Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Phnom Penh Reporter] - កម្ពុជានិងចិន ចុះហត្ថលេខាលើ ឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់គ្នា សំខាន់ៗចំនួន៨
2019-01-23
Go to the website published Phnom Penh Reporter
ប៉េកាំង៖ នៅល្ងាចថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៩ នេះផងដែរ លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើ ឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់គ្នា សំខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖ ១) លិខិតប្តូរសារស្តីពីគម្រោងកែលំអរផ្លូវជនបទ ជំហានទី២ ចុះហត្ថលេខារវាង លោក វង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។ ២) លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គងទឹកជនបទ ជំហានទី២ ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។ ៣) លិខិតប្តូរសារស្តីពីគម្រោងការងារវិស្វកម្មសម្រាប់គាំទ្រ ដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។ ៤) លិខិតបញ្ជាក់ការប្រគល់ ទទួល ស្ទីពីគម្រោងអគារអង្គរក្ស នៃទីស្តីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ៥) លិខិតបញ្ជាក់ការប្រគល់ ទទួលស្តីពីគម្រោងលើកកម្រិតផ្លូវជាតិលេខ៧ ដែលរងការខូចខាតដោយទឹកចំនន់ ចុះហត្ថលេខារវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ៦) លិខិតបញ្ជាក់ការប្រគល់ ទទួល ស្តីពីគំរោង ជួសជុលប្រាសាទតាកែវ ចុះហត្ថលេខារវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ៧) កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងរក្សាទឹកក្នុងខេត្តព្រះវិហារ ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ហ៊ូ ស៊ាវលាន ប្រធានធនាគារនីហរ័ណ អាហរ័ណចិន។ ៨)កិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត និងផ្លូវ ចុះហត្ថលេខារវាងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក យី ហួយម៉ាន ប្រធាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន។នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូ ក៏បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង។ ឯកឧត្តម លី ខឺឈាង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ក៏ដូចជាគណៈប្រតិភូនៅក្នុងប្រទេសចិន។ លោកបានចាត់ទុកដំណើរទស្សនាកិច្ចផ្លូវការ ជាលើកដំបូងនៅក្នុងប្រទេសចិន ក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៦ របស់សម្តេចតេជោ ហ៊ុន សែន ជាដំណើរទស្សនកិច្ចដ៏មានសារសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន។ លោក បានមានប្រសាសន៍ផងដែរថា លោកបានអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨ ដែលដំណើរទស្សនកិច្ចនោះ មិនត្រឹមតែជាដំណើរទស្សនកិច្ចផ្លូវការនោះទេ តែក៏បានចូលរួមប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គផងដែរ។ លោក បានគូសបញ្ជាក់ថា លោកបានជំរុញនូវកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្តេច មកប្រទេសចិននាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រទេសទាំងពីរផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក លី ខឺឈាង កាលពីឆ្នាំ២០១៨ គឺបានចូលរួមចំណែកពង្រឹងនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ ក្នុងជំនួបនេះសម្តេចនាយករដ្ឋមន្ត្រី បានចោទសួរនាយករដ្ឋមន្ត្រីថា តើឆ្នាំ២០១៩នេះ មានមេដឹកនាំប្រទេសណា មកទស្សនកិច្ចនៅក្នុងប្រទេសចិនហើយឬនៅ? ឆ្លើយតបសំណួរនេះ លោក លី ខឺឈាង បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីនៃប្រទេសជាមិត្តរបស់ចិនលើកដំបូងបំផុត ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំ២០១៩នេះ។ លោក បានគូសបញ្ជាក់ថា លោកបានឃើញទំនាក់ទំនងកម្ពុជា និងចិន មានការរីកចម្រើន និងវិវឌ្ឍន៍យ៉ាងច្រើន ហើយបានអរគុណសម្តេចនាយករដ្ឋមន្ត្រី ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងទំនាក់ទំនងទ្វេភាគីនេះ។ លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ក៏បានលើកឡើងបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោត នៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅផងដែរ។ លោកបានសម្តែងការអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានគាំទ្របោះឆ្នោតជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មី។ កិច្ចសហការរវាងចិន និងកម្ពុជា គឺជាការគោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោក លី ខឺឈាង ដែលបានទទួលសម្តេច