គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី កំពុងត្រូវបានពិភាក្សាស៊ីជម្រៅ ទៅលើការរចនាប្លង់បច្ចេកទេស និងការងារដែលពាក់ព័ន្ធ!
កាលពីថ្ងៃទី ២មិថុនាឆ្នាំ២០២៦ ឯ. ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំជាមួយនឹង តំណាងក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក , ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) និងមន្ត្រីពាក់ព័ន្ធ ស្តីពីការពិនិត្យនិងពិភាក្សា លើគម្រោងសិក្សា និងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ស្ថិតនៅភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សា លើគម្រោងសិក្សា ការឌីហ្សាញប្លង់បច្ចេកទេស និងការងារពាក់ព័ន្ធ នៃគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរាទៅកាន់ផ្លូវជាតិលេខ១។
Koh Norea–Mekong Quay Mekong Bridge Project Under Detailed Review of Technical Design and Related Works
On 2 June 2026, H.E. PENG Ponea, Minister of Public Works and Transport, chaired a meeting with representatives from TP Moral Group Co., Ltd., Overseas Cambodian Investment Corporation (OCIC), and relevant officials to review and discuss the study and construction project of a bridge crossing the Mekong River. The proposed bridge will connect Koh Norea with the Mekong Quay satellite city development area, located in Areaksat City, Kandal Province.
The meeting focused on reviewing and discussing the project study, technical design plans, and other related works associated with the Koh Norea–Mekong Quay Mekong River Bridge Project, as well as the connecting road linking the Koh Norea Bridge to National Road No. 1.