• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គណៈកម្មាធិការជាតិសុវត្ថិភាពចររាចរណ៍ផ្លូវគោក បន្តត្រួតពិនិត្យរថយន្តធុនធំមិនលើកលែងឡើយ (Video inside)

2019-07-05 Go to the website published Fresh News
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា វិធានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តធំៗ និងបណ្ណបើកបររបស់អ្នកបើកនៅតាមកំពង់ផែស្វយ័តភ្នំពេញ និងក្រុងព្រះសីហនុនៅតែធ្វើដោយគ្មានការលើកលែងនោះឡើយ ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចររាចរ ដែលបណ្តាលមកពីរថយន្តធំៗនេះ។ ការបញ្ជាក់ពីចំណាត់ការច្បាប់មិនរាថយចំពោះរថយន្តធំៗនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយក្រុមហ៊ុនដឹកជញ្ជូន (អ្នកដំណើរ ទំនិញ និងឆ្លងដែន) សរុបចំនួន ១៧៩ក្រុមហ៊ុន នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ។ ជំនួបនេះធ្វើឡើងដើម្បីពិភាក្សាលើវិធានការមួយចំនួនក្នុងការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចំពោះរថយន្តដឹកជញ្ជូនធំៗ ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ។ ជំនួបរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនដឹកជញ្ជូននេះ បានធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនមិនព្រមចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ជាពិសេសមិនព្រមសហការជាមួយមន្ត្រីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលចុះត្រួតពិនិត្យបច្ចេកទេសយានយន្ត និងបណ្ណបើកបរនៅតាមកំពង់ផែស្វយ័តភ្នំពេញ និងក្រុងព្រះសីហនុ។ ក្នុងប្រតិបត្តិការរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍របស់រថយន្តដឹកទំនិញធំៗចេញចូលកំពង់ផែស្វយ័តភ្នំពេញ និងព្រះសីហនុ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ មានរថយន្តដឹកទំនិញភាគច្រើនសុទ្ធតែបានគោរពច្បាប់ត្រឹមត្រូវ តែមានរថយន្តប្រមាណ ១១ភាគរយមិនបានគោរពច្បាប់ឱ្យបានត្រឹមត្រូវនោះទេ។ ក្រៅពីនោះមានរថយន្តរបស់ក្រុមហ៊ុនមួយចំនួនបានព្យាយាមគេចវេសត្រួតពិនិត្យមិនចូលកំពង់ផែជាហេតុនាំឱ្យមានការកកស្ទះដល់ការដឹកជញ្ជូនទំនិញថែមទៀតផង។ នៅចំពោះមុខថ្នាក់ដឹកនាំ និងតំណាងឱ្យក្រុមហ៊ុនដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ទោះបីរថយន្តដឹកទំនិញទាំងនោះព្យាយាមគេចវេសមិនបើកចូលកំពង់ផែ ក៏ត្រូវតែពិនិត្យដែរមិនលើកលែងនោះឡើយ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា «គ្រប់រថយន្តទាំងអស់មិនមែនត្រូវចូលកំពង់ផែ ទើបត្រូវពិនិត្យលក្ខណៈបច្ចេកទេសនោះទេ គឺគ្រប់រថយន្តរត់នៅលើផ្លូវសារធារណៈក្នុងប្រទេសកម្ពុជា ត្រូវតែគោរពច្បាប់ឱ្យបានត្រឹមត្រូវ។ មិនមែនទាល់តែឡានចូលកំពង់ផែទើបក្រសួងអាចចាប់បាននោះទេ គឺចង់ចាប់ពេលណាក៏បានដែរ ឱ្យតែឡានរត់នៅលើផ្លូវហើយខុសច្បាប់ ដូចនេះហើយទោះជារថយន្តកុងតឺន័រទាំងអស់ចតចោលនៅតាមផ្លូវ ក៏ក្រសួងអាចចាប់បានដូចគ្នាដែរ»។ ក្រៅពីបញ្ជាក់ជំហអនុវត្តន៍ច្បាប់ចំពោះរថយន្តដឹកទំនិញទាំងនេះទៅ លោក ស៊ុន ចាន់ថុល ក៏បានជំរុញក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ត្រូវតែចូលរូមគោរពច្បាប់ចររាចរណ៍ទាំងអស់គ្នា។ លោកបានលើកឡើងថា កាលណាមានបញ្ហាគ្រោះថ្នាក់ចរាចរកើតឡើងធ្ងន់ធ្ងរនៅតាមដងផ្លូវ នាំឱ្យក្រុមហ៊ុនខាតបង់ ខាតប្រយោជន៍សេដ្ឋកិច្ចជាតិ និងកិត្តិយសរបស់ជាតិផងដែរ។ «ចំពោះក្រុមហ៊ុនដឹកជញ្ជូនទំនិញសុំឱ្យបន្ទូរបន្ថយការអនុវត្តន៍ច្បាប់លើការត្រួតពិនិត្យរថយន្តធុនធំ តើត្រូវបន្ទូបន្ងយយ៉ាងមិច? ព្រោះច្បាប់ គឺជាច្បាប់ យើងត្រូវតែចូលរួមអនុវត្តន៍គោរពច្បាប់ទាំងអស់គ្នា។ គណៈកម្មាធិការសុវត្ថិភាពចររាចរណ៍ផ្លូវគោក មិនអាចអនុញ្ញាត និងបន្ធូបន្ថយដាច់ខាត នូវអ្វីដែលធ្វើឡើងឱ្យខុសនឹងច្បាប់ចររាចរណ៍ផ្លូវគោក»។ លោក ស៊ុន ចាន់ថុល បាននិយាយទៅកាន់ថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនដែលចូលរួមក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ត្រូវគោរពតាមលក្ខខណ្ឌ និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលមានដូចជា ក្រុមហ៊ុនមិនទាន់បានចុះបញ្ជី ត្រូវទៅចុះបញ្ជី, អ្នកបើកបរត្រូវមានបណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត, ត្រូវមានលក្ខណៈបច្ចេកទេសស្របតាមបទដ្ឋានដែលបានកំណត់, ត្រូវបិទផ្លាក Logo សម្គាល់ក្រុមហ៊ុនតាមរថយន្តអាជីវកម្មនីមួយៗ, ត្រូវមានលិខិតអនុញ្ញាតអាជីវកម្ម (ត្រូវសុំលិខិតអនុញ្ញាត/ហួសសុពលភាពត្រូវមកបន្ត), កុំផ្ទុកទំនិញ និងដឹកអ្នកដំណើរលើសកម្រិតកំណត់, ពេលបើកបរត្រូវគោរពច្បាប់ ប្រុងប្រយ័ត្នយោគយល់គ្នា (កុំវ៉ាជែង), កុំដឹកលើសទម្ងន់កម្រិតកំណត់, កុំប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន, សូមឲ្យបណ្តាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ចូលរួមសហការគោរព និងអនុវត្តចរាចរណ៍ទាំងអស់គ្នា ដើម្បីផលប្រយោជន៍រួម។ ក្នុងកិច្ចប្រជុំព្រឹកមិញនេះ ក៏បានសម្រេចដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការដឹកជញ្ជូនក្នុងកំលុងពេលរឹតបន្តឹងច្បាប់ចំពោះរថយន្តដឹកទំនិញផងដែរ។ វិធានការនោះរួមមាន៖ ការជួបជាមួយសមាគមរោងចក្រកាត់ដេរ និងសមាគមដឹកជញ្ជូន ដើម្បីក្តាប់ និងដោះស្រាយសំណូមពរនានា និងជំរុញការអនុវត្តច្បាប់, បន្តធ្វើការត្រួតពិនិត្យរឹតបន្តឹងច្បាប់នៅកំពង់ផែទាំងពីរ តាមវិធានការសមស្រប ដែលបានដាក់ចេញ, បើកការបង្រៀនអ្នកបើកបរមិនទាន់មានបណ្ណបើកបរចំនួន១០០នាក់ ដោយឥតគិតថ្លៃនៅកំពង់ផែស្វយ័តភ្នំពេញ ពីថ្ងៃចន្ទ ដល់សុក្រ ហើយប្រលងយកបណ្ណបើកបរនៅថ្ងៃសៅរ៍ (ជំហ៊ានបន្ទាប់នឹងអនុវត្តនៅកំពង់ផែស្វយ័តព្រះសីហនុ) និងដាក់រថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)ចល័តចំនួន០២គ្រឿង នៅជិតកំពង់ផែស្វយ័តភ្នំពេញ ដើម្បីឆៀករថយន្ត ដែលរកឃើញថាមិនទាន់បានឆៀក៕
សមាគម រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) យន្តការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ កែឆ្នៃខុសលក្ខណៈបច្ចេកទេស ឯកឧត្តមទេសរដ្ឋមន្ត្រី ​ច្បាប់ចរាចរណ៍

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារ នៃគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង
កិច្ចពិភាក្សាអំពីផែនការសកម្មភាពជាតិ ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់បង្គន់នៅកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០៣៥
[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព! ស្លាប់៧នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ
ឆៀកចល័ត នៅខេត្តកោះកុង ពោធិ៍សាត់ កែប ព្រៃវែង កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ១៩ កញ្ញា ២០២៥
សូមអនុមោទនាពិធីកាន់បិណ្ឌទី៩ ថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា គ.ស.២០២៥។
សារលិខិតជូនពរ គោរពជូន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះ នៃការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ”

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90