និងគណៈប្រតិភូ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការអបអរសាទរចំពោះខួប៤០ឆ្នាំ នៃការដាក់ចេញនយោបាយ កែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន រហូតប្រែក្លាយប្រទេស ទៅជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក។សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាប លោកនាយករដ្ឋមន្ត្រីចិន ពីស្ថានភាពនយោបាយ និងសង្គមនៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ស្ថានការណ៍នយោបាយ និងបញ្ហាសង្គមនៅកម្ពុជាមានភាពល្អប្រសើរ ជាពិសេសកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៨ រក្សាកំណើនប្រមាណ ៧ភាគរយ ជាមួយការធ្វើកំណែទម្រង់ជាច្រើន។ ពេលនេះកម្ពុជាបាននិងកំពុងបន្តអនុវត្តន៍ នូវអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋនៅមុនពេលបោះឆ្នោត។ ជាពិសេសការផ្តល់នូវកិច្ចគាំពារសង្គម។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលសំខាន់នៅក្នុងជំនួបរវាងសម្តេច និងលោកប្រធានាធីបតី ស៊ី ជីនពីង កាលពីម្សិលមិញនេះ គឺការផ្តល់កូតានាំអង្ករកម្ពុជា ចូលប្រទេសចិនពី ៣០ម៉ឺនតោន ទៅ៤០ម៉ឺនតោន។ សម្តេចតេជោថា ការបង្កើនកូតានេះ គឺជាការឆ្លើយតបផ្នែកនយោបាយ យ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជា និងប្រទេសដទៃទៀតផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានគម្រោងជាច្រើនស្ថិតនៅក្នុងគំនិតផ្តួចផ្តើម គោលនយោបាយខ្សែក្រវាត់ និងផ្លូវ និងនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធនាគារចិន អាចគាំទ្រផ្នែកហិរញ្ញប្បទាន។ សម្តេចតេជោ មានប្រសាសន៍ថា ការគាំទ្រដល់គម្រោងនោះ គឺជានាំមកនូវប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ សម្តេចតេជោរំពឹងប្រទេសទាំងពីរ នឹងមានគម្រោងជាច្រើនទៀត ស្ថិតនៅក្នុងក្របខ័ណ្ឌ នៃគំណិតផ្តួចផ្តើមខ្សែក្រវាង់ និងផ្លូវ និងនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញនូវគម្រោង៦សំខាន់ៗ ពាក់ព័ន្ធប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងប្រព័ន្ធអគ្គិសនី។ សម្តេចតេជោ ស្នើឲ្យចិនគាំទ្រគម្រោងសំខាន់ៗទាំង៦នេះ។ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសេរី សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីទាំងពិនិត្យ និងសិក្សាទៅលើបញ្ហានេះ។ ក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យចិន បន្តនាំចូលផលិតផល និងកសិផលកសិកម្មរបស់កម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត លើសពីអ្វីដែលមាននាពេលបច្ចុប្បន្ន ប្រទេសចិនជាទីផ្សារដ៏ធំមួយនៅលើពិភពលោក។ ពាក់ព័ន្ធនឹងវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ ក៏ដូចជាវិស័យផ្សេងៗទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណមិត្តចិន ដែលបានជួយកម្ពុជានាពេលកន្លងមក ហើយសម្តេចក៏បានស្នើឲ្យចិន បន្តជួយលើវិស័យនេះបន្ថែមទៀត។ សម្តេចតេជោ បានស្នើចិនជួយជួសជុលប្រាសាទបុរាណនៅកម្ពុជា ហើយអរគុណដល់ចិន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលបច្ចុប្បន្នមាននិស្សិតកម្ពុជាជិត ២ពាន់នាក់កំពុងសិក្សានៅក្នុងប្រទេសចិន។ សម្តេចតេជោ ក៏បានស្វាគមន៍ចំពោះការចូលចតរបស់នាវារបស់ចិន ដែលបានចូលចត នៅខេត្តព្រះសីហនុចំនួន៣លើក នៅក្នុងឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណឯកឧត្តម លី ខឺឈាង ចំពោះការផ្តល់ជំនួយ ៨៤០លានយ័ន សម្រាប់វិស័យយោធានាពេលកន្លងទៅនេះ។ សម្តេចតេជោ បានបង្ហាញការចង់ឃើញ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បន្តជួយដល់វិស័យផ្សេងៗទៀត រួមទាំងវិស័យនគរបាលផងដែរ សម្រាប់ការគ្រង់គ្រងសន្តិសុខ។ ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានគោរពអញ្ជើញលោក លី ខឺឈាង បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។ លោក នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រដ្ឋាភិបាលចិន នឹងបង្កើនការនាំចូលអង្ករពីកម្ពុជា ដើម្បីជួយដល់កម្ពុជា។ រីឯគម្រោងជួសជុលប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀត កម្ពុជា និងចិន អាចបន្តសហការគ្នា។ ចិននឹងបន្តនាំចូលកសិផលពីប្រទេសកម្ពុជាផងដែរ ហើយសង្ឃឹមថា កម្ពុជានឹងបន្តនាំចេញកសិផលផ្សេងៗទៀត ទៅកាន់ប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យកម្ពុជា និងចិនបន្តប្រើប្រាស់យន្តការ ដែលមានរួមមានយន្តទ្វេភាគី និងយន្តការតំបន់។ លោកនាយករដ្ឋមន្ត្រីចិន បានលើកឡើងដែរថា លោកនឹងរកពេលវេលាសមស្របណាមួយ នឹងបំពេញទស្សនកិច្ចនៅកម្ពុជា៕
ចុះហត្ថលេខាលើ ឯកសារកិច្ចព្រមព្រៀង
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90