• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចូលគាល់សម្តែងការគោរពគួរសមព្រះបុត្រាស្នងរាជអាប៊ូដាប៊ី និងជួបពិភាក្សាទ្វេភាគីជាមួយប្រធានសមាគមផ្លូវថ្នល់ពិភពលោក

2019-10-10 Go to the website published MPWT
នៅក្នុងអំឡុងនៃកិច្ចប្រជុំផ្លូវថ្នល់ពិភពលោកលើកទី២៦ ពីថ្ងៃទី៦ ដល់ទី១០ ខែតុលាឆ្នាំ២០១៩ នៅរាជធានីអាប៊ូដាប៊ី នៃសហរដ្ឋអារ៉ាប់អ៊ីមមីរេត ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំ និងជួបពិភាក្សា ជាមួយព្រះរាជបុត្រា ថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗ របស់ពិភពលោក រួមមាន៖ - ចូលរួមជាមួយរដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃប្រទេសសមាជិកសមាគមផ្លូវថ្នល់ពិភពលោក ចូលគាល់សម្តែងការគោរពគួរសមចំពោះព្រះបុត្រាស្នងរាជ (Crown Prince of Abu Dhabi) អាប៊ូដាប៊ី និងជាអគ្គមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធសហរដ្ឋអារ៉ាប់អ៊ីមមីរេត Sheikh Mohamed Bin Zayed Al Nahyan នៅព្រះរាជវាំង Al Nahyan ។ - ជួបពិភាក្សាជាមួយឯកឧត្តម Claude Van Tooten ប្រធានសមាគមផ្លូវថ្នល់ពិភពលោក និងលោក Patrick Mallejacq លោក Robin Sébille អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃសមាគមផ្លូវថ្នល់ពិភពលោក។ ភាគីទាំងពីរបានទទួលស្គាល់អំពីសារៈសំខាន់នៃកិច្ចប្រជុំផ្លូវថ្នល់ ពិភពលោកដែលត្រូវបានកំណត់ធ្វើឡើងរាល់៤ឆ្នាំម្តង គឺជាព្រឹត្តការណ៍ដ៏សំខាន់សម្រាប់ពិភាក្សា ផ្លាស់ប្តូរយោបល់ អំពីបទពិសោធន៍ បច្ចេកទេស បច្ចេកវិទ្យា និងការរកឃើញថ្មីៗ នៃការអនុវត្ត និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវ ថ្នល់ ស្ពាន លូទឹក និងឧបសគ្គនានារបស់ប្រទេសសមាជិកទាំងអស់ ឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ របស់តំបន់ និងពិភពលោកទាំងមូល។ ឯកឧត្តម Claude Van Tooten បានសម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនគណៈប្រតិភូមកចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសមាគម និងកម្ពុជាសម្រាប់ពេលអនាគត ជាពិសេស លើគម្រោងសិក្ខាសាលា និងការកសាងសមត្ថភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសុវត្ថិភាពចរាចរណ៍។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគម្រោងខាងលើ និងបានស្នើសមាគមផ្លូវថ្នល់ពិភពលោកពិភាក្សាបន្ថែមជាមួយមន្ត្រីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញឯកឧត្តមប្រធានសមាគមផ្លូវថ្នល់ពិភពលោកមកធ្វើទស្សនកិច្ចនៅកម្ពុជា និងចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាស្តីពីការចល័តការដឹកជញ្ជូនរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ UNDP នៅរាជធានីភ្នំនាពេលខាងមុខ។ - ជួបពិភាក្សាជាមួយលោកបណ្ឌិត Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិដែលមានលេខាធិការដ្ឋាននៅក្នុងប្រទេសអាឡឺម៉ង់ ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបអំពីស្ថានភាពនយោបាយ សង្គម និងភាពរីកលូតលាស់សេដ្ឋកិច្ចនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប លោកបណ្ឌិតអគ្គលេខាធិការបានសម្តែងនូវការកោតសរសើរ ចំពោះភាពរីកចំរើនរបស់ប្រទេសកម្ពុជា