០ថ្ងៃ។ ៤៖ ផ្ទុកទម្ងន់លើសពី ១០ភាគរយ ទៅ ២០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុកមួយខែ និងពិន័យអន្តរការណ៍ជាប្រាក់ ២០ម៉ឺនរៀល ក្នុងទម្ងន់ ១តោន និងដកបណ្ណបើកបរ និងព្យួរទុកចំនួន ៦ខែ។ ៥៖ ផ្ទុកទម្ងន់លើសពី ២០ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុករយៈពេលមួយឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ ៣០ម៉ឺនរៀល ក្នុងទម្ងន់មួយតោន និងត្រូវដកបណ្ណបើកបរ និងព្យួរទុករយៈពេលពីរឆ្នាំ។ ក្នុងមាត្រានេះ ក៏បានកំណត់ដែរថា ក្នុងករណីមានអំពើល្មើសការផ្ទុកទម្ងន់សរុប ថែមទាំងអំពើល្មើសលើការផ្ទុកទម្ងន់អតិបរិមានៃភ្លៅនោះ ត្រូវផាកពិន័យទាំងពីរករណី។ ក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួនមួយឆ្នាំ។ ម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង៕
ជញ្ជីងចល័ត ស្ថានីយជញ្ជីងអចល័ត គណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើស ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

Featured Posts

[SBM News] - ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន៣៣ភាគរយ
[KPT Economy] - មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ និងស្ពានខ្ពស់ជាងគេ ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់ជាផ្លូវការ។
[CNC] - ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ជិត ១០គីឡូម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានបើកការដ្ឋានសាងសង់ហើយ
[Bayon Radio] - [WATCH] ស្ពានអាកាសភ្លោះ «សម្តេចមហាបវរធិបតី» សម្រេចបាន៨០% ដោយនឹងដាក់ឱ្យដំណើរការស្របនឹងព្រលានយន្តហោះថ្មីដែរ
[CNC] - រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃទី១៥ ខែឧសភា ក្នុងអំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
[Khmer Note] - គិតត្រឹមថ្ងៃទី១៣ ខែឧសភា នេះគម្រោងការដ្ឋានកំណាត់ប្រឡាយលូ៥ សម្រេចបាន១០០%ហើយ
[CNC] - គិតត្រឹមដើមខែឧសភានេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបានជាង ៣៣%ហើយ
[DAP] - ទូលព្រះបង្គំជាខ្ញុំ ម៉ឹង យូឡេង សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90