Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[CEN] - ផ្លូវទៅកាន់ខេត្តកោះកុង សេវាស្នាក់នៅ ម្ហូបអាហារ នឹងរៀបរយស្រេចបាច់មុនបុណ្យសមុទ្រមកដល់
2018-11-05
Go to the website published CEN
កោះកុង ៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរថា ផ្លូវធ្វើដំណើរទៅកាន់ខេត្តកោះកុង សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសេវាតម្រូវការនានា នឹងរៀបរយស្រេចបាច់មុនព្រឹត្តិការណ៍ទេសចរណ៍បុណ្យសមុទ្រដ៏ធំនេះឈានចូលមកដល់។ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរ គឺលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី៣ ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើកទី៧ នៅសាលាខេត្តកោះកុង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ នៅសល់ជាងមួយខែទៀតប៉ុណ្ណោះ ពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង នឹងឈានចូលមកដល់ ដែលនឹងប្រារព្ធឡើងធ្វើ ឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ចំពោះបញ្ហាការព្រួយបារម្ភមួយចំនួនពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីបញ្ហាផ្លូវធ្វើដំណើរទៅទស្សនាពិធីបុណ្យសមុទ្រនៅខេត្តកោះកុង លោក រដ្ឋមន្ត្រី ថោង ខុន បានធានាអះអាងថា បច្ចុប្បន្ននេះ ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយរដ្ឋបាលខេត្តកោះកុង បាននិងកំពុងពន្លឿនការងារនេះជារៀងរាល់ថ្ងៃ ពោលកិច្ចការទាំងនេះនឹងរួចរាល់ស្រេចបាច់មុនពិធី បុណ្យសមុទ្រមកដល់។ អភិបាលខេត្តកោះកុង បានថ្លែងថា ជាការពិតណាស់ នៅពេលធ្វើដំណើរមកចូលរួមក្នុងពិធីបុណ្យសមុទ្រ ក្រុមអ្នកសារព័ត៌មានក៏បានឃើញពីការមមាញឹករបស់ក្រុមការងារនានា នៅតាមការដ្ឋានជួសជុលផ្លូវជាច្រើនកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៤៨ ក្នុងនោះគេឃើញមានមន្ត្រីជំនាញ បុគ្គលិកបម្រើការតាមការដ្ឋាន និងគ្រឿងចក្រជាច្រើនគ្រឿងកំពុងខិតខំធ្វើកិច្ចការងារនេះយ៉ាងមមាញឹក។លោក រដ្ឋមន្ត្រី ថោង ខុន និងលោកជំទាវអភិបាលខេត្ត ក៏បានធានាអះអាងដែរថា ក្រុមការងារកំពុងដោះស្រាយបញ្ហាសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាតម្រូវការនានា ក្នុងនោះលោករដ្ឋមន្ត្រី ក៏បានអំពាវនាវមិនឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់កុំឱ្យឡើងថ្លៃហួស ហេតុពេក ហើយបើតាមអង្គប្រជុំនាថ្ងៃនេះ ក្រុមការងារខាងភាគីកម្ពុជា ក៏បានសម្របសម្រួលជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរពីកម្ពុជាដែលមកទស្សនាបុណ្យសមុទ្រនៅខេត្តកោះកុង អាចឆ្លងទៅទស្សនានៅខេត្តត្រាច ប្រទេសថៃ និងស្នាក់នៅទីនោះបានផងដែរ។ ចំពោះករណីនេះ លោក រដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ថា ជាស្មារតី ប្រមុខរាជរដ្ឋាបាលបានឯកភាពនិងគាំទ្រហើយ ព្រោះលើកមុនរាជរដ្ឋាភិពាលបានអនុញ្ញាតិម្តងហើយ តែធម្មតា គណកម្មាកាអន្តរក្រសួង ត្រូវធ្វើវលិខិតស្នើសុំជាផ្លូវការ ថែមទៀត។ ក្នុងអង្គប្រជុំនេះផងដែរ លោក រដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់អនុគណៈកម្មការនានា មានដូចជា៖ សម្រាប់ខេត្តនៅ ជាប់មាត់សមុទ្រ ឬតាមបណ្ដាស្រុកនានានៅក្នុងខេត្តកោះកុង ប្រសិនបើមានម្ហូបអាហារដែលបញ្ជាក់ពីអត្តសញ្ញាណខេត្ត ឬស្រុករៀងៗខ្លួននោះ គប្បីចូលរួមតាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍នេះ ហើយក្រុមការងារត្រូវផ្ដល់ស្ដង់ម្ហូបអាហារជូនពួកគេ។ ត្រូវពន្លឿនការ តុបតែងលម្អទីតាំងសំខាន់ៗមួយចំនួន អមជាមួយការបង្ហាញផ្ទាំងផ្សព្វផ្សាយអំពីពិធីបុណ្យសមុទ្រនេះ ដូចជានៅរង្វង់មូលផ្លូវ បំបែកស្រែអំបិល និងរង្វង់មូលដើមវិថីសាយភូថង។ ក្រៅពីនេះ ត្រូវដាក់បង្ហាញផ្ទាំងអបអរសាទរពិធីបុណ្យសមុទ្រ ឆ្នាំ២០១៨ នៅតាមសាលាឃុំ ឬនៅតាមទីតាំងរដ្ឋបាលនានា ដើម្បីផ្សព្វផ្សាយអំពីពិធីបុណ្យសមុទ្រឱ្យកាន់តែទូលំទូលាយទៅដល់ប្រជាពលរដ្ឋ។ នៅក្នុងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុងផ្ទាល់ ត្រូវបំផុសឱ្យប្រជាពលរដ្ឋបើកភោជនីយដ្ឋានអាហារដ្ឋានផ្ទះសំណាក់ សណ្ឋាគារនិងអាជីវកម្មសេវាកម្មនានាបន្ថែមទៀត ដើម្បីធានាការផ្គត់ផ្គង់សេវាកម្មជូនភ្ញៀវទេសចរនៅពេលមកទស្សនាបុណ្យសមុទ្រ និងនៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តកោះកុង ពិសេសត្រូវបន្តការអនុវត្តយុទ្ធនាការ «គ្មានសំរាមក្រោមតុនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន»។មួយវិញទៀត ត្រូវផ្សព្វផ្សាយពីសេវាកម្មនានាក្នុងខេត្តជូនភ្ញៀវទេសចរផងដែរ។ ត្រូវផ្សព្វផ្សាយពីស្ថានភាពផ្លូវធ្វើដំណើរជូនភ្ញៀវទេសចរឱ្យបានដឹងច្បាស់ ដើម្បីបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរកុំឱ្យមានការព្រួយបារម្ភ ពីបញ្ហាផ្លូវធ្វើដំណើរមកទស្សនាបុណ្យសមុទ្រ។ ត្រូវផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅក្នុងខេត្តកោះកុងទៅដល់ប្រជាពលរដ្ឋ ពិសេសរមណីយដ្ឋានវិស្សមកាល តារាសាគរ (កោះស្ដេច) សហគមន៍តាតៃ សហគមន៍បាក់ខ្លងសហគមន៍អារ៉ែង ច្រកព្រំដែនចាំយាម តំបន់ព្រៃកោងកាង នៅសហគមន៍ពាមក្រសោបជាដើម។ លោក រដ្ឋមន្ត្រី បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្តកោះកុង ត្រូវបំផុសឱ្យប្រជាពលរដ្ឋក្នុងខេត្ត ចេះរៀបចំផ្ទះស្នាក់ជូនភ្ញៀវទេសចរ ពិសេសត្រូវធ្វើសេចក្ដីជូនដំណឹងស្ដីពី ការស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ នៅតាមបញ្ជរព័ត៌មានទេសចរណ៍។ ចំពោះការរៀបចំព្រឹត្តិការណ៍កីឡា ការរៀបចំសិល្បៈ តន្ត្រី ការរៀបចំទស្សនីយភាពនានា និងការរៀបចំកិច្ចការផ្សេងៗ ក៏បាននិងកំពុងប្រព្រឹត្តទៅរលូនផងដែរ គឺមានការគិតគូរ ហាត់សមជាបណ្ដើរៗហើយដែរ។ ទាក់ទងការសម្រួលរថយន្តគ្រួសារចេញចូលទៅថៃ លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា លោក គន់ ញឹម អគ្គនាយកគយ កំពុងជំរុញកែសម្រួលបែបបទថ្មីឲ្យបានស្រួល អាចឲ្យកាន់តែស្រួលជាងភាគីជិតខាងផង៕
ផ្លូវកាត់១ បាត់ដំបង-កោះកុង
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90