គិតត្រឹមចុងខែមិថុនាឆ្នាំ២០២៦ នេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបានលទ្ធផលនៃការសាងសង់ជារួម ៥៣,៨១% ហើយ
នេះបើយោងតាម ការចុះពិនិត្យដោយផ្ទាល់ នៅថ្ងៃទី ២៤មិថុនា កន្លងទៅថ្មីៗនេះ ពីសំណាក់ ឯ. សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជានាយកគម្រោង អមជាមួយនឹង ក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនសាងសង់(CRBC) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស(WACC) និងភាគីពាក់ព័ន្ធ។
គូសសម្គាល់ដែរថា ស្ពាននេះ មានរយៈពេលសាងសង់ ៤៨ខែ (គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨) និងបានដំណើរការ ការដ្ឋានសាងសង់ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។
គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើត ស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
វាជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣៧០០ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ (៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២១០០ម៉ែត្រ ទទឹងផ្លូវ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។
ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន
As of the end of June 2026, the Mekong River Bridge Project (Dey Edth–Thma Kor) has reached 53.81% overall construction progress.
According to a recent on-site inspection conducted on June 24, 2026, H.E. Sor Vichet, Secretary of State of the Ministry of Public Works and Transport and Project Director, accompanied by the Ministry’s technical team, the construction contractor (CRBC), the technical consulting firm (WACC), and relevant stakeholders, reviewed the progress of the project.
It is worth noting that the bridge project has a construction period of 48 months and is scheduled for completion in 2028. Construction officially commenced on June 7, 2023.
The Dey Edth–Thma Kor Bridge Project is located with its western approach in Dey Edth Commune, Kien Svay District, and its eastern approach in Thma Kor Commune, Lvea Em District, Kandal Province. The bridge is a key infrastructure project aimed at enhancing economic connectivity and transportation between the southern and eastern areas of Phnom Penh. It will connect the Xi Jinping Boulevard (Third Ring Road) at National Road No. 1 on the western side and link to the Phnom Penh–Bavet Expressway on the eastern side.
The project consists of a concrete bridge with a total combined length of 3,700 meters, including the bridge structure and approach roads. The main bridge itself is 1,600 meters long and 26 meters wide, accommodating four traffic lanes. The bridge approach roads have a total length of 2,100 meters and a width of 26 meters, surfaced with asphalt concrete (AC). The project also includes the construction of four traffic diversion roads.