Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[CNC] - មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ អំពាវនាវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាការព្រួយបារម្ភ
2025-09-05
Go to the website published CNC
សៀមរាប៖ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី មឹន មាណវី បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៅលើដងផ្លូវ ជាពិសេសជួយដល់ការធ្វើដំណើរដល់សិស្សានុសិស្សកាន់តែមានសុវត្ថិភាព។ បានអំពាវនាវបែបនេះ នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ បរិក្ខារសុវត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងសម្ភារផ្សព្វផ្សាយអប់រំនានាក្នុងបរិវេណ វិទ្យាល័យគោលដៅ” នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ លោកស្រី មឹន មាណវី បានលេីកឡេីងថា អ្នកប្រើប្រាស់ផ្លូវទាំងអស់ និងប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ហើយក្នុងពេលធ្វើដំណើរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវនៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ ទាំងអស់គ្នាមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ពេលបើកបរហាមប្រើប្រាស់ទូរសព្ទដៃ ហាមបើកបរខុសទិសចរាចរណ៍ ឬស្លាកសញ្ញា មិនគោរពភ្លើងសញ្ញាចរាចរណ៍ ហើយមុននឹងបើកបរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ចង្កូតហ្វ្រាំងភ្លើងបំភ្លឺជាដើម។ លោកស្រី មឹន មាណវី មានប្រសាសន៍ថា ជាមួយគ្នានេះការបំពាក់បរិក្ខាសុវត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញវិទ្យាល័យនេះដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ជាពិសេសិស្សានុសិស្សឲ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ និងដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា ខណៈបញ្ហានេះបាន និងកំពុងក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលត្រូវទាមទារឲ្យមានការចូលរួមគោរពច្បាប់ ចរាចរណ៍ឱ្យបានគ្រប់គ្នាផងដែរ។ សូមជម្រាបថា នៅខេត្តសៀមរាប អង្គការមូលនិធិបង្ការរបួសអាស៊ី បានអនុវត្តកម្មវិធី "វិធានការសុវត្ថិភាពចរាចរណ៍” ជំហានទី២ នៅវិទ្យាល័យចំនួន២ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ គឺវិទ្យាល័យកំពង់ក្តី ក្នុងស្រុកជីក្រែង និងវិទ្យាល័យហ៊ុនសែន ប្រាសាទបាគង។ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានអរគុណដល់អង្គការមូលនិធិបង្ការរបួសអាស៊ី និងក្រុមហ៊ុនឯកជនមួយចំនួន បានរៀបចំបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងសម្ភារផ្សព្វផ្សាយអប់រំនានាក្នុងបរិវេណវិទ្យាល័យគោលដៅ នេះគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានារក្សាបាននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង តាមតំបន់សាលារៀន ព្រមទាំងបានចូលរួមគាំទ្រអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិតជាបានជួយគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របៀបរៀបរយលើកិច្ចការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្លាកសញ្ញាចរាចរណ៍ និង ចៀសវាងផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលផ្តល់នូវភាពសុខដុមសម្រាប់អ្នកប្រើប្រាស់ផ្លូវថ្នល់ ជាពិសេសធានាបាននូវសុខសុវត្ថិភាពដល់សិស្សសាលាយ៉ាងច្រើនបន្ថែមទៀត។ លោកអភិបាលរងខេត្តក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែមលើការប្រើប្រាស់ផ្លូវថ្នល់ឱ្យមាននិរន្តរភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈនៅតាមដងផ្លូវឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព