Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[វិទ្យុជាតិកម្ពុជា] - គម្រោងសាងសង់ផ្លូវជនបទលេខ៣៧០ប្រវែង៦៣០០មក្នុងស្រុកអូររាំងឪ បានចាប់ផ្តើមដំណើរការជាមួយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៩ខ្សែផ្សេងទៀតនៅក្នុងខេត្តត្បូងឃ្មុំ
2025-11-25
Go to the website published វិទ្យុជាតិកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវលេខ៣៧០ ប្រវែង ៦៣០០ ម៉ែត្រ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិជើងវត្ត ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវនេះ បានប្រព្រឹត្តទៅជាមួយការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០៤០០ម៉ែត្រ នៅក្នុងខេត្តត្បូងឃ្មុំ ទាំងមូលផងដែរ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB)។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភីបាល និងជាពិសេសការគាំទ្រពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនិងគមនាគមន៍ និងកម្រិតជីវភាពរបស់ប្រជាជននៅទូទាំងខេត្តត្បូងឃ្មុំ ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ពិធីបើកការដ្ឋានស្ថាបនាផ្លូវថ្នល់ឱកាសនេះ គឺជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការតភ្ជាប់បេះដូងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈផ្លូវថ្នល់នៅក្នុងយុគសម័យ នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលជាទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំ ប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា ជាមួយនឹងសមិទ្ធផលថ្មីសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកអូររាំងឪ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់ បានចូលរួមគាំទ្រលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបន្ថែមទៀត ដូចជាបានបំពាក់អំពូល សូឡា ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ដែលផ្តល់ប្រយោជន៍ សេដ្ឋកិច្ច សង្គមយ៉ាងសំខាន់ ជាពិសេសប្រជាពលរដ្ឋមាន សេចក្តីសង្ឃឹមខ្ពស់ រស់នៅមានសុខភាពល្អ មានបរិស្ថានស្អាត និងមានជីវភាពរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់ រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរ អង្គភាពទាំងអស់របស់ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមគាំទ្រឱ្យមូលដ្ឋានមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាគោលនយោបាយអភិវឌ្ឍន៍ជនបទ មានចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»។ ឯកឧត្តមបានបន្ថែមថា សមិទ្ធផលដែលសម្រេចបាន នាពេលនេះ គឺដោយសារកម្ពុជាមាន«សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង របស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវឯកភាពជាតិ និងសន្ដិភាពពេញលេញទូទាំងប្រទេស និងការដឹកនាំបន្តវេនប្រកបដោយថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន បាននិងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀត ជូនប្រទេសជាតិនិងប្រជាជន ដើម្បីសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ «កម្ពុជាជាប្រទេស មានប្រាក់ចំណូលខ្ពស់ឆ្នាំ ២០៥០។ ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងគណៈអធិបតី បានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូប នៃការបើកឱ្យដំណើរការសាងសង់ផ្លូវ ១ខ្សែខាងលើ និងអញ្ជើញចាក់បេតុងដាំបង្គោលអំពូលសូឡាសម្រាប់បំភ្លឺនៅតាមដងផ្លូវនេះជានិមិត្តរូបផងដែរ។ សូមបញ្ជាក់ថា កំណាត់ផ្លូវលេខ៣៧០ ប្រវែង ៦,៣០គ.ម ត្រូវសាងសង់ឡើងភ្ជាប់ពីមូលដ្ឋានឃុំគងជ័យ ស្រុកអូររាំងឪ មកកាន់ផ្លូវជាតិលេខ១១ ចំណុចទីប្រជុំជនផ្សារអូររាំងឪ និងមានសំណង់សិល្បការ្យចំនួន ១១កន្លែង។ លើសពីនេះនៅតាមដងផ្លូវនឹងមានការបំពាក់អំពូលសូឡាបំភ្លឺលម្អចំនួន ១៦៧ដើម។ ការដ្ឋានសាងសង់ផ្លូវនេះ ចូលរួមផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ២ ០២០គ្រួសារ ស្មើនឹងប្រជាជនសរុបជិត ១ម៉ឺននាក់ ក្នុងភូមិចំនួន១០ នៃឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់
វិស័យសាធារណការ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90