ស្ពានគីហ្សូណា៖ ស្ពានដំបូងបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានកសាង ឆ្លងកាត់ទន្លេមេគង្គ!
ស្ពានគីហ្សូណា ជាប្រភេទស្ពានបេតុង មានប្រវែង ១ ៥០០ម៉ែត្រ, ទទឹង ១៤ម៉ែត្រ និងកម្ពស់ ៣៥ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្លងទៅកាន់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ស្ពាននេះ ត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៨ ហើយបញ្ចប់ និងបើកសម្ពោធឱ្យប្រើប្រាស់ផ្លូវការ កាលពីឆ្នាំ២០០១។
គូសសម្គាល់ដែរថា គីហ្សូណា គឺជាស្ពានទី១ ដំបូងគេបំផុតដែលសាងសង់ កាត់ទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា។ ការសាងសង់ស្ពាននេះ បានចំណាយទឹកប្រាក់ជាង ៥៦លានដុល្លារអាមេរិក ដែលជាជំនួយឥតចំណង ពីរដ្ឋាភិបាលជប៉ុន។
ចំពោះឈ្មោះ "គីហ្សូណា" នេះមានន័យជាភាសាខ្មែរថា "ចងចិត្ត" ដោយការដាក់ឈ្មោះបែបនេះ
គឺក្នុងគោលបំណងចងចិត្តរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
Kizuna Bridge: The First Bridge in Cambodia’s History Built Across the Mekong River!
Kizuna Bridge is a concrete bridge measuring 1,500 meters long, 14 meters wide, and 35 meters high, spanning across the Mekong River and connecting Kampong Cham City in Kampong Cham Province with Tbong Khmum District in Tbong Khmum Province.
Construction of the bridge began in 1998 and was completed and officially inaugurated in 2001.
It is noteworthy that Kizuna is the very first bridge ever built across the Mekong River in Cambodia. The construction cost more than 56 million US dollars, funded as a grant from the Government of Japan.
As for the name “Kizuna”, it translates into Khmer as “bond” or “connection”, symbolizing the intention to strengthen ties between the people of Cambodia and the people of Japan.