និងរក្សាបាននូវសុខសុវត្ថិភាពយ៉ាងល្អជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ ដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិត ហើយក៏ជាសមិទ្ធិផលដ៏មានតម្លៃសម្រាប់ខេត្តសៀមរាប បន្ថែមទៀតផងដែរ។ សូមជម្រាបថា មូលនិធិបង្ការរបួសអាស៊ី ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធក្នុងខេត្តដើម្បីបង្កើនការយល់ដឹង និងបំណិនរបស់សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធអំពីសុវត្ថិភាពចរាចរណ៍ ជាពិសេសអំពីការដើរឆ្លងផ្លូវដោយសុវត្ថិភាព ល្បឿនកំណត់ក្នុងការបើកបរនៅតំបន់សាលារៀន ព្រមទាំងអំពីបរិក្ខារចាំបាច់ដែលត្រូវបំពាក់នៅតាមតំបន់សាលារៀន សំដៅបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលសិស្សានុសិស្សកំពុងប្រឈមជារៀងរាល់ថ្ងៃ។ លោក គឹម បញ្ញា នាយកអង្គការ មូលនិធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា បានថ្លែងថា នៅទូទាំងសកលលោក ការអប់រំគឺជាតម្រូវការជាមូលដ្ឋាន។ ទោះជាយ៉ាងនេះក្តី មិនមែនសិស្សានុសិស្សគ្រប់គ្នាសុទ្ធតែទទួលបាននូវការធ្វើដំណើរទៅ សាលារៀនប្រកបដោយសុវត្ថិភាពដូចៗគ្នានោះទេ។ ការផ្លាស់ទីដោយសុវត្ថិភាព និងការធ្វើដំណើរទៅមកសាលារៀនប្រកបដោយភាពងាយស្រួលគឺជាចំណុចគោលដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលបាននូវការអប់រំ។ ក្នុងសង្គមនីមួយៗដែលតែងតែមានការប្រែប្រួល អភិវឌ្ឍន៍ រួមទាំងនៅក្នុងប្រទេសកម្ពុជាផង យុវជនរបស់យើងនៅតែប្រឈមនឹងគ្រោះថ្នាក់នៅលើដងផ្លូវជារៀងរាល់ថ្ងៃ។ ការបាត់បង់នូវយុវជនវ័យក្មេង ឬសិស្ស-និស្សិតម្នាក់ វាមិនត្រឹមបង្កជាការទុក្ខលំបាកក្នុងរង្វង់ក្រុមគ្រួសារ សាច់ញាតិប៉ុណ្ណោះទេ តែក៏បានបង្កជាបញ្ហាលំបាក និងការបាត់បង់ដល់សង្គមជាតិទាំងមូលទៀតផង។ លោកថា ប្រមាណជិតពាក់កណ្តាល (៤៨%) នៃអ្នកស្លាប់បាត់បង់ជីវិតនៅលើដងផ្លូវនៅកម្ពុជា មានអាយុចន្លោះពី៥ឆ្នាំ ទៅ២៩ឆ្នាំ។ ជាមួយគ្នានេះ ១២% នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០២២ គឺជាសិស្ស-និស្សិត ហើយជាងពាក់កណ្តាលនៃជនរងគ្រោះគឺជាសិស្សានុសិស្សកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។ លោក គឹម បញ្ញា បានបញ្ជាក់ថា សិស្សានុសិស្សទទួលរងប៉ះពាល់បំផុត ដោយសារតែពួកគាត់ទើបតែរៀន ឬចាប់ផ្តើមជិះយានជំនិះ ពុំមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបើកបរ ហើយជួនកាល ពួកគាត់បានចូលរូមក្នុងឥរិយាបទមួយប្រកបដោយហានិភ័យខ្ពស់ ដូចជាមិនបានពាក់មួកសុវត្ថិភាព ការបើកបរក្នុងល្បឿនលើសកំណត់ និងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម។ ជាមួយគ្នានេះ លក្ខខណ្ឌសុវត្ថិភាពចរាចរណ៍នៃហេដ្ឋារចនាសម្ព័ន្ធតំបន់ជុំវិញសាលារៀន ក៏នៅមានបញ្ហាប្រឈមខ្លាំងគួរឱ្យកត់សំគាល់ ខណៈពេលដែលយានយន្តបើកបរនៅលើដងផ្លូវកាត់តំបន់សាលារៀន ប្រើប្រាស់ល្បឿនខ្ពស់ខ្លាំងគួរឱ្យព្រួយបារម្ភ។ យោងតាមលទ្ធផលនៃការវាយតម្លៃសុវត្ថិភាពចរាចរណ៍តំបន់សាលារៀន ដោយប្រើប្រាស់វិធីសាស្រ្តរបស់អង្គការ iRAP តាមរយៈការផ្តល់ចំណាត់ថ្នាក់ផ្កាយ អង្គការមូលនិធិបង្ការរបួសអាស៊ីបានចាប់ផ្តើមធ្វើការកែលម្អលក្ខខណ្ឌសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធតំបន់សាលារៀននៅវិទ្យាល័យគោលដៅ។ ហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពចរាចរណ៍ដែលត្រូវបានកែលម្អ រួមមាន គំនូសរលាក់បន្ថយល្បឿន ផ្លាកសញ្ញាបន្ថយល្បឿន និងផ្លាកសញ្ញាកំណត់ល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់សាលារៀន ផ្លាកសញ្ញាកន្លែងថ្មើរជើងឆ្លងកាត់ ភ្លើងពញ្ញាក់អារម្មណ៍ឱ្យប្រុងប្រយ័ត្ន គំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ ព្រមទាំងផ្លាកសញ្ញា និងគំនូសសញ្ញាសំខាន់ៗមួយចំនួនទៀត៕
គោរពច្បាប់ចរាចរណ៍
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90