Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Post khmer] - រដ្ឋាភិបាលផ្ដល់សិទ្ធិឲ្យម្ចាស់យានយន្ត រក្សាស្លាកលេខចាស់បាន
2019-06-06
Go to the website published Post khmer
ភ្នំពេញ: រាជរដ្ឋាភិបាលបានសម្រចចេញអនុក្រឹត្យមួយ ស្ដីពី «ការចុះបញ្ជីផ្ដល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ» ដែលមានចំនួន ៨ ជំពូកនិង ៣៦ មាត្រាទៅតាមការស្នើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនខណៈក្នុងមាត្រា ២២ បានផ្ដល់សិទ្ធិដល់អ្នកដែលចង់ប្ដូរយានយន្ដថ្មីអាចសុំរក្សាស្លាកលេខចាស់របស់ខ្លួនបាន។ តាមអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៣ ខែមិថុនា ត្រង់មាត្រា ២២ នៃជំពូកទី៣ បានចែងថា «ម្ចាស់កម្មសិទ្ធិយានជំនិះ មានសិទ្ធិស្នើសុំរក្សាលេខចុះបញ្ជីយានជំនិះ ដែលកំពុងប្រើប្រាស់សម្រាប់ចុះបញ្ជីលើយានជំនិះថ្មីរបស់ខ្លួនបានស្របតាមបែបបទ និងនីតិវិធីនៃការចុះបញ្ជីយានជំនិះ ការផ្តល់ស្លាកលេខសម្គាល់ យានជំនិះ និងការលុបចេញពីបញ្ជីយានជំនិះ និងត្រូវបង់កម្រៃសេវាសាធារណៈ ដែលកំណត់ដោយប្រកាសអន្តរក្រសួង រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន»។ នៅក្នុងអនុក្រឹត្យថ្មីនេះ ក៏បានបញ្ជាក់ពីការអនុញ្ញាតឲ្យម្ចាស់យានជំនិះអាចធ្វើស្លាកលេខពិសេសទៅតាមការចង់បាន របស់ខ្លួន។ ស្លាកលេខពិសេសនេះគឺម្ចាស់យានយន្តអាចកំណត់អក្សរឬលេខទៅតាមអ្វីដែលខ្លួនចង់បាន ហើយក៏អាចយកស្លាកលេខនេះ ទុកប្រើប្រាស់ពេញមួយជីវិតបានដែរ។ អនុក្រឹត្យបានបញ្ជាក់ថា៖ «ស្លាកលេខយានយន្តពិសេសនេះត្រូវសរសេរអក្សរខ្មែរបញ្ជាក់ថា «កម្ពុជា» ពីខាងលើ ហើយផ្នែកកណ្តាលជាលេខចុះបញ្ជីមានលេខឬ/និងអក្សរឡាតាំងមិនលើសពី ៨ ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង «CAMBODIA» នៅពីក្រោមបន្ទាត់ផ្តេក»។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសារធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញបានថ្លែងថា អនុក្រឹត្យនេះ វាមានវិសាលភាពគ្រប់គ្រងអត្ដសញ្ញាណយានយន្តរួមមាន ផ្លាកលេខ និងបណ្ណសម្គាល់ ហើយផ្លាកលេខ និងបណ្ណសម្គាល់ វាក៏ត្រូវបានភ្ជាប់ជាមួយលេខតួរយានយន្តដែរ ដើម្បីងាយស្រួលដល់ស្វែករកប្រភពយានយន្ត។ អនុក្រឹត្យនេះ បានផ្ដល់ឱកាសឲ្យម្ចាស់យានយន្តអាចជ្រើសរើសលេខ ឬអក្សរ ដោយដាក់ឈ្មោះខ្លួនឯងផ្ទាល់។ លោកបន្តថា៖ «លេខពិសេសផ្ទាល់ខ្លួនបានផ្ដល់លទ្ធភាពឲ្យម្ចាស់យានយន្តដែលគាត់ទិញផ្លាកលេខហ្នឹងទៅហើយ អាចរក្សាលេខនោះទុក ដើម្បីនៅថ្ងៃក្រោយ បើគាត់ចង់បំពាក់ទៅលើយានយន្តថ្មីទៀត ប៉ុន្ដែលោកសួរខ្ញុំថា អាហ្នឹងគ្រប់គ្រងមិចបាន? ចំណុចនេះ យើងកំពុងរៀបចំប្រកាសនីតិវិធីដែលធានាឲ្យបាននូវការគ្រប់គ្រង់បាន ជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើប និងការផ្ទៀតផ្ទាត់ទិន្ន័យគល់បញ្ជីយានយន្តជាសាធារណៈ មានបំពាក់ QR Code លើផ្លាកលេខ និងកាតគ្រី។ តែការបង្ហាញព័ត៌មាននេះ គឺបានរក្សាជាសម្ងាត់នូវព័ត៌មានឯកជនភាពរបស់ម្ចាស់រថយន្តហើយ។ នីតិវិធីថ្មីនេះក៏នឹងពង្រឹងការប្រមូលចំណូលជូនរដ្ឋអោយបានទ្វេដង និងផ្តល់ជម្រើស រហូតដល់ ៦,៧ ទ្រីលាន (លាន លាន) ឯណោះ ក្នុងការជ្រើសរើសផ្លាកលេខរថយន្ត ដែលខ្លួនស្រឡាញ់។ លោកបន្ថែមថា ក្រោមការដឹកនាំ របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លាកលេខពិសេសដែលកម្មង់ទិញពីរដ្ឋនេះ បើម្ចាស់ចង់លក់ទាំងផ្លាកលេខ ទៅជាមួយរថយន្ត គឺដូចតាមធម្មតាអ៊ីចឹង។ ម្ចាស់ផ្លាកលេខក៏អាចស្នើរក្សាលេខរថយន្តនេះទុកបានដែរ ពេលលក់រថយន្តទៅអោយបុគ្គលផ្សេងមួយទៀត។ លេខដែលរក្សាទុកនោះ គឺទុកនៅមន្ទីរសាធារណការ និងដឹកជញ្ជូន អីចឹងពេលម្ចាស់លេខនោះ ទិញរថយន្តថ្មីមួយទៀត អាចស្នើបំពាក់លើរថយន្តដែលទើបទិញនោះបានតាមនីតិវិធីដែលកំណត់ដោយប្រកាសក្រសួង។ ប៉ុន្ដែលេខរថយន្តហ្នឹងមិនអាចលក់ទៅឲ្យ ជនណាផ្សេងបានទេ មានន័យថាកាល់លេខ ទៅឲ្យជនដទៃ គឺវាអាចក្លាយជាអាជីវកម្មខុសច្បាប់»។ លោកបន្តថា អ្វីដែលលោក “ក” អាចលក់រថយន្តដែលមានភ្ជាប់ផ្លាកលេខនេះទៅតែម្តង ឬលក់តែរថយន្តទៅឲ្យ លោក “ខ”។ ហេតុនេះ បើលោក “ក” លក់តែរថយន្ត ដោយរក្សាទុកលេខសម្រាប់ រថយន្ត លោក “ក” បន្ទាប់ នោះលោក “ខ” ដែលទិញរថយន្តដែលមិនមានផ្លាកលេខ ត្រូវទិញផ្លាកលេខថ្មីបំពាក់លើរថយន្តនោះជាកំហិត ដើម្បីចុះបញ្ជី ឲ្យស្របច្បាប់ ដើម្បីធ្វើចរាចរណ៍លើផ្លូវបាន។ មានន័យថារថយន្តដែលធ្លាប់មានផ្លាកលេខហើយ គឺមិនអាចគ្មានផ្លាកលេខវិញបាននោះទេ។ សរុបមក ទាំងលោក “ក” និង លោក “ខ” គ្មានសិទ្ធិលក់លេខរថយន្តទេ ប៉ុន្ដែគាត់មានសិទ្ធិទិញលេខរថយន្តពីរដ្ឋ «ឧទាហរណ៍ថា ខ្ញុំមានរថយន្តមួយដែលមានអក្ស ៤ តួរថា “YUTH” ស្រាប់តែខ្ញុំលក់ឡានទៅឲ្យបុគ្គលមួយទៀត គឺខ្ញុំមានសិទ្ធិលក់ទាំងផ្លាកលេខភ្ជាប់ជាមួយឡាន ឬលក់តែឡាន រក្សាទុកផ្លាកលេខក៏បានដែរ។ បើខ្ញុំទិញថ្មីមួយទៀត ខ្ញុំនឹងទៅធ្វើនីតិវិធីជាមួយរដ្ឋ បំពាក់ផ្លាកលេខចាស់ហ្នឹងទៅលើឡានថ្មីនេះតែម្ដង ដោយទទួលស្គាល់ដោយច្បាប់ និងសមត្ថកិច្ច។ ករណីពិសេសមួយទៀត គឺម្ចាស់ឡានអាចប្ដូរឈ្មោះពីមួយទៅមួយទៀតបាន បើសិនចង់ប្ដូរ ដែលត្រូវធ្វើតាមអនុលោមភាពនៃច្បាប់ អនុក្រឹត្យ និងប្រកាសដែលបាន និងកំពុងរៀបចំជាបន្តបន្ទាប់»។ លោកបញ្ជាក់ថា ការលក់ទៅឲ្យបុគ្គលណាមួយ គឺត្រូវផ្ទេរកម្មសិទ្ធិ ហើយការផ្ទេរនេះ នឹងត្រូវធ្វើការជាមួយសារធារណការ និងដឹកជញ្ជូន ព្រមជាមួយការបង់ពន្ធជូនរដ្ឋ ជាមួយនីតិវិធីដែល និងត្រូវធ្វើនៅមួយកន្លែង និងមិនពិបាកស្មុគស្មាញទៀតឡើយ។ លោក គង់ រតនៈ នាយកស្ដីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងកាលពីម្សិលមិញថា វាជាការបោះជំហានទៅមុខល្អមួយ ដែលលោកគាំទ្រចំណុចនេះ ដើម្បីជួយសម្រួលឲ្យពលរដ្ឋដែលចង់បានស្លាកលេខយានយន្តតាមការពេញចិត្តរបស់ខ្លួន ឬរក្សាទុកជាអត្តសញ្ញាណរបស់បុគ្គលខ្លួនគាត់ផ្ទាល់។ លោកបញ្ជាក់ថា៖ «អ្វីដែលយើងព្រួយបារម្ភនោះ គឺស្លាកលេខនៅស្រុកខ្មែរយើងវាមានច្រើនប្រភេទពេកដូចជា ស្លាកតាមក្រសួង មន្ទីរ រដ្ឋាភិបាលផ្សេងៗ គឺច្រើនពេក អ៊ីចឹងយើងឃើញថា ការគ្រប់គ្រងនេះ វាមិនទាន់បានល្អពេញលេញនៅឡើយដែរ។ ខ្ញុំគាំទ្រឲ្យមានឯកសណ្ឋានដូចជាអ្នកខាងមន្ត្រីរាជការធ្វើមួយប្រភេទ ពលរដ្ឋស៊ីវិលមួយប្រភេទ គឺវាងាយស្រួលគ្រប់គ្រង ដើម្បីចៀសវាងជនខិលខូចក្លែងបន្លំផងដែរ»៕
វិស័យដឹកជញ្ជូន
ស្លាកលេខយានយន្ត
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90