ដែលមានភាពខុសគ្នាឆ្ងាយពីពេលដែលលោកបណ្ឌិតបានមកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពី១០ឆ្នាំមុន។ ជាមួយនឹងភាពរីកចម្រើននេះ លោកបណ្ឌិតបានផ្តល់យោបល់ថា កម្ពុជា គួរខិតខំអភិវឌ្ឍបន្ថែមទៀតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដែលវិស័យជាវិស័យស្នូលនៃ សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ លោកបណ្ឌិតបានណែនាំគណៈប្រតិភូកម្ពុជាអំពីវេទិកាដឹកជញ្ជូនអន្តរជាតិ ដែលជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលមានប្រទេសសមាជិកចំនួន ៦០ និងជាមេគំនិត សម្រាប់គោលនយោបាយដឹកជញ្ជូន ហើយជាអង្គការតែមួយគត់សម្រាប់ពិភាក្សាគោលនយោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចីរភាពបរិស្ថាន និងសុខដុមនីយកម្មសង្គម។ ស្ថាប័ននេះគឺជាអ្នកសម្របសម្រួល និងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនជារៀងរាល់ឆ្នាំ។ ដូចនេះ លោកបណ្ឌិត សូមអញ្ជើញកម្ពុជាចូលជាសមាជិកនៃវេទិកាដឹកជញ្ជូនអន្តរជាតិ ដើម្បីជួយជំរុញវិស័យដឹកជញ្ជូន ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងវេទិកាដឹកជញ្ជូនអន្តរជាតិ និងកម្ពុជានៅពេលអនាគតផងដែរ។ - ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីភាពវៃឆ្លាតសិប្បនិម្មិតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កិច្ចប្រជុំស្តីពីការធ្វើផែនការប្រើប្រាស់ដីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កិច្ចប្រជុំគណៈកម្មាធិការស្តីពីភាពធន់របស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កិច្ចប្រជុំគណៈកម្មការស្តីពីនិរន្តរភាពនៃការក្រាលថ្ម កិច្ចប្រជុំគណៈកម្មាធិការស្តីពីសុវត្ថភាពចរាចរណ៍ និងកិច្ចប្រជុំគណៈកម្មាធិការស្តីពីដំណោះស្រាយការដឹកជញ្ជូនប្រកបដោយគំនិតច្នៃប្រឌិត។ - ចូលរួមការទស្សនាពិព័រណ៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អាប៊ូដាប៊ី ២០១៩ ដែលមានការចូលរួមតាំងផលិតផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់២០០ស្តង់ពីប្រទេសសមាជិកនៃសមាគមផ្លូវថ្នល់ពិភពលោក។ - កិច្ចប្រជុំបានឯកភាពលើរបាយការណ៍របស់ក្រុមប្រឹក្សាផ្លូវថ្នល់ពិភពលោក និងបានអនុម័តលើផែនការយុទ្ធសាស្ត្រ ២០២០-២០២៣ របស់សមាគមផ្លូវថ្នល់ពិភពលោក ព្រមទាំងបានឯកភាពបន្តសុពលភាពឯកឧត្តម Patrick Mallejacq ជាអគ្គលេខាធិការ នៃសមាគមផ្លូវថ្នល់ពិភពលោក សម្រាប់អាណត្តិ២០២០-២០២៣ ៕
កិច្ចប្រជុំផ្លូវថ្នល់ពិភពលោកលើកទី២៦ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!
[PNN] - ខេត្តកោះកុង ៖ ផ្លូវមួយចំនួនត្រូវបានជន់លិចមិនអាចធ្វើដំណើរបាន ដោយសារតែចំនួនទឹកភ្លៀងខ្លាំង ស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ នៅក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ
[ក្រសួងព័ត៌មាន] - គម្រោងរេដបូកធ្វើផ្លូវក្រាលក្រួសក្រហមចំនួន៣នៅស្រុក ថ្មបាំង ខេត្ត កោះកុងជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំ ជីផាត កាន់តែប្រែប្រួលមុខមាត់ថ្មី
[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ
[Nokor Wat News] - មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ដោយសារអ្នកបើកបរល្មើសល្បឿន និងពិសាគ្រឿងស្រវឹង

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90