• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ក្រសួងសាធារណការ រៀបចំប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងវត្តមានរបស់មន្ត្រី និងតាមដានមន្ត្រីមិនមកធ្វើការ

2019-06-22 Go to the website published Fresh News
(ភ្នំពេញ)៖ «មន្ត្រីមានតែឈ្មោះ មិនដែលឃើញមុខមកធ្វើការ» ជាពាក្យរិះគន់មួយដែលឧស្សាហ៍លើកឡើងនៅតាមក្រសួងស្ថាប័ននានារបស់រដ្ឋ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានក្រើនរំលឹកក្រសួងស្ថាប័នឱ្យបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងបញ្ជីវត្តមាន និងតាមដានមន្ត្រីដែលមិនមកបម្រើការងារនេះថែមទៀតផង។ គោរពតាមស្មារតីរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមលុបបំបាត់ភាពសកម្មរបស់មន្ត្រី «មានតែឈ្មោះ មិនមកធ្វើការ» ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងចាប់ផ្តើមធ្វើប្រព័ន្ធស្វ័យប្រវត្តកម្ម ដើម្បីគ្រប់គ្រងលើបញ្ជីវត្តមាន និងតាមដានមន្ត្រី ដែលមិនមកបម្រើការងារនេះ។ ពេលថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ ពិភាក្សាទៅលើការបង្កើតប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងវត្តមានមន្ត្រីរាជការនេះ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះថា «កិច្ចប្រជុំ ធ្វើឡើងដើម្បីពង្រឹងយន្តការគ្រប់គ្រង និងតាមដានវត្តមានរបស់មន្ត្រីរាជការក្រោមឱវាទក្រសួង ដើម្បីកំណត់មូលដ្ឋានក្នុងការផ្តល់អត្ថប្រយោជន៍ប្រចាំខែ សម្រាប់លើកទឹកចិត្តមន្ត្រី ដែលមកបំពេញការងារទៀងទាត់»។ បើតាមលោក សុទ្ធាយុត្តិ ក្នុងកិច្ចប្រជុំនោះ ក៏បានពិភាក្សាលើការកំណត់ពេលវេលាស្កេនម្រាមដៃ របាយការណ៍ និងការជូនដំណឹងតាមប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាត ទៅកាន់សាមីខ្លួន ដើម្បីអាចត្រួតពិនិត្យភ្លាមៗ តាមទូរសព្ទដៃស្មាតហ្វូន ឬ Tablet។ តាមរយៈកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រី បានឯកភាពឱ្យនាយកដ្ឋានទទួលបន្ទុករៀបចំលិខិតបទដ្ឋានផ្លូវការពីការអនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់ប្រព័ន្ធដល់គ្រប់អង្គភាពក្រោមឱវាទក្រសួង ដើម្បីឱ្យមានលក្ខណៈល្អប្រសើរ។ លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់បន្ថែមថា ការកសាងប្រព័ន្ធស្វ័យប្រវត្តកម្មនេះ ធ្វើឡើងក្នុងគោលបំណងឱ្យការគ្រប់គ្រងបញ្ជីវត្តមានរបស់មន្ត្រីកាន់តែមានល្អប្រសើរថែមទៀត ខណៈដែលការចុះបញ្ជីវត្តមាននៅលើសៀវភៅវត្តមាននាពេលបច្ចុប្បន្នមិនសូវជាមានសុក្រឹត្យភាពឡើយ។ ពោលការប្រើសៀវភៅចុះបញ្ជីវត្តមាននេះ ទាមទារឱ្យមានមនុស្សចាំមេីលការខុសត្រូវគ្រប់គ្រង តាមអង្គភាពនីមួយៗជាប្រចាំ ដូច្នេះបើចប់ម៉ោងធ្វេីការ ចេញយប់ជ្រៅដោយភ្លេច ចុះហត្ថលេខាពីល្ងាច គឺច្បាស់ជាអវត្តមាន។ ដោយឡែកសម្រាប់ប្រព័ន្ធស្វ័យប្រវត្តកម្មដែលក្រសួងកំពុងបង្កើតឡើងវិញ បង្កភាពងាយស្រួលខ្លាំងទាំងការចុះបញ្ជី និងគ្រប់គ្រងទិន្នន័យ។ លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងថា ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ អាចឱ្យមន្ត្រីស្កេនវត្តមានរបស់ខ្លួនបានគ្រប់ពេលវេលា បើទោះបីមន្ត្រីនោះចេញពីធ្វើការយប់ជ្រៅក៏ដោយ។ បន្ថែមពីលើនោះប្រព័ន្ធស្វ័យប្រវត្តកម្មនេះ បានភ្ជាប់ទៅមជ្ឈមណ្ឌលទិន្នន័យដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប អាចអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រសួងបានដឹងភ្លាមៗចំពោះវត្តមានរបស់មន្ត្រីកំពុងធ្វើការប៉ុន្មាននាក់ និងមិនមកធ្វើការប៉ុន្មាននាក់។ ជាពិសេសប្រព័ន្ធស្វ័យប្រវត្តកម្មនេះ នឹងផ្ញើរបាយការណ៍ដោយស្វ័យប្រវត្តតាមប្រព័ន្ធតេឡេក្រាមនៅពេលបញ្ចប់ម៉ោងការងារ។ លោក សុទ្ធាយុត្តិ បានបង្ហាញជំនឿចិត្តថា ប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងវត្តមានរបស់មន្ត្រីនេះ នឹងធ្វើការបានកាន់តែល្អប្រសើរក្នុងការគ្រប់គ្រងវត្តមានរបស់មន្ត្រី ហើយក៏ជួយលុបបំបាត់មន្ត្រីដែលគេចវេសមិនមកបម្រើការងារផងដែរ។ ជាពិសេសនោះ ជួយឱ្យក្រសួងរកឃើញមន្ត្រីដែលសកម្មភាព ដើម្បីផ្តល់ជារង្វាន់លើកទឹកចិត្តប្រចាំខែថែមទៀតផង៕
ប្រព័ន្មគ្រប់គ្រងវត្តមានមន្ដ្រី ឯកឧត្តមទេសរដ្ឋមន្ត្រី ក្រសួងសាធារណការ និង​ដឹកជញ្ជូន

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ បាន និងកំពុងប្រែក្លាយក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជូនចំពោះ លោកជំទាវ គាត កុលណី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ឆាន់ សាផាន ទីប្រឹក្សា រាជរដ្ឋាភិបាល និងត្រូវជាស្វាមីរបស់ លោកជំទាវ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣៦នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។
តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តស្ទឹងត្រែង ត្បូងឃ្មុំ មណ្ឌលគិរី ឧត្តរមានជ័យ (ពីថ្ងៃទី៦ - ១០ តុលា ២០២៥)
[cpp-mpwt] - លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចលនាស្រ្តី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកោះធំ ខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ បូកសរុបលទ្ធផលកាេងាររយះពេល៩ខែ និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ការងារបណ្ដាញចលនាស្រ្តី ភូមិ ឃុំ នៃស្រុកកោះធំ
កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ថ្នាក់ដឹកនាំក្រសួងចុះពិនិត្យទីតាំងអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ក្នុងក្រុងកំពង់ឆ្នាំង

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90