គិតត្រឹមថ្ងៃទី ២០មីនាឆ្នាំ២០២៦ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) បួនគន្លង សម្រេចការងារបាន ៩៥,៥%!
នេះបើយោងតាម ការចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង ដោយផ្ទាល់ពីសំណាក់ ឯ. ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២២មីនាឆ្នាំ២០២៦ កន្លងទៅនេះ។
គួរឲ្យដឹងផងថា វឌ្ឍនភាពគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ) ប្រវែងសរុប ៤៥,៥០គីឡូម៉ែត្រ (PK000+000 – PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារបានចំនួន ៩៥,៥% ហើយ ដើម្បីឱ្យបានហើយមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ហើយបានសំណូមពរដល់ អ្នកជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពេញការងារដើម្បីពង្រឹងគុណភាពផ្លូវ និងត្រូវចុះអនុវត្តការងារ បំពាក់ផ្លាកសញ្ញាចរាចរណ៍ ផងដែរ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
As of March 20, 2026, the project to expand and upgrade National Road No. 7 (Skun – Kampong Cham) to four lanes has reached 95.5% completion.
This is according to a direct inspection of the project’s progress by H.E. PENG Ponea, Minister of Public Works and Transport, on March 22, 2026.
It should also be noted that the expansion and upgrading project of National Road No. 7 to four lanes (Skun – Kampong Cham), with a total length of 45.50 kilometers (PK000+000 – PK45+502.84), starts from Cheung Prey District, Kampong Cham Province, to Kampong Cham City, Kampong Cham Province. The project has achieved 95.5% completion and is expected to be finished before the upcoming Khmer New Year. The minister also urged all relevant experts to work hard to ensure road quality and to proceed with the installation of traffic signs.